TA X2
· 04-11
រលកកម្ដៅដ៏ក្ដៅកំពុងវិលត្រឡប់ជាថ្មីគ្របដណ្ដប់លើតំបន់អាស៊ីអាគ្នេយ៍
#រលកកម្ដៅ# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #តំបន់អាស៊ីអាគ្នេយ៍#
4956
ការស្លាប់របស់កុមារតូចដោយសារកម្ដៅខ្លាំង បានបង្ហាញពីហានិភ័យនៃជំងឺទាក់ទងនឹងអាកាសធាតុនៅទូទាំងប្រទេសម៉ាឡេស៊ី។ ក្នុងសប្តាហ៍ដូចគ្នានោះ វៀតណាមបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន បន្ទាប់ពីសីតុណ្ហភាពហក់ឡើងខ្ពស់ខុសពីធម្មតា ដោយសារតែភាគរាំងស្ងួតទូទាំងវាលស្រែចំការនៅភាគខាងត្បូងប្រទេស។ ហើយក្នុងប្រទេសហ្វីលីពីន សាលារាប់រយកន្លែងបានផ្អាកការសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់បន្ទាប់ពីសីតុណ្ហភាពប្រចាំថ្ងៃបានកើនលើសពី៤២ អង្សារសេ។
ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា កម្ដៅដ៏ក្តៅបានត្រលប់មកវិញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់មួយដែលងាយរងគ្រោះបំផុតចំពោះបម្រែបម្រួលអាកាសធាតុ។ ហើយការហក់ឡើងសីតុណ្ហភាពដ៏ក្ដៅនេះ នឹងមិនងាយបាត់ទៅវិញក្នុងពេលឆាប់ៗនេះទេ។
យោងតាមអ្នកជំនាញខាងអាកាសធាតុលោក ម៉ាស៊ីមីលីអាណូ ហេរ៉េរ៉ា (Maximiliano Herrera) បានប្រាប់ទូរទស្សន៍ CNN ថា ទីជម្រករបស់ប្រជាជនជាង ៦៧៥ លាននាក់នៅទូទាំងប្រទេសចំនួន ១១ក្នុងតំបន់នេះបានមើលឃើញសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ទោះបីជាកម្ដៅបានស្រុតចុះតិចមែន និងសំណើមគ្មានមេត្ដា។
លោក Herrera បាននិយាយថា ប្រទេសថៃបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយបន្ថែមថា ការព្យាករណ៍កម្ដៅនៅទីនោះគឺធ្ងន់ធ្ងរខ្លាំងណាស់។
លោកបន្តថា សីតុណ្ហភាពនៅទូទាំងប្រទេសបាននឹងកំពុង បំបែកកំណត់ត្រាឥតឈប់ឈរ អស់រយៈពេល១៣ ខែ ហើយកម្រិតកម្ដៅ និងសំណើមគឺមិនប្រែប្រួលឡើយ។ លោកថាទំនោរគឺជៀសមិនរួច។ តំបន់នេះត្រូវតែត្រៀមខ្លួនសម្រាប់កម្ដៅដ៏គួរឲ្យខ្លាចសម្រាប់ខែមេសា នេះ និងភាគច្រើននៃខែឧសភា។
នៅថ្ងៃទី៣ខែមេសា នៅពេលប្រទេសថៃបានឈានចូលដល់រដូវប្រាំងប្រចាំឆ្នាំរបស់ខ្លួន ក្រុងបាងកកបានកំណត់សីតុណ្ហភាពប្រហែល ១០៩ អង្សាហ្វារិនហៃ ដែលជំរុញឱ្យមនុស្សជាច្រើនស្នាក់នៅក្នុងផ្ទះ ដោយតម្រូវឲ្យប្រើម៉ាស៊ីនត្រជាក់ជាចាំបាច់។
នៅក្នុងប្រទេសសិង្ហបុរី សាលារៀនមួយចំនួន បានប្រាប់ឲ្យសិស្សស្លៀកសម្លៀកបំពាក់ត្រជាក់ៗ និងសម្លៀកបំពាក់សម្រាប់ហាត់កីឡា រហូតមានការជូនដំណឹងបន្ថែម ដោយសារកំណើនសីតុណ្ហុភាពឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ៕
https://www.cnn.com/2024/04/10/asia/southeast-asia-extreme-heat-climate-intl-hnk/index.html
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហ្វីលីពីន ព្រមានពីកម្រិតដ៏គ្រោះថ្នាក់នៃសីតុណ្ហភាព ដែលអាចឡើងរហូតដល់ ៥១ អង្សាសេ
ភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ប្រឈមនឹងភាពអត់ឃ្លាន ដោយសារគ្រោះរាំងស្ងួតបំផ្លាញដំណាំ
ខែមីនាជាខែក្ដៅបំផុតលើកំណត់ត្រារបស់ពិភពលោក ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ
កំហឹងពុះកញ្ជ្រោលឡើងក្នុងចំណោមអ្នកស្រុក ស្របពេលទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់ Urals របស់រុស្ស៊ី
យោបល់ទាំងអស់ (0)