Knongsrok

· 06-13

ប្រយ័ត្នប្រយែង អ្នកឆ្នាំទាំង ៤ ក្នុងខែកក្កដាខាងមុខនេះ គ្រោះធំខាតបង់លុយកាក់ មានបញ្ហាពិបាកច្រើនណាស់

#ចំណេះដឹង# #ឆ្នាំម្សាញ់# #ទស្សទាយ#

577

ក្នុងខែកក្កដាខាងមុខនេះ ជាខែគ្រោះធំសម្រាប់ម្ចាស់ឆ្នាំទាំង ៤ កុំធ្វេសប្រហែសឱ្យសោះ ព្រោះអ្នកនឹងត្រូវប្រឈមបញ្ហាច្រើនណាស់ ជាពិសេសរឿងលុយកាក់ អាចនឹងត្រូវបង់ខាតភ្លាមៗ។

១. ឆ្នាំម្សាញ់ ៖ អ្នកកើតឆ្នាំម្សាញ់ នឹងមិនសូវមានលាភសំណាងច្រើនទេ ពេលធ្វើអ្វីនៅខែកក្កដាខាងមុខនេះ ជាពិសេសនឹងមានបញ្ហាច្រើនក្នុងរឿងស្នេហា។ ប្ដីប្រពន្ធនឹងឈ្លោះប្រកែកគ្នាជាញឹកញាប់។ បើមិនចេះអត់ឱន អធ្យាស្រ័យ បើកចិត្តឱ្យទូលាយ ធ្វើចិត្តឱ្យត្រជាក់ទេ វាងាយនឹងឈានដល់ការបែកបាក់ក្នុងជីវិតអាពាហ៍ពិពាហ៍។ ដើម្បីជម្នះរឿងអាក្រក់នេះ អ្នកគួរតែប្រយ័ត្នឱ្យមែនទែនជាមួយនឹងការសម្រេចចិត្តណាមួយដែលអ្នកធ្វើ ត្រូវពិចារណាឱ្យបានល្អិតល្អន់មុននឹងធ្វើការសម្រេចចិត្ត កុំប្រញាប់ពេក បើមិនដូច្នេះទេ អ្នកអាចនឹងស្ដាយក្រោយ។

២. ឆ្នាំថោះ ៖ នៅក្នុងខែ ៧ ខាងមុខនេះ មនុស្សដែលកើតក្នុងឆ្នាំថោះទំនងជាជួបប្រទះបញ្ហាសុខភាព។ ជាងនេះទៅទៀត មនុស្សឆ្នាំនេះងាយមានចិត្តច្របូកច្របល់ ចិត្តមិនលុះ ងាយងងឹតងងុលដោយសេចក្តីច្រណែន និងមន្ទិលសង្ស័យ ធ្វើឱ្យគេមិនអាចបែងចែកខុសត្រូវ មិនអើពើនឹងមនុស្សល្អ និងរាប់អានមនុស្សអាក្រក់។ ទន្ទឹមនឹងនោះដែរ ខែនេះត្រូវបានគេចាត់ទុកជាខែដែលមានថាមពលអវិជ្ជមានច្រើន ហើយងាយនឹងជួបរឿងអាក្រក់ៗ។ អ្នកដែលកើតក្នុងឆ្នាំទន្សាយ គួរតែគ្រប់គ្រងអារម្មណ៍របស់ខ្លួន និងប្រុងប្រយ័ត្នក្នុងការប្រាស្រ័យទាក់ទងគ្នា ដើម្បីចៀសវាងការនិយាយដើមដែលមិនចាំបាច់។ ដោះស្រាយបញ្ហានេះដោយទៅទីសក្ការៈបូជា វត្តអារាម និងសុំព្រះបរមសព ឬដាក់ព្រះពុទ្ធបដិមាមួយចំនួននៅលើតុដើម្បីសុំពរជ័យ ។

៣. ឆ្នាំរកា ៖ អ្នកដែលកើតក្នុងឆ្នាំរកា ក្នុងខែ ៧ ខាងមុខនេះច្រើនជួបរឿងអាក្រក់។ នៅកន្លែងធ្វើការ អ្នកគួរតែព្យាយាមបន្ទាបខ្លួន កុំក្រអឺតក្រទម កុំខ្វល់ពីការនិយាយដើមគេ ហើយកំណត់ការនិយាយ និងជេរប្រមាថមនុស្សនៅកន្លែងធ្វើការ ចៀសវាងបង្កើតសត្រូវ និងនាំគ្រោះមហន្តរាយមកលើខ្លួនឯង។ ទោះបីជាអ្នករកលុយបានល្អក្នុងខែនេះក៏ដោយ នោះធ្វើឱ្យអ្នកក្លាយជាកម្មវត្ថុ គ្រប់គ្រងលុយដោយមិនចេះខ្វល់ខ្វាយ ឬចំណាយដោយសេរីពេក ព្រោះវានឹងនាំឱ្យមានគ្រោះចូលមកតាមក្រោយ។

៤. ឆ្នាំរោង ៖ អ្នកឆ្នាំរោង បើហ៊ានតែបណ្តោយឱ្យមានកំហុសកើតឡើង មិនខ្វះទេមនុស្សដែលចាំចាប់កំហុស។ ដើម្បីជម្នះរឿងអាក្រក់ទាំងនេះ អ្នកដែលកើតក្នុងឆ្នាំរោង ត្រូវតែរក្សាចិត្តឱ្យត្រជាក់ និងប្រុងប្រយ័ត្នឱ្យបានច្រើន ពេលប្រឈមនឹងរឿងអ្វីកើតឡើង ត្រូវរក្សាភាពស្ងប់ស្ងាត់ វិភាគ និងស្វែងរកចំណុចស្នូលនៃបញ្ហា កុំអាលឆោឡោ ទើបអាចដោះស្រាយបញ្ហាបាន។ ប្រសិនបើមាននរណាម្នាក់មករកអ្នក ហើយចង់សហការក្នុងការវិនិយោគក្នុងអំឡុងពេលនេះ អ្នកត្រូវតែប្រុងប្រយ័ត្ន ស្ទាបស្ទង់ និងសិក្សាគ្រប់យ៉ាងឱ្យបានហ្មត់ចត់ ដើម្បីកុំឱ្យការខិតខំប្រឹងប្រែង និងប្រាក់របស់អ្នកត្រូវបង់ខាត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស