TA X2

· 02-23

អង់គ្លេស និងហ្សកដានី ទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាសដល់មន្ទីរពេទ្យនៅតំបន់ភាគខាងជើងហ្គាហ្សា

#អង់គ្លេស# #ហ្គាហ្សា# #ព័ត៌មាន# #ហ្សកដានី# #ព័ត៍មានអន្តរជាតិ#

3731

ការិយាល័យការបរទេសអង់គ្លេស បាននិយាយកាលពីថ្ងៃពុធថា អង់គ្លេស និងហ្សកដានី បានទម្លាក់ជំនួយទម្ងន់ ៤តោនពីលើអាកាស រួមទាំងឱសថ ប្រេងឥន្ធនៈ និងស្បៀងអាហារដល់មន្ទីរពេទ្យ Tal Al-Hawa ស្ថិតនៅតំបន់ភាគខាងជើងហ្គាហ្សា ។

ជំនួយដែលផ្តល់ជូនដោយអង់គ្លេសនេះ ត្រូវបានចែកចាយដោយកងទ័ពអាកាសហ្សកដានី ។

រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក David Cameron និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកជំងឺរាប់ពាន់នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការទម្លាក់ជំនួយមនុស្សធម៌ទាំងនេះ ហើយប្រេងឥន្ធនៈ នឹងជំរុញមន្ទីរពេទ្យដ៏ចាំបាច់មួយនេះ បន្តការងារសង្រ្គោះអាយុជីវិតមនុស្សរបស់ពួកគេ ។

លោក Cameron បន្តថា ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពនៅតំបន់ហ្គាហ្សាពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ហើយជំនួយដ៏ច្រើនបន្ថែមទៀត ត្រូវការយ៉ាងឆាប់រហ័ស ។ ពួកយើងសូមធ្វើការអំពាវនាវឲ្យមានការផ្អាកសង្រ្គាមជាបន្ទាន់ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីអនុញ្ញាតឲ្យជំនួយបន្ថែមទៀត អាចចូលទៅដល់តំបន់ហ្គាហ្សា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយនិងនាំចំណាប់ថ្នូរមកកាន់ផ្ទះរបស់ពួកគេវិញ ។

ខណៈពេលនោះដែរ អ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើទីក្រុង Rafah នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ហើយសមាជិកជាង ១០ នាក់ក្នុងមួយគ្រួសារត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ។

ក្រសួងសុខាភិបាលរបស់តំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ បានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា មនុស្ស ២៩.៣១៣ នាក់បានស្លាប់ និងមនុស្ស ៦៩.៣៣៣ នាក់រងរបួសនៅក្នុងសង្គ្រាមរហូតមកទល់ពេលនេះ ។

អ្នកស្រុកបាននិយាយថា រថក្រោះអ៊ីស្រាអែល បានវាយរុលនៅភាគខាងលិចពីក្រុងខាន់យ៉ូនីស ចូលទៅក្រុង Al-Mawasi) ដែលកាលពីមុនកងទ័ពអ៊ីស្រាអែល បានជូនដំណឹងឲ្យប្រជាជនប៉ាឡេស្ទីន ទៅជ្រកកោននៅទីនោះព្រោះជាតំបន់សុវត្ថិភាព ៕


ប្រភពពី៖ Radio Pakistan

https://radio.gov.pk/Training-Programmes

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា


https://www.radio.gov.pk/22-02-2024/uk-jordan-air-drop-aid-to-hospital-in-northern-gaza

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)