Lookingtoday
· 07-02
មហាសេដ្ឋីវិនិយោគិន លោក Warren Buffett បង្ហាញពីផែនការ សម្រាប់ប្រាក់របស់លោក បន្ទាប់ពីលោកបាន ទទួលមរណភាព
#លោក Warren Buffett# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #មហាសេដ្ឋីវិនិយោគិន#
1347
អាមេរិក ៖ មហាសេដ្ឋីវិនិយោគិន Warren Buffett បានប្រាប់ឲ្យដឹងថា បន្ទាប់ពីការស្លាប់ របស់លោក ទ្រព្យសម្បត្តិដ៏ច្រើន របស់លោកស្ទើរតែទាំងអស់ នឹងត្រូវផ្ទេរទៅកាន់មូលនិធិសប្បុរសធម៌ ដែលគ្រប់គ្រងដោយកូន ៣ នាក់របស់លោក ។
លោក Buffett ជាប្រធាន និងជា នាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway ហើយមានភាគហ៊ុនជិត ១៣០ ពាន់លានដុល្លារ នៅក្នុងភាគហ៊ុន របស់ក្រុមហ៊ុន និងលោកឈានចូលវ័យ ៩៤ ឆ្នាំនាខែសីហា ។
បទសម្ភាសន៍ជាមួយ Washington Post ត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ មហាសេដ្ឋីរូបនេះបាននិយាយថា ការបរិច្ចាគដ៏ច្រើនរបស់លោកដល់មូលនិធិ Bill & Melinda Gates Foundation (BMGF) នឹងមកដល់ទីបញ្ចប់បន្ទាប់ពីការស្លាប់របស់លោក។ លោកបានបន្តថា មូលនិធិ Gates មិនមានប្រាក់មកក្រោយការស្លាប់របស់ខ្ញុំទេ។
នេះបើយោង តាមគេហទំព័រ របស់ខ្លួនបាននិយាយថា ចាប់តាំងពីឆ្នាំ ២០០៦ នៅពេល Buffett សម្រេចចិត្តលះបង់ផ្នែកខ្លះ នៃទ្រព្យសម្បត្តិ របស់លោកទៅអង្គការសប្បុរសធម៌ BMGF បានទទួល ៣៩.៣ ពាន់លានដុល្លារពីលោក ។ ជាផ្នែកមួយនៃការបរិច្ចាគចុងក្រោយបំផុតត្រូវបានប្រកាសដោយ Berkshire Hathaway កាលពីថ្ងៃសុក្រ មូលនិធិដែលបង្កើតឡើងដោយសហស្ថាបនិក Microsoft លោក Bill Gates និងអតីតភរិយារបស់លោកនឹងទទួលបាន ៤ ពាន់លានដុល្លារបន្ថែមទៀតក្នុងភាគហ៊ុន Berkshire Hathaway ។ BMGF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ហើយបានក្លាយជាអង្គការសប្បុរសធម៌ដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ មូលនិធិនេះនិយាយថា គោលដៅចម្បងរបស់វាគឺដើម្បីកែលម្អការថែទាំសុខភាព និងកាត់បន្ថយភាពក្រីក្រខ្លាំងនៅជុំវិញពិភពលោក។
លោក Buffett បានផ្តល់ឲ្យលើស ពីពាក់កណ្តាលនៃភាគហ៊ុន Berkshire Hathaway របសលោក បាននិយាយថា ការបរិច្ចាគទៅមូលនិធិ ចំនួនបួនផ្សេងទៀត ដែលលោកបានធ្វើការក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ក៏នឹងបន្តដរាបណាលោកនៅមានជីវិត។
នេះបើយោងតាមវិនិយោគិនថា បន្ទាប់ពីការស្លាប់ របស់លោក Buffett ប្រាក់របស់លោកនឹងត្រូវបានផ្ទេរ ទៅឲ្យការជឿទុកចិត្ត ដែលគ្រប់គ្រងដោយកូនប្រុសស្រីពីរនាក់របស់លោក នឹងសម្រេចចិត្តតែម្នាក់ឯងអំពីរបៀបប្រើប្រាស់ មូលនិធិសម្រាប់គោលបំណងសប្បុរស៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
Capital One នឹងទិញ Discover Financial ក្នុងកិច្ចព្រមព្រៀងភាគហ៊ុនទាំងអស់ ៣៥,៣ពាន់លានដុល្លារ
ចង់ចូលនិវត្តន៍ដោយស្ងប់ចិត្ត ត្រឹមតែការសន្សំមិនគ្រប់គ្រាន់ទេ អ្នកត្រូវយល់ពីវិធីរកលុយបន្ថែម៣យ៉ាងនេះ
ទម្លាប់ដ៏ល្អ និងសាមញ្ញទាំង ៧ យ៉ាងរបស់មហាសេដ្ឋីលើពិភពលោក ដែលយើងគ្រប់គ្នាគួរតែអនុវត្តន៍តាម បើចង់ឱ្យជីវិតមានបានដូចគេ
កៀហ្ស៊ីស៊ីស្ថានអនុម័តច្បាប់កំណត់គោលដៅលើអង្គការក្រៅរដ្ឋាភិបាលដែលទទួលបានមូលនិធិពីបរទេស
យោបល់ទាំងអស់ (0)