OUNG KANHA
· 03-10
មុខម្ហូប ព្រះរាមចុះទឹក
#អាហារខ្មែរ# #អាហារ# #របៀបធ្វើម្ហូប#
644
ដែលមុខម្ហូបមួយនេះមានគ្រឿងផ្សំដូចខាងក្រោម
សាច់គោសាច់សុទ្ធ ប្រេងឆា ពងទាស្ងោរ សណ្តែកដី អំបិលម៉ដ្ឋ ល្ងស ទឹកខ្មេះខ្ទឹមក្រហម ទឹកត្រី ស្ករស ម្សៅស៊ុប។
របៀបធ្វើ ( ព្រះរាមចុះទឹក)
យកសាច់គោហាន់ជាបន្ទះស្តើងៗ ឱ្យតូចល្មម ដាំទឹកក្ដៅឱ្យពុះចាក់ ស្រុះឱ្យឆ្អិន ។ យកសាឡាត់បេះធាងលាងទឹកឱ្យស្អាត រៀបដាក់ចានពងក្រពើ ឬចានសំប៉ែត រួចដាក់សាច់គោពីលើ ។ យកពងទាស្ងោរ មកបកសំបកពុះជាពីរ រួចយក ពងក្រហមចេញ ។ យកពងសហាន់ជាសរសៃវែងៗ ដាក់ក្នុងចានទុកមួយឡែក រួចយក សណ្តែកដី ល្ងស ខ្ទឹមក្រហម លីងបញ្ចូលគ្នានឹងខ្លាញ់ ទើបបុកឱ្យម៉ដ្ឋ ហើយច្របាច់ជាមួយពងក្រហម ចាក់ទឹកត្រី ស្ករ អំបិល ម្សៅស៊ុប ទឹកខ្មេះ ចូលរួចភ្លក់មើលឱ្យល្មម តាមចំណង់ចំណូលចិត្ត ហើយចាក់នៅពីលើសាច់គោ ទើបរាយពងស និងម្ទេសដែលហាន់ដាក់ពីលើរួចជាការស្រេច។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)