Lookingtoday

· 05-26

បុរសម្នាក់ ចូលប្លន់ហាងទូរស័ព្ទ ដោយកាំភ្លើង និងកាំបិតទំាងថ្ងៃត្រង់ នៅវៀតណាម

#ហាងទូរស័ព្ទ# #ព័ត៌មាន# #វៀតណាម# #ព័ត៍មានអន្តរជាតិ#

3010

វៀតណាម ៖ ខ្សែវីដេអូកាមេរ៉ាថត បានសកម្មភាពបុរសម្នាក់ ជាចោរប្លន់បានគំរាមម្ចាស់ និងបុគ្គលិកហាង ទូរសព្ទនៅខេត្ត Nghe An ភាគកណ្តាលប្រទេសវៀតណាម ដោយយកកាំបិត និងកាំភ្លើង ដើម្បីធ្វើសកម្មភាពប្លន់ទូរសព័្ទដៃទំាងថ្ងៃត្រង់ ខណៈនៅក្នុងហាងមានម្ចាស់ និងបុគ្គលិកហាងជាស្រ្តីតែប៉ុណ្ណោះ ។

សកម្មភាពបុរសម្នាក់ជាចោរប្លន់នេះ បានកើតឡើងនៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ កាលពីថ្ងៃព្រហស្បតិ៍ បុរសម្នាក់ស្លៀកពាក់ខ្មៅ និងពាក់ម៉ាស់ ចូលហាងទូរស័ព្ទមួយក្នុងស្រុក Dien Chau។ ដំបូងឡើយ បុរសនេះបានអង្គុយលើកៅអី ហើយសួររកផលិតផល មុននឹងដកកាំភ្លើងចេញ ហើយចង្អុលទៅម្ចាស់ហាង ។

នេះជាការប្លន់!បុរសជាចោរ បានស្រែកទាមទារឲ្យម្ចាស់ផ្តល់ប្រអប់ទូរស័ព្ទឲ្យគាត់ ។ ចោរនោះបានដកកាំបិត ហើយគំរាមចាក់ម្ចាស់ ពេលឃើញម្ចាស់ហាងតដៃ ។ នៅពេលដែលបុគ្គលិក នៅក្បែរនោះដាក់ប្រអប់ទូរស័ព្ទមួយទៀតនៅលើតុ ចោរនោះបានយកវាមក ហើយបង្ខំម្ចាស់ឲ្យបើកកាបូប របស់នាងដើម្បី “មើលថាតើមានអ្វីនៅខាងក្នុងទេ”។ បន្ទាប់មក ចោរប្លន់បានយកលុយពីកាបូប ហើយបង្ខំនារីៗនៅក្នុងបន្ទប់ក្នុងហាង ។

ក្រោយមកគាត់បាន ចាក់សោទ្វារ រួចជិះម៉ូតូគេចខ្លួនបាត់។ ប៉ូលិសរាប់សិបនាក់ កំពុងតាមប្រមាញ់ជនសង្ស័យ ៕ ដោយ៖លី ភីលីព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស