Lookingtoday
· 04-30
សេវាកម្មផ្ញើសារ WhatsApp គំរាមដើរចេញ ពីប្រទេសឥណ្ឌា
#App# #ឥណ្ឌា# #បច្ចេកវិទ្យា# #WhatsApp#
46
ឥណ្ឌា ៖ សេវាកម្មផ្ញើសារ WhatsApp គ្រប់គ្រងដោយក្រុមហ៊ុនមេ Meta របស់លោក Mark Zuckerberg បានជំទាស់នឹងច្បាប់របស់ប្រទេសឥណ្ឌា ដែលនឹងបង្ខំកម្មវិធីមួយនេះ ត្រូវតែបំបែកការអ៊ិនគ្រីបអ្នកប្រើប្រាស់ ក្នុងករណីពិសេស ទោះបីមានអ្នកប្រើប្រាស់៥៣៥ .៨ លាននាក់ក្នុងប្រទេសនេះក៏ដោយ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការដាក់ញត្តិនៅតុលាការជាន់ខ្ពស់ក្រុងដេលី កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនបានអំពាវនាវឲ្យច្បាប់ IT ក្នុងស្រុកត្រូវបានប្រកាសថា មិនស្របតាមរដ្ឋធម្មនុញ្ញ ហើយថា មិនគួរមានការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះការមិនអនុលោមតាមច្បាប់នោះឡើយ ។ ខណៈមេធាវីតំណាងឲ្យ WhatsApp បានអះអាងថា វេទិកានេះនឹងចាកចេញពីប្រទេសឥណ្ឌា ប្រសិនបើវាត្រូវបានប្រាប់ឲ្យបំបែកការអ៊ិនគ្រីប។ តុលាការកំពូលកំពុងស្តាប់ញត្តិដោយ WhatsApp និងក្រុមហ៊ុនមេ Facebook Meta កំពុងប្រឈមនឹងច្បាប់ IT បានអនុម័តកាលឆ្នាំ ២០២១ សម្រាប់អន្តរការីប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ច្បាប់តម្រូវឲ្យកម្មវិធីផ្ញើសារដើម្បីតាមដានការជជែក និងបង្កើតបទប្បញ្ញត្តិ ដើម្បីកំណត់អត្តសញ្ញាណ អ្នកបង្កើតព័ត៌មានដំបូង ប្រសិនបើត្រូវបានបញ្ជាឲ្យធ្វើដូច្នេះ ដោយតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច ។
មេធាវី WhatsApp លោក Tejas Karia ត្រូវបានដកស្រង់សម្តីដោយ India Today ថា យើ ងនឹងត្រូវតែរក្សាខ្សែសង្វាក់ពេញលេញ ហើយយើងមិនដឹងថា សារណាមួយនឹងត្រូវបានស្នើសុំឲ្យអ៊ិនគ្រីបលើយ ។ លោកបានបន្ថែមថា សាររាប់លាននឹងត្រូវរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីអនុលោមតាមច្បាប់នេះ តម្រូវការ គឺមានតែមួយគត់នៅគ្រប់ទីកន្លែងលើពិភពលោក។
តុលាការបានប្រកែកថា សិទ្ធិឯកជនភាពមិនមានលក្ខណៈដាច់ខាត ហើយថា សមតុល្យត្រូវធ្វើ។ ការអង្វរជាច្រើនប្រឈមនឹងច្បាប់ IT កំពុងរង់ចាំនៅចំពោះមុខតុលាការ ជាន់ខ្ពស់ទូទាំងប្រទេសឥណ្ឌា ។
នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាថា ព័ត៌មានអាចត្រូវបានស្វែងរកពីកម្មវិធីផ្ញើសារសម្រាប់បទល្មើសទាក់ទងនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ឬព័ត៌មានដែលទាក់ទងនឹងការរំលោភ សម្ភារៈអាសអាភាស ឬសម្ភារៈរំលោភបំពានផ្លូវភេទកុមារ នីមួយៗត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ។
នេះបើយោងតាមទិន្នន័យសម្រាប់ឆ្នាំ ២០២៤ ពីគេហទំព័រតាមដាន Statista បាននិយាយថា សេវាកម្មផ្ញើសារ WhatsApp មានអ្នកប្រើប្រាស់ ៥៣៥ .៨ លាននាក់នៅប្រទេសឥណ្ឌា ជាចំនួនធំបំផុតរបស់ប្រទេសណាមួយ កាសែត The Economic Times បានប៉ាន់ប្រមាណថា ចំនួននេះកំពុងកើនឡើងក្នុងអត្រា ១៦.៦ភាករយជារៀងរាល់ឆ្នាំ ចំណែកប្រាក់ចំណូល របស់វេទិកានេះក្នុងស្រុកជិត ១ពាន់លានដុល្លារ ៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
យោបល់ទាំងអស់ (0)