Knongsrok

· 07-05

ជីវិតរបស់អ្នកបើបានជួបនឹងមនុស្ស៥ប្រភេទនេះ អាចជួយកែប្រែវាសនារបស់អ្នកឱ្យល្អបាន

#ចំណេះដឹង# #ផ្តល់យោបល់# #ចំណេះដឹងទូទៅ#

824

ការជួបគ្នាក្នុងជីវិតគឺមានតម្លៃ ការជួបមនុស្សដែលល្អសម្រាប់យើងគឺជាពរនិងសំណាងរបស់យើង បើបានជួបមនុស្សថ្លៃថ្នូរ យើងត្រូវតែគោរពនិងអរគុណពួកគេ។ ពេលខ្លះមនុស្សថ្លៃថ្នូរគឺជាមនុស្សនៅក្បែរអ្នកដែលអ្នកមិនពេញចិត្ត ហើយតែងតែភ្លេច។ ខាងក្រោមនេះគឺជាមនុស្សថ្លៃថ្នូរទាំង៥រូប៖

១.មនុស្សដែលហ៊ានផ្តល់យោបល់ និងចង្អុលបង្ហាញពីកំហុសរបស់អ្នក៖ មនុស្សគ្រប់គ្នាចូលចិត្តស្តាប់ពាក្យសរសើរ និងការបញ្ជោរ ដែលជារឿយៗធ្វើឱ្យមនុស្សមានអារម្មណ៍មិនស្រួល។ នោះក៏ព្រោះតែពាក្យពិតជាញឹកញាប់ពិបាកស្តាប់។ តែអ្នកដែលចង់អោយអ្នកកាន់តែពូកែ និងល្អជាងមុន នឹងតែងតែចង់ចង្អុលបង្ហាញពីកំហុសរបស់អ្នកដោយមិនស្ទាក់ស្ទើរ។ អ្នកដែលហ៊ានចង្អុលប្រាប់ពីចំណុចខ្វះខាតរបស់អ្នក ត្រូវតែជាមនុស្សដែលខ្វល់ពីអ្នក គេបារម្ភថាអ្នកជួបគ្រោះធំដោយសារតែកំហុសតូចតាច ហេតុនេះទើបចង់ណែនាំតម្រង់ផ្លូវ។

២.មនុស្សដែលជួយទាញអ្នកចេញពីស្ថានភាពមិនល្អ៖ នៅក្នុងសង្គមសម័យទំនើប ការជួយមនុស្សក្នុងគ្រាខ្វះខាត "ការផ្តល់ធ្យូងថ្មនៅថ្ងៃរដូវរងាត្រជាក់" គឺជារឿងពិបាកធ្វើ។ ដូច្នេះហើយ នៅពេលដែលអ្នកធ្លាក់ចូលក្នុងភាពលំបាក អ្នកដែលជួយ និងទាញអ្នកចេញនោះ ប្រាកដជាជាមនុស្សថ្លៃថ្នូរ។ បុគ្គលដែលអាចជួយអ្នកក្នុងគ្រាលំបាក មិនខ្លាចជួបបញ្ហា ហើយផ្តល់ផ្លូវឱ្យអ្នកនូវក្តីសង្ឃឹម គឺពិតជាមនុស្សដែលមានចិត្តល្អ និងស្មោះត្រង់។

៣.មនុស្សដែលរក្សាការសន្យារបស់ខ្លួនអស់ពីចិត្ត៖ មានពាក្យបុរាណមួយពោលថា៖ «ពាក្យជាមាសប្រាក់» ដូច្នេះមនុស្សថ្លៃថ្នូរតែងតែគោរពតាមការសន្យាដោយអស់ពីចិត្ត។ មនុស្សបែបនេះគឺសក្ដិសមនៃមិត្តភាពនិងទំនុកចិត្ត ហើយពាក្យសម្ដីនិងទង្វើរបស់បុគ្គលនោះនឹងក្លាយទៅជាគំរូដ៏ល្អសម្រាប់អ្នក។

៤.បុគ្គលដែលប្រាប់បទពិសោធន៍ជីវិតដល់អ្នក៖ បទពិសោធន៍ជីវិតគឺជាទ្រព្យសម្បត្តិអរូបីដ៏មានតម្លៃបំផុត។ មិនមែនគ្រប់គ្នាសុទ្ធតែមានឆន្ទៈ និងត្រៀមខ្លួនដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេជាមួយអ្នកដទៃនោះទេ។ ដូច្នេះហើយ បុគ្គលដែលសុខចិត្តប្រគល់បទពិសោធន៍របស់ខ្លួនដល់អ្នកគឺជាមនុស្សដែលមានចិត្តទូលាយ និងជាមិត្តដ៏ខ្ពង់ខ្ពស់របស់អ្នក។ មនុស្សដែលមានឆន្ទៈចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនជាមួយអ្នកគឺជាមនុស្សដែលចង់ឱ្យអ្នកមានផ្លូវអនាគតដ៏អំណោយផល និងឱ្យតម្លៃអនាគតរបស់អ្នក។ ជាមួយគ្នានេះ បុគ្គលនោះក៏ដឹងពីចំណុចខ្វះខាតរបស់អ្នក ហើយចង់គាំទ្រ និងរំលឹកអ្នកផងដែរ។

៥.មនុស្សដែលមើលឃើញភាពខ្លាំងរបស់អ្នក៖ អ្នកដែលអាចរកឃើញទេពកោសល្យ និងភាពខ្លាំងរបស់អ្នក សរសើរ និងលើកទឹកចិត្តមកកាន់អ្នក គឺជាមិត្តដ៏ល្អរបស់អ្នក។ មនុស្សបែបនេះអាចនាំមកជូនអ្នកនូវថាមពលដ៏បរិសុទ្ធមួយប្រភេទ ធ្វើឱ្យអារម្មណ៍របស់អ្នកកាន់តែមានសុទិដ្ឋិនិយម បើកចំហកាន់តែច្រើន បង្កើតកម្លាំងដើម្បីឆ្ពោះទៅមុខ។ ការសរសើរនិងលើកទឹកចិត្តអ្នកដទៃគឺជាការបណ្ដុះបណ្ដាលជាគុណធម៌មួយប្រភេទ។ មនុស្សបែបនេះនឹងមិនច្រណែនអ្នកឡើយ ហើយតែងតែឱ្យតម្លៃមកកាន់អ្នក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស