TA X2

· 02-25

លោកលូឡានិយាយថា វាមិនមានសង្រ្គាមទេ វាជាអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល

#ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

4634

អុីស្រាអែល ៖ ប្រធានាធិបតីប្រេស៊ីល លោកល្វីស លូឡា ដា ស៊ីលវ៉ា បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីស្រាអែល កំពុងប្រព្រឹត្ដអំពើប្រល័យពូជសាសន៍ នៅចំពេលអំឡុងពេលជម្លោះការទូតដែលបង្កឡើងដោយការធ្វើអត្ថាធិប្បាយរបស់លោកលូឡា ដែលប្រៀបធៀបសង្រ្គាមក្នុងតំបន់ហ្កាហ្សាទៅនឹងអំពើប្រល័យពូជសាសន៍របស់ពួកណាហ្ស៊ីអាល្លឺម៉ង់ក្នុងអំឡុងសង្រ្គាមលោកលើកទី២។

លោកលូឡា បានធ្វើអត្ថាធិប្បាយនេះនៅឯ ព្រឹត្ដិការណ៍សាធារណៈមួយក្នុងក្រុងរីយ៉ូ កាលពីថ្ងៃសុក្រ ជាទីដែលបាននិយាយថា លោកគាំទ្រឲ្យបង្កើតរដ្ឋប៉ាឡេស្ទីនមួយ។

ការធ្វើអត្ថាធិប្បាយរបស់ប្រធានាធិបតីនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យទី១៨កុម្ភ:មុន ដែលប្រៀបធៀបសង្រ្គមតំបន់ហ្កាហ្សាទៅនឹង អំពើរបស់ហ៊ីត្លែរលើជនជាតិជ្វីសដែលនាំឲ្យអ៊ីស្រាអែលនិយាយថា លោកលូឡាមិនត្រូវបានស្វាគមន៍នៅទីនេះឡើយ រហូតទាំល់តែលោកដកយកអត្ថាធិប្បាយរបស់លោកចេញ៕

ជម្លោះការទូតនេះ បានឈានចូលដល់ថ្ងៃទី៣នៅថ្ងៃអង្គារទី២០កុម្ភ: ដោយរដ្ឋមន្រ្ដីកាបរទេសប្រេស៊ីលហៅការឆ្លើយតបរបស់អ៊ីស្រាអែលទៅនឹងអត្ថាធិប្បាយដែលធ្វើឡើងដោយលោកលូឡា ដា ស៊ីលវ៉ានៅតំបន់ហ្កាហ្សា ស្រ្ទីប គឺមិនអាចទទួលយកបានឡើយ និងមិនពិតទាំងស្រុង៕


ប្រភពពី៖ WOIN

https://x.com/WIONews?t=qA9y4tP2mSCghEgP2tzHsg&s=09

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា

https://twitter.com/WIONews/status/1761448403584598018?t=AV60IM_lEJkve4hEAcMJ-A&s=19


https://www.wionews.com/world/its-not-war-its-genocide-brazils-lula-says-of-israel-after-diplomatic-rift-693543

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)