TA X2
· 02-22
ទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើន ជម្លៀសអ្នកជំងឺឈឺធ្ងន់ ចេញពីមន្ទីរពេទ្យ Nasser
#ព័ត៌មាន# #អង្គការសហប្រជាជាតិ# #មន្ទីរពេទ្យ Nasser# #ព័ត៍មានអន្តរជាតិ#
6166
បុគ្គលិករបស់អង្គការសុខភាពពិភពលោក និងក្រុមជំនួយផ្សេងទៀត បានផ្ទេរអ្នកជំងឺឈឺធ្ងន់ចំនួន៣២នាក់ ពីបរិវេណមន្ទីពេទ្យ Nasser ក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង រួមមានទាំងកុមាររងរបួស និងអ្នកទាំងឡាយណាដែលពុំអាចដើរបាន។
អង្គការសុខភាពពិភពលោក និយាយថា មន្ទីរពេទ្យនេះ បានឈប់ដំណើរការកាលពីសប្តាហ៍មុន បន្ទាប់ពីការហ៊ុមព័ទ្ធ និងការវាយឆ្មក់របស់អ៊ីស្រាអែល ហើយលែងមានអគ្គិសនី ឬទឹកប្រើប្រាស់ ដោយកាកសំណល់វេជ្ជសាស្រ្ត និងសំរាម បង្កើតជាកន្លែងចិញ្ចឹមជំងឺ។ស្ថាប័ននេះ បានបង្ហាញការព្រួយបារម្ភអំពីអ្នកជំងឺជិត ១៥០នាក់ និងគ្រូពេទ្យបឋម ដែលនៅសេសសល់នៅទីនោះ ខណៈការប្រយុទ្ធនៅតែបន្ត។
ព័ត៌មានលម្អិតនៃការវាយលុករបស់យោធាអ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Nasser បាននិងកំពុងលេចចេញជាបណ្តើរៗ ខណៈមនុស្សមួយចំនួនបានភៀសខ្លួនចេញ ឬត្រូវបានជម្លៀសខ្លួនបានទៅដល់ ទីក្រុងRafah ជាកន្លែងសុវត្ថិភាពចុងក្រោយនៅតំបន់ហ្កាហ្សា មានចម្ងាយប្រមាណ១០ គីឡូម៉ែត្រ នៅតាមព្រំដែនជាមួយប្រទេសអេហ្ស៊ីប។
ការវាយឆ្មក់នេះ បានជំរុញឱ្យមានការព្រមាន ក្នុងចំណោមទីភ្នាក់ងារផ្តល់ជំនួយ ហើយអង្គការសុខភាពពិភពលោក បាននិយាយថា ចំនួននៃការបំផ្លាញ គឺពុំអាចពិពណ៌នាបាន។
ប្រភពពី៖ YouTube: ANC 24/7
https://www.youtube.com/@ANCalerts
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
https://youtu.be/ep0ybH3OaYk?si=f7Lc1jtkvaLp-3rA
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ៊ីស្រាអែល អំពាវនាវឲ្យអ្នកស្រុកនៅក្នុងសង្កាត់ពីររបស់ទីក្រុងហ្កាហ្សា ជម្លៀសចេញ
វិបត្តិសុខភាពនៅហ្កាហ្សាអាចសម្លាប់មនុស្ស ៨.០០០ នាក់បន្ថែមទៀតនៅត្រឹមខែសីហា ទោះការប្រយុទ្ធគ្នាត្រូវបញ្ឈប់ក៏ដោយ
កិច្ចពិភាក្សាជាប់គាំង ពេលលោក Netanyahu ចាត់ទុកការទាមទាររបស់ក្រុមហាម៉ាស់ថាឆ្កួតវង្វែង
អាមេរិក រារាំងការអំពាវនាវបទឈប់បាញ់ UN ក្នុងសង្គ្រាមហ្កាហ្សា ដោយវេតូជាលើកទីបី
យោបល់ទាំងអស់ (0)