TA X2

· 04-03

បេឡារុសធ្វើសមយុទ្ធយោធានៅជិតព្រំដែនជាមួយសហភាពអឺរ៉ុប និងអ៊ុយក្រែន

#អ៊ុយក្រែន# #ព័ត៌មាន# #បេឡារុស# #សមយុទ្ធយោធា# #ព័ត៍មានអន្តរជាតិ#

2535

ក្រសួងការពារជាតិបេឡារុសបានឲ្យដឹងថា ប្រទេសបេឡារុសបានចាប់ផ្តើមសមយុទ្ធយោធា នៅថ្ងៃអង្គារ (ទី២ ខែមេសា) នេះ នៅក្នុងតំបន់ជាប់ព្រំដែនរបស់ប្រទេសអ៊ុយក្រែន និងប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប គឺលីទុយអានី និងប៉ូឡូញ។


តាមរយៈកម្មវិធីផ្ញើសារ Telegram ក្រសួងបានប្រាប់ឲ្យដឹងថា សមយុទ្ធរយៈពេល ៣ថ្ងៃ នៅក្នុងតំបន់ Gomel (ហ្គូម៉ែល) និង Grodno (ហ្គ្រោដណូ) មានគោលបំណងបណ្តុះបណ្តាលដល់មន្រ្តី និងកងទ័ពការពារដែនដីពីរបៀបការពារតំបន់រៀងៗខ្លួន និងរបៀបធ្វើសកម្មភាព ក្នុងករណីច្បាប់អាជ្ញាសឹក ត្រូវបានអនុវត្ត។

គួរបញ្ជាក់ថា បេឡារុសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី បានមើលឃើញថា ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជិតខាងលោកខាងលិច និងអ៊ុយក្រែន កាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសបន្ទាប់ពីទីក្រុងមូស្គូបានប្រើប្រាស់ទឹកដីបេឡារុសជាទីតាំងដើម្បីចាប់ផ្តើមវាយលុកលើទីក្រុងគីវ ដែលការវាយលុកនោះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

https://www.swissinfo.ch/eng/belarus-holds-military-drills-near-borders-with-eu,-ukraine/74861711

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)