TA X2
· 04-11
ប្រជាជនម៉ូស្លីមទូទាំងពិភពលោកប្រារព្ធពិធីបុណ្យ Eid al-Fitr ក្នុងស្រមោលទុក្ខវេទនារបស់ពលរដ្ឋហ្កាហ្សា
#រដ្ឋហ្កាហ្សា# #ប្រជាជនម៉ូស្លីម# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
2624
ប្រជាជនម៉ូស្លីមជុំវិញពិភពលោកបានប្រារព្ធពិធីបុណ្យ អេត អាល់ ហ្វីត(Eid al-Fitr)កាលពីថ្ងៃពុធ ទី១០មេសា សប្ដាហ៍នេះ ដែលជាថ្ងៃបញ្ចប់នៃខែដ៏វិសុទ្ធបុណ្យរ៉ាម៉ាដាន។ ប៉ុន្តែព្រឹត្តិការណ៍នេះ ត្រូវបានគ្របដណ្ដប់ដោយវិបត្តិកាន់តែធ្ងន់ធ្ងរនៅក្នុងដែនដីហ្កាហ្សា និងការវាយលុកដោយយោធារបស់អ៊ីស្រាអែល ដែលគេរំពឹងទុក នៅក្នុងទីក្រុង រ៉ាហ្វា(Rafah) បន្ទាប់ពីសង្គ្រាមរយៈពេល៦ខែមកនេះ។
លោកអ៊ីស្លាមសាសនិកម្នាក់នៅក្នុងរដ្ឋធានី Nairobi របស់ប្រទេសកេនយ៉ា បាននិយាយថា យើងមិនគួរភ្លេចបងប្អូនរបស់យើងនៅប៉ាឡេស្ទីនទេ។ពួកគេត្រូវបានទទួលរងការឈ្លានពានដោយអយុត្តិធម៌ និងអំពើហិង្សាជាច្រើន ខណៈពិភពលោកកំពុងអោបដៃឈរមើលដោយស្ងៀមស្ងាត់។ ក្នុងសារថ្ងៃឈប់សម្រាក លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានផ្ញើការគាំទ្រទៅកាន់តំបន់ហ្កាហ្សា ដែលលោកបានហៅថា ការបង្ហូរឈាមលើមនសិការនៃមនុស្សជាតិ។
នៅខាងក្នុងដែនដីហ្កាហ្សា ហែកហួរដោយសង្រ្គាម មានភាពសប្បាយរីករាយតិចតួច អមដោយទឹកភ្នែក។ ប្រជាជនប៉ាឡេស្ទីននៅក្នុងជំរំជនភៀសខ្លួន ចាបាលីយ៉ា(Jabaliya) ក្បែរទីក្រុងហ្កាហ្សា បានកាន់ទុក្ខមនុស្សជាទីស្រឡាញ់ក្នុងចំណោមមនុស្សជាង៣៣.០០០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលជាការសងសឹកទៅនឹងការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ចូលក្នុងទឹកដីអ៊ីស្រាអែល។នៅប្រទេសឥណ្ឌូណេស៊ី ជាប្រទេសមូស្លីម ដែលមានប្រជាជនកាន់សាសនាអ៊ីស្លាមច្រើនជាងគេលើពិភពលោក ជិតបីភាគបួននៃចំនួនប្រជាជនកំពុងធ្វើដំណើរ វិលត្រលប់ទៅស្រុកកំណើតសម្រាប់ការប្រារព្ធពិធីបុណ្យប្រចាំឆ្នាំដែលអ្នកស្រុកស្គាល់ថាជាបុណ្យ មូឌីក (mudik)។
នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្រុមអ្នកថ្វាយបង្គំបានឆ្លុះបញ្ចាំងពិភពលោក ដែលមកពីប្រទេសបេនីន ហ្គាណា ស៊ីរី អាហ្វហ្គានីស្ថាន និងទួរគីជាដើម។នៅក្នុងប្រទេសប៉ាគីស្ថាន ដែលជាប្រទេសមានពលរដ្ឋកាន់សាសនាអ៊ីស្លាមភាគច្រើន ជាទីដែលមាន៩០%នៃប្រជាជន២៤០លាននាក់កាន់សាសនាអ៊ីស្លាម បានប្រកាសថ្ងៃឈប់សម្រាកទូទាំងប្រទេសរយៈពេល៤ថ្ងៃចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រទី១២មេសាសប្ដាហ៍នេះ ។
នៅប្រទេសម៉ាឡេស៊ី វិញ ក្រុមអ៊ីស្លាមសាសនិកដែលបានចូលរួមពិធីបួងសួងថ្ងៃពិធីបុណ្យ អេត អាល់ហ្វីត កាលពីថ្ងៃពុធទី១០មេសា បានបន់ស្រន់ឲ្យរឿងល្អៗកើតឡើងដល់ពួកគេ និងការអាណិតអាសូរដល់ពលរដ្ឋនៅក្នុងដែនដីហ្កាហ្សា កំពុងប្រារព្ធពិធីបុណ្យ ក្រោមស្រមោលសង្រ្គាម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រយៈពេលប្រាំមួយខែនៃការបំផ្លិចបំផ្លាញក្នុងសង្គ្រាមអ៊ីស្រាអែល លើតំបន់ហ្កាហ្សា ដោយពុំមានសញ្ញាបញ្ចប់
ពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា បានរៀបចំប្រារព្ធពិធីបុណ្យរ៉ាម៉ាដានក្រោមស្រមោលសង្គ្រាម
ប្រជាជនហ្កាហ្សា ប្រារព្ធពិធីបុណ្យរ៉ាម៉ាដាននៅលើគំនរបាក់បែកនៃវិហារអ៊ីស្លាមដែលត្រូវបានបំផ្លាញ
ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សា កើនឡើងដល់ ៣០.៩៦០នាក់ ខណៈមានការវាយប្រហារកាន់តែខ្លាំងពីអ៊ីស្រាអែល
យោបល់ទាំងអស់ (0)