Lina pong

· 02-16

រឿងប្រលោមលោក រឿងល្បែងស្នេហ៍បោកប្រាស់ ភាគ៤

#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត# #ប្រលោមលោក#

1977

អង្គុយចុះមកក្មួយប្រាវម៉ុះនិយាយចាសអរគុណមិនដឹងលោកពូហៅខ្ញុំមកមានការអ្វីទៅលោកវុត្ថានិយាយពូមិននិយាយច្រើនទេគ្រាន់តែក្មួយរៀបការចូលគ្រួសារពូក៏ជាសមាជិកគ្រួសារផងដែរហើយប៉ាក្មួយក៏ឈឺទៀតពូឮថាក្មួយជំពាក់បំណុលគេច្រើនណាស់ពូនិងជួយសងប្រាវម៉ុះនិយាយលោកពូតែលោកវុត្តានិយាយកាត់កុំឃាត់ពូអីប៉ាក្មួយក៏ធ្លាប់ជួយពូនិងគ្រួសារដែរបើពេលនេះក្មួយមានបញ្ហាពូជួយបានជាការល្អដើម្បីសងគុណប៉ាក្មួយផងប្រាវម៉ុះលើកដៃសំពះអរគុណលោកពូតែក្មួយមានលទ្ធភាពក្នុងការសងប្រាក់ទាំងនោះហើយលោកវុត្ថានិយាយក្មួយប្រាកដទេពូឮថាប៉ាក្មួយជំពាក់គេច្រើនណាស់ប្រាវម៉ុះនិយាយខ្ញុំគឺខ្ញុំភ្លាមនោះមានសម្លេងអ្នកបម្រើស្រីម្នាក់ស្រែកថាលោកឡាន់មិនអាចចូលបានទេលោកប្រុសកំពុងមានភ្ញៀវលោកឡាន់មិនស្តាប់ក៏បើកទ្វារចូលមកហើយលោកវុត្ថានិយាយហើយវាស្អីឯងនិងហ៎ា!អាឡាន់មិនឃើញយើងនិយាយនិងក្មួយម៉ុះទេហ្ហេ!ប្រាវម៉ុះនិយាយមិនអីទេលោកពូជួនជាអស់ធុរៈហើយខ្ញុំលាលោកពូទៅសិនហើយជម្រាបលា។

ប្រាវម៉ុះនិយាយខ្សឹបដាក់ត្រចៀកលោកឡាន់ថាត្រៀបខ្លួនចូលរោងឲ្យហើយទៅញញឹមរួចចាកចេញទៅលោកឡាន់និយាយស្អីនិងលោកប៉ាការពិតបងណារីនិយាយមិនខុសមែនថាប៉ាលោកវុត្ថានិយាយឯងមកទាំងបែបនេះព្រោះថាបងឯងប្រាប់ឯងមែនទេហើយគេនិយាយស្អីខ្លះបានឯងខឹងម្លេះលោកឡាន់និយាយលោកប៉ាប្រយ័ត្នចាញ់បោកស្រីម្នាក់នោះនាងរៀបការអាចសម្លឹងលើទ្រព្យយើងក៏ថាបានលោកវុត្ថានិយាយមិនអាចទេតែឯងមិនចង់រៀបការទេដឹងបានប្រឌិតរឿងនេះមកកុហក់ប៉ារីណាចូលមកនិយាយឡាន់និយាយត្រូវលោកប៉ាខ្ញុំឮមកថាគ្រួសារស្រីម្នាក់នោះក្ស័យធន់ហើយពេលនេះប៉ាក៏ឈឺដេកដូចស្លាប់តើប៉ារំពឹងអ្វីថានាងមិនបោកនោះលោកវុត្ថានិយាយបានហើយយើងសម្រចចិត្តហើយបើឯងមិនសុខចិត្តក៏ត្រូវតែព្រមដែរព្រោះប៉ាសន្យានិងក្មួយម៉ុះរួចហើយនិយាយរួចក៏ដើរចេញទៅលោកឡាន់និយាយប្រាវម៉ុះណារីនិយាយលោកប៉ាត្រូចនាងពង្វក់ហើយលោកឡាន់និយាយបងចាំនើលទៅខ្ញុំគ្មានថ្ងៃឲ្យនាងរស់នៅបានសុខឡើយណារីញញឹមរួចនិយាយវាត្រូវតឬបែបនេះហើយប្អូនប្រុស។ប៉ុន្មានថ្ងៃក្រោយមកលោកឡាន់ក៏រៀបការនិងប្រាវម៉ុះតែពេលថតប្រាវម៉ុះនិយាយញញឹមបន្តិចតិចទៅកុំក្រញូវពេកលោកឡាន់និយាយទេតែប្រាវម៉ុះក៏យកដៃមួលភ្លៅលោកឡាន់និយាយទាំងញ័រថាខ្ញុំមិនញញឹមប្រាវម៉ុះមួលកាន់តែខ្លាំងរួចនិយាយញញឹមក៏អត់លោកស្រីសុីថាមកដល់រួចនិយាយញញឹមបន្តិចមកកូនថ្ងៃរៀបការកុំស្រពោនពេកលោកឡាន់និយាយបាទម៉ាក់ប្រាវម៉ុះកូនប្រុសម៉ាក់ប្រគល់ឲ្យកូនមើលការខុសត្រូវហើយបើគេមិនល្អត្រង់ណាកូនចាត់ការចុះម៉ាក់គាំទ្រប្រាវម៉ុះនិយាយខ្ញុំម៉េចនិងហ៑ានបើខ្ញុំស្រឡាញ់គេម្លឹងៗនោះលោកឡាន់និយាយថាម៉េចនាងស្រលាញ់ខ្ញុំលោកស្រីសុីថានិយាយល្អនិយាយបានល្អឯងឃើញទេប្រពន្ធឯងល្អយ៉ាងនេះបើឯងធ្វើបាបនាងម៉ាក់និងមិនលើកលែងឲ្យឯងទេ។រៀបការមិនបានប៉ុន្មានថ្ងៃផងលោកឡាន់ក៏រៀបវ៉ាលីមួយប្រាវម៉ុះចូលមកក៏សួរលោកចង់ទៅណាលោកឡាន់និយាយខ្ញុំទៅនៅផ្ទះសង្សារខ្ញុំនាងមិនដឹងទេថាខ្ញុំនឹករស់នៅបែកគ្នាប៉ុន្មានថ្ងៃនេះមកពីនាងមកតាមរំខានប្រាវម៉ុះនិយាយលោករ៉ុតមែនទេលោកឡាន់និយាយយ៉ាងម៉េចនាងចង់ឃាត់ខ្ញុំមែនទេប្រាវម៉ុះនិយាយមានឯណាលោកទៅចុះចាំខ្ញុំប្រាប់លោកប៉ាអ្នកម៉ាក់ឲ្យលោកឡាន់និយាយស្អីលោកប៉ាអ្នកម៉ាក់ប្រាវម៉ុះនិយាយទៅអត់និងលោកឡាន់និយាយទៅខ្ញុំមិននៅជាមួយនាងទេប្រាវម៉ុះញញឹមរួចក៏ដើរចេញទៅ។លោករ៉ុតនិយាយហ្ហេ!ទៅហើយអីក៏គោះមិនឈប់ពេលបើកទ្វារទៅលោករ៉ុតនិយាយអាឡាន់ឯងមកផ្ទះយើងធ្វើស្អីនិងហើយមានវ៉ាលីមកជាមួយទៀតលោកឡាន់និយាយចូលក្នុងសិនទៅខ្ញុំគេចពីនាងកូនឆ្កែនោះមកទេ។មកដល់ក្នុងលោករ៉ុតសួរបញ្ជាក់យ៉ាងម៉េចហើយអាឡាន់ក្រែងឯងរៀបការនិងអ្នកនាងប្រាវម៉ុះហើយមែនទេឥឡូវឯងមករកយើងមានការអីដែរលោកឡាន់និយាយមង្គលការនោះខ្ញុំមិនពេញចិត្តទេលោករ៉ុតនិយាយតែឯងការពេញច្បាប់ណាស់ហើយអ្នកនាងម៉ុះមិននិយាយស្អីទេឯងមកផ្ទះយើងនេះលោកឡាន់និយាយយើងកុហក់ថាមករកឯងក៏យល់ព្រមតែម្តងទៅលោករ៉ុតនិយាយថាម៉េចកុំប្រាប់ណាថាឯងលោកឡាន់និយាយណា៎!ជួយសម្តែងគ្នាបន្តិចទៅបើឯងមិនជួយយើងចប់មិនខានឡើយលោករ៉ុតនិយាយចុះបើអ្នកនាងម៉ុះដឹងវិញនោះលោកឡាន់និយាយឯងមិនប្រាប់ហើយយើងមិនមាត់មានអ្នកណាដឹងក្រែងឯងស្រលាញ់ប្រាវម៉ុះមែនទេលោករ៉ុតនិយាយខ្ញុំគឺខ្ញុំលោកឡាន់ឬឯងមិនចង់បាននាងបើបែបនេះខ្ញុំនិងនិយាយមិនទាន់ចប់ផងលោករ៉ុតនិយាយកាត់ថាក៏បានខ្ញុំព្រមតែឯងត្រូវសន្យាមិនប៉ះអ្នកនាងម៉ុះលោកឡាន់និយាយគ្មានថ្ងៃនោះទេព្រោះខ្ញុំស្អប់នាងរហូតមកដល់ពេលនេះហើយឥឡូវក៏គ្មានថ្ងៃដែលខ្ញុំចិត្តទន់ស្រលាញ់នាងនោះ។លោកវត្ថាមកផ្ទះក៏និយាយអាឡាន់ទៅណាហើយប្រាវម៉ុះមកដល់និយាយលោកប៉ារកលោកឡាន់មែនទេលោកវុត្ថានិយាយត្រូវហើយមួយថ្ងៃនេះមិនឃើញគេទៅធ្វើការសោះឥឡូវទៅណាហើយប្រាវម៉ុះនិយាយអូ! ទៅផ្ទះលោករ៉ុតហើយលោកប៉ាថាទៅដេកទីនោះប៉ុន្មានថ្ងៃលោកវុត្ថានិយាយថាម៉េចហើយឯងព្រមឲ្យគេទៅដែរនិងលោកស្រីសុីថានិយាយមានការអីនិងបងស្រែកឮៗម្លេះកូនម៉ុះប្រាប់ម៉ាក់មកមើលប្រាវម៉ុះនិយាយគ្មានអីទេគ្រាន់តែលោកឡាន់សុំខ្ញុំទៅគេងផ្ទះលោករ៉ុតប៉ុន្មានថ្ងៃនិងណា៎!លោកស្រីសុីថានិយាយថាម៉េចហ្ហេ!ខ្យល់គរប្រាវម៉ុះនិយាយមិនអីទេអ្នកម៉ាក់ខ្ញុំជាអ្នកឲ្យគេទៅដោយខ្លួនឯង៕


អត្ថបទ លីណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)