TA X2

· 04-12

លោក Zelenskiy ទៅដល់លីទុយអានីហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល និងផ្ដោតលើសង្រ្គាម

#ព័ត៌មាន# #Volodymyr Zelenskiy# #លីទុយអានី# #ព័ត៍មានអន្តរជាតិ#

2207

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទៅដល់រដ្ឋធានី Vilnius របស់ប្រទេសលីទុយអានីហើយ នៅថ្ងៃព្រហស្បតិ៍ (១១ មេសា) ដើម្បីចូលរួមសន្និសីទ និងជួបពិភាក្សាជាមួយបណ្ដាមេដឹកនាំនៃប្រទេសអឺរ៉ុបមួយចំនួនទៀត។


នៅពេលធ្វើដំណើរទៅដល់ សម្រាប់កិច្ចប្រជុំកំពូលនោះ លោកបានប្រាប់អ្នកសារព័ត៌មានថា តម្រូវការទី១ សម្រាប់អ៊ុយក្រែន និង «សម្រាប់សន្តិសុខអឺរ៉ុប» គឺការការពារដែនអាកាស។

បណ្ដាមេដឹកនាំមកពីរដ្ឋជាច្រើន នៅអឺរ៉ុបកណ្តាល ក្នុងនោះរួមទាំងប្រទេសប៉ូឡូញ សាធារណរដ្ឋឆែក និងរូម៉ានីផងដែរ គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលសមុទ្រទាំង៣ (Three Seas Summit) នៅទីក្រុង Vilnius នាថ្ងៃព្រហស្បតិ៍នេះ ដោយសង្រ្គាមនៅអ៊ុយក្រែនជាប្រធានបទចម្បងក្នុងរបៀបវារៈ។

លោក Zelenskiy ដែលបានប្រកាសពីការទៅដល់របស់លោក នៅលើបណ្ដាញសង្គម X នឹងជួបជាលើកដំបូងជាមួយប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda ហើយប្រទេសទាំង២ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី។

រូបលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយផ្សេងទៀត នៅថ្ងៃព្រហស្បតិ៍ ជាមួយប្រទេសឡាត់វី ដែលបានប្តេជ្ញាចំណាយយ៉ាងហោចណាស់ ០,២៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនក្នុងរយៈពេល ១០ឆ្នាំលើការការពារតាមអ៊ីនធឺណិត ការដោះមីន និងបច្ចេកវិទ្យាយានដ្រូន៕

https://www.reuters.com/world/europe/ukraines-zelenskiy-arrives-lithuania-summit-war-focus-2024-04-11/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)