Knongsrok

· 07-10

មនុស្សស្រីឆ្លាត នាងនឹងហ៊ានបោះបង់៣ចំណុចនេះចោល ដើម្បីភាពជោគជ័យក្នុងជីវិត

#ចំណេះដឹង# #មនុស្សស្រី# #អប់រំ និងការងារ#

923

មនុស្សស្រីមួយចំនួនចូលចិត្តបណ្តែតបណ្តោយខ្លួន ធ្វើអ្វីតាមតែចិត្ត មានភាពរឹងរូស និងមិនសូវចេះយកចិត្តទុកដាក់ទៅលើរឿងអនាគតប៉ុន្មាននោះទេ ខុសពីមនុស្សស្រីដែលឆ្លាត ព្រោះនាងនឹងដឹងថារឿងណាគួរធ្វើ រឿងណាមិនគួរធ្វើ ជាពិសេសនាងហ៊ានកាត់ផ្តាច់នូវរឿងទាំង៣នេះចោល ដោយគ្មានស្តាយស្រណោះអ្វីឡើយ៖

១.បោះបង់ទំនាក់ទំនងសង្គមដែលគ្មានន័យ ហើយផ្តោតលើខ្លួនអ្នក៖ ជីវិតមិនយូរប៉ុន្មានទេ ដូច្នេះត្រូវចំណាយពេលជាមួយមនុស្សនិងរបស់ដែលមានន័យ។ ស្ត្រីដែលរស់នៅប្រកបដោយអត្ថន័យនឹងដឹងច្បាស់ពីអ្វីដែលនាងចង់បាន និងមានការតស៊ូពិតប្រាកដ។ យើងគួរតែមានភាពក្លាហានក្នុងការបោះបង់ការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមដែលគ្មានប្រយោជន៍ ឈប់ចំណាយពេលធ្វើរឿងដែលគ្មានលទ្ធផលល្អក្នុងជីវិត។

២.បោះបង់ភាពស្រណុក ហើយរស់នៅដោយឯករាជ្យ៖ នេះមិនមែនជារឿងងាយស្រួលទេ ដែលស្រ្តីម្នាក់សុខចិត្តចាកចេញពីភាពស្រណុករបស់ខ្លួន ដើម្បីធ្វើជាមនុស្សស្រីឯករាជ្យម្នាក់។ តែវាពិតជាជួយអោយជីវិតនាងផ្លាស់ប្តូរបានច្រើន ឧទាហរណ៍ដូចជា នាងបានប្រែក្លាយជាមនុស្សស្រីដែលរស់នៅលែងពឹងលើអ្នកដទៃ នាងមានការសម្រេចចិត្តផ្ទាល់ខ្លួន ហើយនាងហ៊ានសាកល្បងរឿងថ្មីៗដើម្បីទទួលបានបទពិសោធន៍ជីវិត។

៣.បោះបង់ភាពកំសាក៖ ក្នុងជីវិតនេះអ្នកនឹងជួបរឿងគ្រប់បែបយ៉ាង ហើយពេលខ្លះវាជៀសមិនផុតទេដែលអារម្មណ៍របស់អ្នកនឹងត្រូវប៉ះពាល់។ តែមនុស្សស្រីដែលឆ្លាតនឹងទុកអារម្មណ៍អវិជ្ជមានឱ្យនៅពីក្រោយ ហើយរីករាយតាមដែលអាចធ្វើទៅបាន ព្រោះជីវិតនេះខ្លីណាស់ យើងមិនអាចអង្គុយពិបាកចិត្តរហូតទេ ហើយគន្លឹះពិសេសនោះគឺត្រូវចេះរីករាយក្នុងស្ថានភាពដែលលំបាក។ ត្រូវចាំថាពេលដែលអ្នកលែងកំសាក ហ៊ានឈានជើងចូលទៅក្នុងបញ្ហា អ្នកនឹងលែងខ្លាចអ្វីទាំងអស់ក្នុងជីវិតនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស