TA X2
· 03-12
លោក Putin សន្យាចំណាយសាធារណៈជាង ១២៦ពាន់លានដុល្លារ ខណៈការបោះឆ្នោតកាន់តែកៀក
#ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#
2346
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គ្រោងនឹងពង្រីករយៈពេល ២៤ឆ្នាំរបស់លោក ក្នុងនាមជាមេដឹកនាំដ៏ឧត្ដុងឧត្ដមរបស់រុស្ស៊ី តាមរយៈការបោះឆ្នោត នាថ្ងៃទី ១៥-១៧ ខែមីនាខាងមុខ ហើយបានសន្យាចំណាយទឹកប្រាក់ច្រើនជាង ១១,៥សែនកោដិរូប្លិ៍ (១២៦,៥ពាន់លានដុល្លារ) លើហេដ្ឋារចនាសម្ព័ន្ធ និងសង្គម ក្នុងរយៈពេល ៦ឆ្នាំខាងមុខ។
ដោយថ្លែងទៅកាន់ក្រុមឥស្សរជនរបស់រុស្ស៊ី ក្នុងនោះរួមទាំងសមាជិកសភាផងដែរ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី២៩ ខែកុម្ភៈ លោក Putin បានប្រាប់ថា៖ «នេះគឺជាកម្មវិធីរបស់ប្រទេសដ៏រឹងមាំ និងមានអធិបតេយ្យភាព ដែលសម្លឹងមើលទៅអនាគតដោយទំនុកចិត្ត។ យើងមានទាំងធនធាន និងឱកាសដ៏មហស្ចារ្យ ដើម្បីសម្រេចគោលដៅរបស់យើង»។
គួរបញ្ជាក់ថា ការចំណាយថវិកាសរុបរបស់រុស្ស៊ី ក្នុងឆ្នាំ២០២៤ ត្រូវបានគ្រោងទុកចំនួន ៣៦,៦សែនកោដិរូប្លិ៍ ដោយការចំណាយលើវិស័យយោធានឹងលើសពីការចំណាយសង្គមជាលើកដំបូង នៅឆ្នាំនេះ ខណៈដែលទីក្រុងមូស្គូកំពុងបន្តសង្គ្រាមជាមួយអ៊ុយក្រែន ដែលការប្រយុទ្ធគ្នានោះ ឥឡូវនេះ ឈានចូលឆ្នាំទី៣ ហើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Putinព្រមានពីហានិភ័យសង្រ្គាមនុយក្លេអ៊ែរ បើទាហានណាតូបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន
រុស្ស៊ីបន្ទោសអ៊ុយក្រែនចំពោះការខ្វះការចរចាសន្តិភាព ដើម្បីទទួលបានសម្បទានពីលោកខាងលិច
លោក ពូទីន បានសាទរដល់ការរួបរួមសាមគ្គីជាតិរុស្ស៊ី ខណៈការប្រយុទ្ធគ្នាបានកើតឡើងនៅអ៊ុយក្រែន
រុស្ស៊ី និងចិន យល់ស្របថារុស្ស៊ី ត្រូវតែមានវត្តមានក្នុងកិច្ចពិភាក្សាស្ដីពីសង្រ្គាមអ៊ុយក្រែន
យោបល់ទាំងអស់ (0)