Knongsrok
· 06-12
មនុស្សស្រី ដាច់ខាត មិនយកមនុស្សប្រុសដែលអន់ជាងខ្លួន មកធ្វើប្ដីនោះឡើយ
#ចំណេះដឹង# #មនុស្សស្រី# #ចំណេះដឹងទូទៅ#
1726
វាជារឿងធម្មតាទៅហើយ ដែលមនុស្សស្រីគប្បីយកប្ដីដែលមានជាងនាង មានជាងឪពុកម្ដាយនាង យកប្ដីដែលឆ្លាត ពូកែ និងមានសមត្ថភាពជាងនាង យកប្ដីដែលពូកែរកលុយជាងនាង យកប្ដីដែលមានចិត្តអំណត់ អត់ធ្មត់ មានការខិតខំប្រឹងប្រែងជាងនាង ព្រោះប្រសិនបើនាងអាចរកបានបុរសដែលឆ្លាតជាងនាង ពូកែជាងនាង និងមានទ្រព្យស្ដុកស្ដម្ភជាងនាង វាក៏មានន័យថា នាងមានចំណុចអ្វីដែលពិសេស ឬមានសមត្ថភាពខ្លាំងហើយ ទើបអាចទាក់ទាញបានបុរសបែបនេះបានចូលមកក្នុងជីវិតនាង។
អ្នកទាំងអស់គ្នាត្រូវដឹងថា មនុស្សប្រុសដែលមានសមត្ថភាពខ្លាំង ពូកែរកលុយ មានទ្រព្យស្ដុកស្ដម្ភ ដាច់ខាត គេមិនយកប្រពន្ធដែលមិនចេះអី ប្រពន្ធដែលគ្មានអ្វីអស្ចារ្យ ឬចេះត្រឹមតែធ្វើខ្លួន និងចាយលុយ មកធ្វើជាប្រពន្ធ មកឱ្យគ្រប់គ្រងទ្រព្យសម្បត្តិ លុយកាក់ ដែលគេរកបានមកដោយលំបាកនោះឡើយ។
- មនុស្សស្រី យកប្ដីមានជាងនាង អត់មានអីខុសនោះទេ ព្រោះបើនាងមានហើយ ហើយយកប្ដីក្រ ក្រទាំងទ្រព្យ ក្រទាំងគំនិត គិតប្រុងឱ្យនាងយកមក ដើម្បីឱ្យនាងចិញ្ចឹមប្រុសនោះឬយ៉ាងណា? អត់ទេ មនុស្សស្រីអ្នកមាន ឬជាកូនអ្នកមានស្ដុកស្ដម្ភ គេប្រាកដជារកអ្នកណាដែលសក្តិសមនឹងពូជពង្សវង្សត្រកូលគេហើយ។
- មនុស្សស្រី យកប្ដីដែលពូកែរកលុយជាងនាង អត់មានអីខុសនោះឡើយ ព្រោះបើនាងពូកែរកលុយហើយ តែបើប្រុសនោះអត់ចេះរកលុយសោះ យកមកនាំតែទើសដៃទើសជើង នាំទុក្ខវេទនាឱ្យនាងឬយ៉ាងណា? មែនហើយ សូម្បីតែមនុស្សប្រុស ក៏មិនយកប្រពន្ធដែលរកលុយបានច្រើនជាងពួកគេដែរ ព្រោះបើយកប្រពន្ធដែលមានជាងគេ ហើយរកលុយបានច្រើនជាងគេ ច្បាស់ជាត្រូវប្រពន្ធមើលងាយមិនខាន។
- មនុស្សស្រី យកប្ដីដែលឆ្លាត ពូកែ មានសមត្ថភាពជាងនាង ក៏អត់មានអីខុសទាស់នោះដែរ ព្រោះបើនាងខ្លាំងហើយ រឹងមាំហើយ នាងក៏ត្រូវតែរកអ្នកដែលខ្លាំងជាងនាង ទើបអាចឱ្យនាងពឹងផ្អែកពេលលំបាក អាចមើលថែ និងការពារនាងបាន តែបើប្រុសនោះអន់ជាងនាង នាងច្បាស់ជាត្រូវថែខ្លួនឯងផង ការពារប្ដីផង បើតែបែបហ្នឹងដដែល នៅម្នាក់ឯងទៅវាក៏ល្អជាង មិនពិបាកពន់រែក។
- មនុស្សស្រី ទោះបីនាងរឹងមាំយ៉ាងណា ក៏នាងនៅតែត្រូវការស្មាដ៏រឹងមាំសម្រាប់ផ្អែក!
- មនុស្សស្រី ទោះបីនាងពូកែធ្វើការ រកលុយខ្លាំងប៉ុនណា ក៏នាងនៅតែត្រូវការមនុស្សម្នាក់ដែលពូកែរកលុយជាងនាង ទើបអាចលើកស្ទួច សេដ្ឋកិច្ច និងរីកចម្រើនទៅមុខជាមួយគ្នាបាន!
- មនុស្សស្រី ទោះបីនាងចិត្តធ្ងន់ ពូកែអត់ធ្មត់ខ្លាំងប៉ុនណា ក៏នាងនៅតែត្រូវការបុរសដែលមានចិត្តធ្ងន់ ចិត្តត្រជាក់ ពូកែអំណត់ជាងនាង ដើម្បីជួយសម្របសម្រួល និងទ្រទ្រង់អារម្មណ៍នាង នៅពេលដែលនាងខឹង ឬជួបស្ថានភាពដែលពិបាកបំផុតក្នុងជីវិត!
- មនុស្សស្រី នាងមិនអាចខ្លាំងពូកែគ្រប់រឿងនោះឡើយ ហើយក៏មិនអាចមើលថែខ្លួនឯងបានគ្រប់ពេលនោះដែរ ព្រោះតែបែបហ្នឹងហើយ ទើបនាងត្រូវតែជ្រើសរើសយកមនុស្សដែលខ្លាំងពូកែ ឆ្លាតជាងនាង។
ប៉ុន្តែ មានម្យ៉ាងមនុស្សស្រីត្រូវចាំ សំណាងមនុស្សស្រី ១០០នាក់ គឺមានតែមួយ ឬពីរនាក់តែប៉ុណ្ណោះ ដែលអាចរកបានប្ដីដែលស្អាត ឆ្លាត ពូកែជាងនាង ហើយមានចិត្តស្មោះ ស្រឡាញ់ អាណិតនាងដោយឥតល័ក្ខខណ្ឌ ដូច្នេះហើយ មនុស្សស្រីត្រូវដឹងថា ការដែលយកប្ដីដែលស្អាតជាងខ្លួន គឺហានិភ័យត្រូវគេក្បត់ខ្ពស់ខ្លាំងណាស់ បើអ្នកមានសំណាងគ្រប់គ្រាន់ អ្នកនឹងអាចយកបានប្ដីល្អ ស្អាត ឆ្លាត ពូកែ តាមសំណាង និងបុណ្យវាសនារបស់អ្នកមិនខាន៕
អត្ថបទ ៖ pHknongsrok / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក
អំពីអ្នកសរសេររបស់យើង៖ Mythical Bird
Tel:
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ការរស់នៅរបស់ប្រពន្ធ ឆ្លុះបញ្ចាំងពី លទ្ធភាពរបស់អ្នកដែលជាប្ដី
ប្រពន្ធថ្លៃថ្នូរគេមិនប្ដូរកិត្តិយស ទៅឈ្លោះជាមួយស្រី ឬប្រពន្ធចុងដែលបានត្រឹមជាស្រីកំដរការសប្បាយមួយពេលៗរបស់គេនោះឡើយ
ប្រពន្ធមានសំណាង ព្រោះតែបានប្ដីល្អ គ្រួសារផុតពីភាពក្រក៏ព្រោះតែបានប្រពន្ធ ចេះរៀបចំសន្សំទុកដាក់
រៀបការរួច! តើគួរនៅជាមួយឪពុកម្ដាយ ឬចេញក្រៅរស់នៅតែពីរនាក់ប្ដីប្រពន្ធ?
យោបល់ទាំងអស់ (0)