Lina pong

· 02-15

ជីវិតនិងការអប់រំ ៣យ៉ាងគួចៀសវាង

#ជីវិតនិងការអប់រំ# #ចំណេះដឹង# #Inspiration Stories#

1891

ជាការពិតណាស់នៅក្នុងជីវភាពប្រចាំថ្ងៃតែងតែមានរឿងនឹកស្មានមិនដល់ហើយក៏មិនគួរនិងកើតមានហើយយើងតែងតែគិតថាជាវាសនានិងព្រហ្មលិខិត(កម្ម)ជាអ្នកកំណត់តាមពិតមកពីខ្លួនយើងផងដែរមិនបានគិតឲ្យវែងចាំធ្វើការសម្រេចចិត្តហើយអាងបន្ទោសលើព្រេងវាសនាទៅវិញក្នុងនោះមានរឿង៣យ៉ាងដែលអ្នកគួរចៀសវាងនោះគឺ:

១ បើមិនស្គាល់ច្បាស់ហាមឲ្យខ្ចីលុយ លុយជារឿងសំខាន់ដែលយើងមិនគួរមើលរំលងព្រោះទម្រាំយើងរកបានមកមួយកាក់មួយសេនមិនមែនជារឿងស្រួលនោះទេហើយនៅក្នុងសង្គមយើងមានមនុស្សល្អនិងអាក្រក់ដូចគ្នាបើយើងទើបតែស្គាល់ហើយបុគ្គលនោះហ៑ានខ្ចីលុយអ្នកនោះប្រាកដថាគេជាមនុស្សមិនល្អឬនៅជុំវិញខ្លួនគេអាចនិងជំពាក់គេច្រើនហើយអស់ជម្រើសទើបគេហ៑ានខ្ចីលុយអ្នកទាំងដែលទំនាក់ទំនងអ្នកនិងគេស្គាល់គ្នាមិនបានប៉ុន្មានថ្ងៃផងដូច្នេះអ្នកមិនគួរគម្បីឲ្យជាដាច់ខាតហើយបើចៀសបានសូមកុំរាប់ជិតស្និទ្ធពេក។

២ កុំចិត្តល្អពេក ការរស់នៅតែងតែមានមនុស្សនៅជុំវិញខ្លួនដែលក្នុងនោះមិត្តឬអ្នករួមការងារមួយចំនួនដែលតែងតែត្អូញត្អែរពីបញ្ហានានាប្រាប់ដល់អ្នកហើយតែងតែចង់ឲ្យអ្នកជួយពេលខ្លះគេនិយាយទាក់ចិត្តធ្វើឲ្យអ្នកអាណិតហើយព្រមជួយនូវអ្វីដែលគេចង់បានតែពេលដែលអ្នកអស់ប្រយោជន៍ទើបអ្នកគិតថាអ្នកដែលគួរឲ្យអាណិតគឺខ្លួនអ្នកទៅវិញទេ...។

៣ កុំគិតថាគេសុទ្ធតែអាណិតនិងស្រលាញ់អ្នក ការលេងសើចការនិយាយល្អៗធ្វើឲ្យអ្នកភ្លេចខ្លួនហើយតែងតែគិតថាជាការរាប់អានចេញពីចិត្ត។ ពេលខ្លះគេអាចល្អចំពោះអ្នកនៅពេលដែលអ្នកតែងផ្តល់ផលប្រយោជន៍ឲ្យគេហើយគេអាចនិងសម្តែងល្អនៅចំពោះមុខអ្នកដើម្បីឲ្យអ្នកសប្បាយចិត្តហើយស្រលាញ់គេកាន់តែខ្លាំងហើយហ៑ានធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីតបស្នងគេតែអ្នកត្រូវចាំក្រៅពីឪពុកម្តាយបងប្អូនអ្នកគ្មានអ្នកណាស្រលាញ់អ្នកស្មោះនោះទេ៕


អត្ថបទ លីណា



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស