TA X2
· 02-25
មនុស្ស២២នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ត្រាក់ទ័រសណ្ដោងក្រឡាប់ធ្លាក់ចូលបឹងក្នុងប្រទេសឥណ្ឌា
#ព័ត៌មាន# #ប្រទេសឥណ្ឌា# #ព័ត៍មានអន្តរជាតិ#
4562
ឥណ្ឌា ៖ ក្រុមមន្ត្រីបាននិយាយថា មនុស្ស២២នាក់ បានស្លាប់ និង១០នាក់រងរបួស ក្នុងនោះមួយចំនួនមានរបួសធ្ងន់ បន្ទាប់ពីត្រាក់ទ័រសណ្ដោងមួយគ្រឿង បានក្រឡាប់ ធ្លាក់ចូលក្នុងបឹងមួយកាលពីចុងសប្ដាហ៍នេះ នៅក្នុងរដ្ឋឧតាប្រទេស (Uttar Pradesh) ភាគខាងជើងរបស់ប្រទេសឥណ្ឌា។
គ្រោះថ្នាក់នេះ បានកើតឡើងនៅក្នុងតំបន់ផាទីយ៉ាលី (Patiyali)នៃស្រុក កាស កានច៍(Kasganj) ស្ថិតនៅចម្ងាយប្រហែល២៦៦គីឡូម៉ែត្រភាគពាយ័ព្យរបស់ទីក្រុង ឡាក់ណាវ (Lucknow)របស់ខេត្តឧតាប្រទេស។
លោក រ៉ាជីវ អាក្រាវ៉ាល(Rajiv Agrawal)ប្រធានការិយាល័យវេជ្ជសាស្ត្រ ស្រុក កាសកានស៍ បានប្រាប់សារព័ត៌មានថា មានអ្នកស្លាប់២២នាក់ ត្រូវបានយកចេញពីកន្លែងកើតហេតុ ហើយអ្នករបួស ១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នា។
យោងតាមនគរបាល ឧបទ្ទវហេតុនោះបានកើតឡើងខណៈជនរងគ្រោះធ្វើដំណើរទៅកាន់ស្រុក កាស កានច៍ ដើម្បីងូតទឹកពិសិដ្ឋក្នុងទន្លេគង្គារ។
មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ម្នាក់បាននិយាយថា ត្រាក់ទ័រសណ្ដោងមួយគ្រឿងបានក្រឡាប់ ធ្លាក់ចូលក្នុងបឹងមួយនៅតាមផ្លូវផាទីយ៉ាលី -ដារីយ៉ាវកានស៍ ក្នុងតំបន់ផាទីយ៉ាលី ៕
ប្រភពពី៖ Xinhua
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
https://english.news.cn/20240224/401746d566924ec2b58534ed855ad97c/c.html
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមកសិករឥណ្ឌារៀបចំពិធីអុជទាន និងប្ដេជ្ញាបន្តការតវ៉ា លុះត្រាការទាមទាររបស់ពួកគេបានជោគជ័យ
កសិករប្រទេសឥណ្ឌា បដិសេធកិច្ចសន្យាតម្លៃគាំទ្រ ដែលផ្តល់ឲ្យដោយរដ្ឋាភិបាល
ទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើន ជម្លៀសអ្នកជំងឺឈឺធ្ងន់ ចេញពីមន្ទីរពេទ្យ Nasser
នគរបាលឥណ្ឌា បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកដាក់ហ្វូងកសិករកំពុងតវ៉ាត្រៀមទៅកាន់រដ្ឋធានីដេលី
យោបល់ទាំងអស់ (0)