Lookingtoday
· 08-21
ឃើញទឹកស្រក់ ក្រោមរថយន្ត កុំគិតត្រឹមថា វាជាទឹកម៉ាស៊ីនត្រជាក់
#រថយន្ត# #បច្ចេកវិទ្យា# #ទឹកម៉ាស៊ីនត្រជាក់#
595
តើអ្នកធ្លាប់ចាប់អារម្មណ៍ ពីទឹកដែលស្រកក្រោមរថយន្តទេ? ជាទូទៅគ្រប់រថយន្ត គឺសុទ្ធតែមានទឹកស្រកចុះ ព្រោះនោះជាទឹកដែលមកពីប្រព័ន្ធម៉ាស៊ីន ត្រជាក់រថយន្ត គឺដូចជាទឹកម៉ាស៊ីនត្រជាក់តាមផ្ទះដែរ ។ ប៉ុន្តែរឿងដែលគួរឱ្យបារម្ភនោះ គឺខ្លាចវាពុំមែនជា ទឹកមកពីម៉ាស៊ីនត្រជាក់ ប៉ុន្តែវាជាសញ្ញាលេចធ្លាយណាមួយក្នុងប្លុកម៉ាស៊ីនទៅវិញ ដែលចាំបាច់ត្រូវយកចូលការ៉ាស់ ជួសជុលឱ្យបានទាន់ពេល ។
ទឹកស្រកចុះពីប្រព័ន្ធម៉ាស៊ីនត្រជាក់ គឺគ្មានក្លិន ពណ៌ស្រាល ហើយស្រកតិច ឬច្រើនគឺអាស្រ័យលើការបើកម៉ាស៊ីនត្រជាក់របស់អ្នកប្រើប្រាស់។ ប៉ុន្តែបើអ្នកឃើញមើលឃើញថា ទឹកដែលស្រកនោះមានលក្ខណៈខុសប្រក្រតី គឺវាអាចបញ្ជាក់ពីបញ្ហាដូចខាងក្រោមនេះ ៖ -ទឹកស្អំ: វាអាចជាទឹកស្អំ ដែលស្រកពីការលេចធ្លាយធុងទឹក ឬទុយោណាមួយ ។ យើងអាចកត់សម្គាល់ថា វាជាទឹកស្អំ ទៅលើពណ៌របស់វា ដែលមានពណ៌ផ្កាឈូក ឬ បៃតង និងមានក្លិនលោហធាតុ ។ ប្រសិនបើរថយន្តកំពុងបញ្ឆេះទៀតនោះ គឺប្រាកដណាស់ ទឹកស្អំនឹងមានកម្តៅខ្លាំង ដែលខុសពីទឹកម៉ាស៊ីនត្រជាក់ ។
-ប្រេងម៉ាស៊ីន: បើទឹកដែលស្រកចុះនោះ មានពណ៌មាស ឬពណ៌ខ្មៅ ហើយពេលស្ទាបមានជាតិរំអិល គឺច្បាស់ណាស់វាជាប្រេងម៉ាស៊ីនដែលលេចធ្លាយចេញពីកន្លែងណាមួយជាក់ជាមិនខាន ។
-ប្រេងប្រអប់លេខ: បើទឹកដែលស្រកនោះ មានពណ៌ក្រហម គឺវាអាចជាប្រេងប្រអប់លេខ ដែលអាចលេចធ្លាយចេញពីកន្លែងណាមួយរបស់ប្រព័ន្ធប្រអប់លេខ ។
-ទឹកបាញ់កញ្ចក់: ប្រសិនបើអ្នកបានចាក់បំពេញ ធុងទឹកបាញ់កញ្ចក់ហើយ ប៉ុន្តែវាឆាប់ស្រកលឿន ទាំងដែលអ្នកមិនសូវប្រើនោះ ដូច្នេះវាក៏អាចជាទឹកបាញ់កញ្ចក់ផងដែរ ដែលបណ្តាលមកពីការលេចធ្លាយធុង ឬទុយោ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
ពេលឱ្យកូនតូចគេងក្នុងម៉ាស៊ីនត្រជាក់ អ្នកម្តាយគួរចងចាំ៤ចំណុចនេះ ដើម្បីជួយកូនឱ្យជៀសផុតពីជំងឺផ្លូវដង្ហើម
អត្ថន័យនៃពណ៌ទាំង ១០ នៅក្នុងក្បួនហុងស៊ុយ
ពណ៌នាំលាភសំណាងសម្រាប់ថ្ងៃកំណើតទាំង ៧ ក្នុងរយៈពេល ៥ ខែចុងក្រោយមុនដាច់ឆ្នាំនេះ
គួរញ៉ាំទឹកក្តៅ ឬទឹកត្រជាក់! ជម្រើសរបស់អ្នកនឹងបង្ហាញពីអ្វីដែលកើតឡើង ចំពោះសុខភាពរាងកាយរបស់អ្នក-v2
យោបល់ទាំងអស់ (0)