Knongsrok

· 07-08

រឿង៤យ៉ាងដែលមិនគួរបង្ហាញជាដាច់ខាត ទោះជិតស្និទ្ធប៉ុណ្ណាក៏ដោយ ជាពិសេសចំណុចទី២

#ចំណេះដឹង# #កំហុសអតីតកាល# #អប់រំ និងការងារ#

734

ដូនតាកាលពីបុរាណកាលបានបន្សល់ទុកនូវទស្សនៈមេរៀនជីវិតជាច្រើនទុកសម្រាប់ឱ្យកូនចៅជំនាន់ក្រោយ អនុវត្តតាមដើម្បីទទួលបានជីវិតដែលរុងរឿង។ ក្នុងនោះលោកក៏បានព្រមានផងដែរថា នេះជា ៤ ប្រការដែលមិនគួរបង្ហាញទៅកាន់អ្នកដទៃជាដាច់ខាត ទោះបីជាមនុស្សជិតស្និទ្ធ! តោះឥឡូវទៅមើលចំណុចទាំង៤នោះទាំងអស់គ្នា៖

១.កំហុសអតីតកាល៖ ជីវិតនេះមនុស្សគ្រប់គ្នាតែងតែធ្វើខុស ហើយក៏មិនអាចអត់ទោសឲ្យខ្លួនឯងដែរ។ កំហុសរបស់អ្នកគឺដូចជាស្នាមប្រឡាក់ដែលមនុស្សចងចាំជារៀងរហូត។ មនុស្សជាច្រើនមានការឈឺចាប់ជាខ្លាំងរហូតដាច់ចិត្តសម្រាយអាថ៌កំបាំងរបស់ខ្លួនប្រាប់គេដើម្បីឱ្យរំងាប់អារម្មណ៍សោកសៅ។ ទោះជាយ៉ាងនេះក្តី ចិត្តរបស់មនុស្សគឺមិនអាចទាយទុកជាមុនបានឡើយ នៅពេលដែលពួកគេសប្បាយចិត្ត វាមិនអីទេ ប៉ុន្តែនៅពេលដែលពួកគេចាប់ផ្តើមស្អប់យើង ពួកគេនឹងយកអាថ៌កំបាំងសម្ងាត់ទាំងនោះមកចាក់សម្លាប់យើងវិញ ដោយព្យាយាមផ្សព្វផ្សាយវាទៅអោយអ្នកដទៃបានដឹង។

២.កុំបង្ហាញពីបញ្ហាលុយកាក់ ៖ ក្នុងនាមជាមនុស្សគ្រប់គ្នាតែងមានសេចក្ដីលោភ ដែលកើតឡើងដោយការច្រណែន។ ដូច្នេះក្នុងនាមជាមនុស្សមានប្រាជ្ញា មិនត្រូវបង្ហាញថាខ្លួនមានទ្រព្យសម្បត្តិប៉ុន្មានឡើយ។ កុំបង្អួតលុយ ដើម្បីទទួលបានការគោរពពីអ្នកដទៃ ដើម្បីជៀសវាងគ្រោះមហន្តរាយដែលមិនបានមើលឃើញទុកជាមុន នៅពេលដែលមនុស្សជាច្រើនសម្លឹងមកអ្នក។

៣.កុំបង្ហាញគោលដៅផ្ទាល់ខ្លួន៖ មនុស្សគ្រប់រូបតែងមានចំណង់ចំណូលចិត្តរៀងៗខ្លួន នៅពេលដែលអ្នកចែករំលែកទៅកាន់អ្នកដ៏ទៃ បើអ្នកជួបមនុស្សដែលយល់ចិត្តពិតប្រាកដ ពួកគេនឹងគាំទ្រអ្នក ប៉ុន្តែប្រសិនបើអ្នកជួបអ្នកដែលមិនយល់ ពួកគេនឹងសើច ហើយថែមទាំងគិតថាវាជារឿងស្រមើស្រមៃទៀតផង ដែលអាចធ្វើឱ្យអ្នកបាត់បង់កម្លាំងចិត្ត និងខ្វះទំនុកចិត្តលើខ្លួនឯង។

៤.ជម្លោះគ្រួសារ៖ ជម្លោះក្នុងគ្រួសារគឺជារឿងរសើបដែលអ្នកមិនគួរនិយាយ។ ប្រសិនបើអ្នកប្រាប់អ្នកដទៃ មានន័យថាអ្នកបានបង្ហាញចេញពីភាពទន់ខ្សោយរបស់គ្រួសារអ្នកនៅក្នុងដៃអ្នកដទៃ ដោយផ្តល់ឱ្យពួកគេនូវសិទ្ធិដើម្បីយករឿងទាំងនោះមកវាយប្រហារអ្នកនៅពេលណាមួយ។ មនុស្សបុរាណបាននិយាយថា "កុំសម្ងួតសម្លៀកបំពាក់កខ្វក់នៅក្នុងកន្លែងដែលមានខ្យល់ចេញចូលបានល្អ យកល្អគួរតែបិទទ្វារនៅពេលឈ្លោះគ្នានៅក្នុងផ្ទះ ដើម្បីអាចគេចពីមនុស្សមាត់ចាបមាត់ព្រាប៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស