Lookingtoday
· 04-21
លោក ណយ ផាណា ៖ ក្រុមអត្តពលិក កីឡាកាយសម្ព័ន្ធ បន្តការប្រមូលផ្តុំ ហ្វឹកហាត់រហូត ទោះបី បញ្ចប់កីឡា SEA GAME 2023 ក៏ដោយ
#កីឡា# #កីឡាជាតិ# #លោក ណយ ផាណា# #សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា#
388
ភ្នំពេញ ៖ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធនៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានមានប្រសាសន៍ថា ក្រោយពីបញ្ចប់ការប្រកួតកីឡា SEA GAME 2023 សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាយើង នៅតែបន្តការប្រមូលផ្តុំហ្វឹកហាត់ដដែល ដោយសារប្រភេទកីឡាជំនាញ គ្មានការរំសាយឡើយ ទោះបីក្រសួងអប់រំ យុវជន និងកីឡាមានការ រំសាយក៏ដោយ ក៏យើងនៅហ្វឹកហាត់ជារៀងរហូត ។
លោក ណយ ផាណាបានបន្តថា ប្រភេទកីឡាកាយសម្ព័ន្ធ ប្រសិនបើគ្មានការហ្វឹកហាត់ ១ ឬ២សប្តាហ៍នឹងធ្វើឲ្យកីឡាករ-កីឡាការិនីមានបញ្ហា ដូច្នេះយើងបន្តហ្វឹកហាត់តាមផែនការយុទ្ធសាស្ត្រជាក់លាក់ដាក់ចេញដោយ លោកបណ្ឌិតទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងលោកឧញ៉ា សុខ ហុង អនុប្រធានឲ្យបន្ត ហ្វឹកហាត់ ពីព្រោះក្រោយបញ្ចប់ការ ប្រកួតកីឡា SEA GAME 2023នៅកម្ពុជា យើងបន្តចូលរួមការ ប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកអាស៊ី ២០២៣ លើកទី២០ នៅប្រទេសម៉ុងហ្គាលីទៀត ។
យើងក៏បន្តហ្វឹកហាត់ រហូតមកដល់បច្ចុប្បន្ននេះ អត់មានការរំសាយឡើយ ហើយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាអាហារ ៣ ព្រឹកសម្រាប់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី កាយសម្ព័ន្ធ និងការរៀនសូត្រ ក្នុងនោះប្រភេទកាយសម្ព័ន្ធ កំពុងធ្វើដំណើរឆ្នោះទៅកាន់ព្រឹត្តិការណ៍ ការប្រកួតកីឡា យុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះការប្រកួតជាផ្លូវការ ។
លោកអគ្គលេខាធិការសហព័ន្ធបន្ថែមថា ការរៀបចំផែនការសម្រាប់កីឡាករ-កីឡាការិនីមិនមែន ២ឬ៣ឆ្នាំឡើយ គឺអាចពី ៦ ទៅ ៨ ឆ្នាំយ៉ាងតិច ធ្វើឲ្យយ៉ាងមិច នៅឆ្នាំ២០២៩ កីឡាករ-កីឡាការិនីកាយសម្ព័ន្ធមានអាយុក្រោម ១៧ ឆ្នាំ មានន័យថា ១៥ ១៦ និង១៧ ឆ្នាំចំពោះប្រភេទកីឡាកាយសម្ព័ន្ធ ចំណែកប្រភេទ កីឡាផ្សេងលោកមិនដឹងឡើយ។ ដើម្បីស្វែងរកគុណល្អ និងលទ្ធផលល្អជូនប្រទេសកម្ពុជានៅឆ្នាំ២០២៩នោះ យើងបានត្រៀម ក្រុមកីឡាក-កីឡាការិនីរបស់លោកឲ្យទៅដល់ឆ្នាំ២០២៩ គ្រប់អាយុដែលត្រូវបានកំណត់ ។
លោកបានរៀបចំផែនការ រយៈពេលវែងឲ្យសមស្រប តាមលក្ខខណ្ឌ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិមានន័យថា ក្នុងដំណាក់កាលទី១ យើងនិយាយពីការអភិឌ្ឍនកម្រិតជាតិ ទើបឈានចូលក្នុងការរៀបចំ តាមដំណាក់កាល ហើយនៅពេលអាយុក្រុមកីឡាក-កីឡាការិនីឈានចូល ១២ដល់១៤ ឆ្នាំ ត្រៀមកាន់តែប្រសើរឡើង មានន័យថា ស្ថិតក្នុងមូលដ្ឋានគ្រឹះរបស់ក្រុមកីឡាក-កីឡាការិនី យើងត្រូវការចំណាយពេល ៣ ទៅ៤ ឆ្នាំ។ ចូលដល់ដំណាក់ កាលទី២ គឺរៀបចំ យើងត្រូវចំណាយពេល ៣ ឆ្នាំទៀត ដើម្បីឲ្យកាយសម្បទា ក្រុមកីឡាក-កីឡាការិនី នូវអ្វីដែលជាតម្រូវការ សម្រាប់កីឡាកាយសម្ព័ន្ធ ដូច្នេះត្រូវរៀបចំដងខ្លួន កាយសម្បទាសព្វបែបយ៉ាងលើកដងខ្លួន របស់ក្រុមកីឡាក-កីឡាការិនីធ្វើយ៉ាងណាឲ្យសមតាមលក្ខខណ្ឌ និងលំហាត់បច្ចេកទេសរបស់កីឡាកាយសម្ព័ន្ធ ។
ដំណាក់កាលទី៣ ឆ្ពោះទៅរកកីឡាកម្រិតខ្ពស់មានអាយុចាប់ពី ១៥ ដល់ ១៧ ឬ១៨ ឆ្នាំ ចំណុចជាចំណុចសំខាន់បំផុតសម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធ ដោយសារអាយុពី១៤ រហូតដល់១៧ឆ្នាំនេះរាងកាយ របស់ក្រុមកីឡាក-កីឡាការិនីមានការលូតលាស់ខ្លាំង ហើយចំណុចជាចំណុចល្អ របស់ក្រុមកីឡាក-កីឡាការិនីឆាប់ចាប់ជំនាញបច្ចេកទេស ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
ក្រុមកីឡាការិនី ស.ស.យ.ក ខេត្តកណ្តាល គ្រងតំណែងជើងឯក ការប្រកួតកីឡាបាល់ទាត់ អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
ប្រទេសហុងគ្រី ត្រូវបានគេរំពឹងថា នឹងអនុម័តសមាជិកភាពណាតូរបស់ស៊ុយអែត នៅសប្តាហ៍ក្រោយ
ជាការឆ្លើយតបនឹងសម្តេចប៉ាប Francis ប្រមុខណាតូនិយាយថា អ៊ុយក្រែនត្រូវការអាវុធ មិនមែនទង់ស.នោះទេ
ក្រុមឧទ្ទាមលើកទង់នៅមូលដ្ឋានទ័ពមីយ៉ាន់ម៉ាដែលដណ្ដើមបាន ខណៈមេបញ្ជាការប្ដេជ្ញាគ្រប់គ្រងឲ្យខានតែបាន
យោបល់ទាំងអស់ (0)