Knongsrok
· 03-18
លោក ឃុន វឌ្ឍនះ ទម្លាប់គ្រប់គ្រងពេលវេលាទាំង១៤ ជួយបង្កើនផលិតភាពការងារ
#ការគ្រប់គ្រងពេលវេលា# #ចំណេះដឹង# #ចំណេះដឹងទូទៅ#
2479
ការគ្រប់គ្រងពេលវេលា (Time Management) គឺជាជំនាញពិបាកបំផុតមួយ ដែលមនុស្សត្រូវមានជាចាំបាច់ មុនចាប់ផ្ដើមអាជីពការងារ ។ ប្រសិន បើមិនយល់ពីវិធីគ្រប់គ្រងពេលវេលា យើងអាចខ្ជះខ្ជាយពេលវេលាច្រើនក្នុងមួយថ្ងៃៗ ដោយ ទទួលធ្វើការងារច្រើនក្នុងពេលតែមួយ ឬផ្ដោតអារម្មណ៍ខ្លាំងពេកទៅលើកិច្ចការមិនចាំបាច់។ លើសពីនេះ ពេលខ្លះអ្នកអាចមានអារម្មណ៍ថា ត្រូវការពេលវេលាលើសពី ២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីបំពេញការងារឱ្យបានល្អ និងទាន់ពេល។ ដូច្នេះតើធ្វើ យ៉ាង ម៉េច ទើប អាច គ្រប់គ្រងពេលវេលា បានល្អ?
យោងតាម We Forum បានប្រាប់ពី ទម្លាប់ទាំង១៤ ដែល នឹងជួយអ្នកដោះស្រាយវិបត្តិគ្រប់គ្រងពេលវេលាយ៉ាងមានប្រសិទ្ធភាព៖
១. វេលាមិនខ្វះទេ ៖ មែនទែនទៅ ពេលវេលារបស់យើង មានច្រើនគ្រប់គ្រាន់រួចទៅហើយ។ ប្រសិនបើអ្នកមិនអាចធ្វើកិច្ចការអ្វីមួយទាន់ពេលកំណត់ មិនមែនមកពីមិនមានពេលធ្វើនោះទេ។ ប៉ុន្តែដោយសារអ្នកមិនបានគិតថា ការងារនោះជាការងារបន្ទាន់ ហើយមិនផ្ដល់អាទិភាពសំខាន់សម្រាប់វា។
២. មរមាញឹកពេក ពេលនឹងដើរលឿន ៖ យើងអាចបង្កើតចន្លោះខ្លះក្នុងកាលវិភាគ និងមិនគួរកំណត់គោលបំណងជាក់លាក់ខ្លាំងពេកទេ ព្រោះការងារទាំងអស់មិនប្រាកដថា បញ្ចប់ទៅដោយរលូនដោយគ្មានឧបសគ្គឡើយ។ ហេតុនេះ ការដាក់កាលវិភាគឱ្យខ្លួនឯងមរមាញឹក និងគោលបំណងជាក់លាក់ខ្លាំងពេក គឺងាយប្រឈមនឹងការធ្វើមិនទាន់។៣. សង្កេតអារម្មណ៍ ហើយចាប់ឱកាស ៖ មានថ្ងៃខ្លះយើងមិនមានអារម្មណ៍ធ្វើការទាល់តែសោះ ខណៈថ្ងៃខ្លះទៀត យើងអាចធ្វើការបាន ១២ម៉ោងក្នុងមួយថ្ងៃដោយមិននឿហត់។ ហេតុនេះ ត្រូវចេះចាប់ឱកាសធ្វើការឱ្យបានច្រើន នៅពេលមានអារម្មណ៍ស្រស់ស្រាយ។
៤. ធ្វើសកម្មភាពផ្ដល់ប្រយោជន៍ទាំងអាជីព និងជីវិតផ្ទាល់ខ្លួន ៖ លោក គ្រីស្ដ គីលឡេប៊ូ (Chris Guillebue) បានលើកឡើងថា «កំណត់គោលដៅវិជ្ជាជីវៈ និងជីវិតផ្ទាល់ខ្លួនឱ្យស៊ីគ្នា អ្នកនឹងទទួលប្រយោជន៍ជាអតិបរមា» ។ ឧទាហរណ៍៖ ប្រសិនបើអ្នកមិនមានបំណងទៅរស់នៅ ឬធ្វើជំនួញនៅប្រទេសជប៉ុនទេ មិនចាំបាច់រៀនភាសាជប៉ុនឡើយ ផ្ទុយទៅវិញអ្នកគួររៀនជំនាញ ឬវគ្គខ្លីជួយបង្កើនបទពិសោធន៍ការងាររបស់អ្នកល្អជាង។
៥. សម្រាកខ្លះ ដើម្បីបង្កើនផលិតភាពការងារ ៖ ការប្រឹងប្រែងធ្វើការខ្លាំង ត្បិតថាផ្ដល់ផលិតភាពការងារខ្ពស់ ប៉ុន្តែមានពេលខ្លះ ក៏មិនបានគេងគ្រប់គ្រាន់ដែរ។ បើទោះជាផលិតភាពការងារខ្ពស់គឺជារឿងល្អ អ្នកក៏ត្រូវចំណាយពេលខ្លះ ដើម្បីសម្រាក និងលំហែកាយខ្លះផងដែរ។ មិនដូច្នេះទេ អ្នកនឹងមានអារម្មណ៍ថា នឿយហត់អស់កម្លាំងខ្លាំង ជាមួយគ្នានេះ ផលិតភាពការងាររបស់អ្នកក៏ធ្លាក់ចុះផងដែរ។
៦. ធ្វើការច្រើនពេលតែមួយ នាំឱ្យបាត់ស្មារតីផ្ចង់អារម្មណ៍ ៖ តាមការសិក្សាបង្ហាញថា ខួរក្បាលមនុស្សដំណើរការល្អ នៅពេលមានការ កំណត់កិច្ចការដែលត្រូវធ្វើជាក់លាក់ និងមានការចែងចែកត្រឹមត្រូវ។ ប្រសិនបើគេទទួលការងារច្រើនក្នុងពេលតែមួយ ខួរក្បាលរបស់នឹងឆាប់អស់កម្លាំង ហើយពិបាកផ្ចង់អារម្មណ៍ផងដែរ។
៧. ផលិតភាពការងារមិនអាស្រ័យលើចំនួនម៉ោងធ្វើការ ៖ ការអង្គុយនៅតុធ្វើការងារច្រើនម៉ោង មិនប្រាកដថាអ្នកមានផលិតភាពការងារខ្ពស់នោះទេ។ ធ្វើអ្វីដែលអ្នកអាចធ្វើបាន ឱ្យបានច្រើនតាមលទ្ធភាព ប្រសើរជាងអង្គុយនៅតុធ្វើការរហូតដល់យប់។៨. កុំបែកអារម្មណ៍ ៖ ប្រសិនបើអ្នកកំពុងបំពេញការងារ ហើយផ្អាកធ្វើការដើម្បីគិតរឿងផ្សេង មានន័យថាអ្នកកំពុងតែពន្យឺតល្បឿនធ្វើការខ្លួនឯង។
៩. មិនទុកសារអ្នកដទៃចោល ៖ វាជារឿងល្អ នៅពេលដែលអ្នក ឆ្លើយតបសារជាមួយអ្នកដទៃបានលឿន ហើយចំណាយពេលត្រឹមតែ២ ឬ៣នាទីទៅលើសកម្មភាពនេះ។
១០. ធ្វើគម្រោងធំ ត្រូវបែងចែកជាផ្នែកតូចៗ ៖ ដើម្បីធ្វើគម្រោងធំមួយលឿន និងមានប្រសិទ្ធភាព ត្រូវបែងចែកគម្រោងនោះជាផ្នែកតូច ដើម្បីងាយស្រួលគ្រប់គ្រង និងកំណត់ថា តើអាចចាប់ផ្ដើមពីចំណុចណាមុន។
១១. កំណត់ការងារអាទិភាព ៖ ការធ្វើបញ្ជីកិច្ចការប្រចាំថ្ងៃគឺ មានសារៈសំខាន់ ប៉ុន្តែអ្នកត្រូវកំណត់ពីកិច្ចការអាទិភាព ដែលអ្នកត្រូវធ្វើឱ្យបានត្រឹមត្រូវ ហើយប្រើថាមពលធ្វើវាឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។
១២. ផ្ទេរការងារខ្លះឱ្យអ្នកដទៃ ៖ ដើម្បីធ្វើការឱ្យប្រកបដោយប្រសិទ្ធភាព មិនត្រូវបារម្ភពីចែករំលែកការងារឱ្យអ្នកដទៃធ្វើនោះទេ។ លោក ចន ម៉ាកវ៉ែល (Jonh Maxwell) អ្នកនិពន្ធជនជាតិអាមេរិកដ៏ល្បីបាននិយាយថា «ប្រសិនបើអ្នកដទៃអាចធ្វើការងារបាន ៨០% នៃគុណភាពការងារអ្នក ផ្ទេរកិច្ចការនោះឱ្យគេធ្វើចុះ។»១៣. រស់នៅក្នុងពេលបច្ចុប្បន្ន ៖ បញ្ឃប់ការខ្វល់ខ្វាយពីអនាគត ហើយផ្ដាច់ខ្លួនពីភាពជោគជ័យ និងបរាជ័យក្នុងអតីតកាល ។ បន្ទាប់មក ផ្ដោតលើការងារនៅចំពោះមុខអ្នក ដោយធ្វើវាឱ្យបានល្អបំផុត។
១៤. ចេះកត់ត្រា ៖ កុំស្មានថា អ្នកអាចចងចាំរាល់ព័ត៌មានល្អៗ ដែលអ្នកធ្លាប់ស្ដាប់ អាន និងមើលឱ្យសោះ។ ឆ្លៀតពេលខ្លះ ដើម្បីកត់ត្រាវាទុក ដើម្បីការពារការភ្លេចភ្លាំង ដែលកើតមានជាប្រចាំ។
សរុបមក ការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងពេលវេលាឱ្យបានល្អ គឺទាមទារការយល់ដឹង និងការអនុវត្តយ៉ាងម៉ត់ចត់បំផុត។ ជាពិសេស ត្រូវមានការផ្ដោតអារម្មណ៍ខ្ពស់ ចេះបែងចែកការងារអាទិភាព គ្រប់គ្រងខ្លួនឯងឱ្យបានល្អ ដឹងថាការងារណាគួរចែកឱ្យអ្នកដទៃធ្វើ និងចេះកត់ត្រាជាប្រចាំ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
រឿងសំខាន់ទាំង ៣ ដែលអ្នកគួរតែធ្វើ បើនៅថ្ងៃណាមួយអ្នកយល់ថា ជីវិតអ្នកលែងសល់អ្នកណានៅក្បែរទៀត
លក្ខណៈពិសេសទាំង ៥ ចំណុច ដែលមនុស្សឆ្លាតសុទ្ធតែមាន
មនុស្សដែលមានគុណសម្បត្តិទាំង ៣ នេះ ថ្ងៃមុខជីវិតប្រាកដជាជោគជ័យមានបាន មិនបាច់ភ័យខ្លាចក្រនោះឡើយ
ឪពុកម្ដាយទាំងឡាយគួរយកចិត្តទុកដាក់! បើកូនអ្នកតែងតែ និយាយនូវឃ្លាទាំង ៤ ប្រយោគនេះ មានន័យថា កូនអ្នកមាន EQ ទាបណាស់
យោបល់ទាំងអស់ (0)