Lookingtoday

· 02-15

កីឡាករបារាំង រូបនេះ រកបានគ្រាប់បាល់ច្រើនជាងគេ នៅ រដូវកាល២០២៣/២៤

#Kylian Mbappe# #កីឡា# #ជម្រើសជាតិបារាំង# #បាល់ទាត់អន្តរជាតិ#

2740

ខ្សែប្រយុទ្ធ Kylian Mbappe ជាកីឡាករបារាំងដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅរដូវកាលឆ្នាំ២០២៣/២៤ គិតមកត្រឹមពេលនេះ។ បើយោងតាមស្ថិតិរបស់ Transfermarkt។

នៅក្នុងរដូវកាលនេះ Mbappe បានចូលលេងឲ្យ PSG បាន២៩ប្រកួត និងស៊ុតចូល ៣០គ្រាប់។

កីឡាករនេះជាកីឡាករស្នូលរបស់ក្លឹបបារាំង PSG ក៏ដូចជាក្រុមជម្រើសជាតិបារាំងផងដែរ។

ស្ថិតិរកគ្រាប់បាល់បានច្រើនជាងគេនេះជាស្ថិតិដែលច្រើនដាច់គេ ព្រោះកីឡាករបារាំងដែលមានស្ថិតិខ្ពស់បន្ទាប់ពី Mbappe គឺ Antoine Griezmann ដែលកំពុងលេងឲ្យ Atletico Madrid ចូលលេងបាន ៣៤ប្រកួត និងស៊ុតចូល ១៨គ្រាប់៕

ប្រភព៖ https://news.sabay.com.kh/article/1352893#utm_campaign=onpage

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស