Knongsrok

· 02-02

នរណាខ្លះពេលចូលបង្គន់យកទូរស័ព្ទទៅតាម? អាន ៤ ហេតុផលនេះហើយប្រហែលអ្នកនឹងឈប់

#ទូរស័ព្ទ# #ចំណេះដឹង# #ចូលបន្ទប់ទឹក# #ចំណេះដឹងទូទៅ#

1709

តាមការស្រាវជ្រាវមួយបង្ហាញថា មនុស្សភាគច្រើនរមែងចំណាយពេល ៣ ម៉ោងក្នុងមួយសប្តាហ៍លើការបន្ទោបង់ក្នុងបង្គន់ ដែលវាខុសពីស្តង់ដារទូទៅល្អបំផុតគឺត្រឹម ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃ ឬប្រហែល ១ ម៉ោង ៤៥ នាទីក្នុងមួយសប្តាហ៍។

បើសួរថាហេតុអ្វីពេលវេលារបស់ពួកគេអូសបន្លាយដល់ ៣ ម៉ោងនៅក្នុងបង្គន់នោះ ចម្លើយគឺងាយ នោះគឺមកពីការយកទូរស័ព្ទឬស្មាតហ្វូនទៅតាម។ តាម Bright Side បានបង្ហាញហេតុផល ៤ ដែលអ្នកគួរតែបញ្ឈប់ទម្លាប់នេះជាបន្ទាន់៖

៤) ដូចយកទូរស័ព្ទទៅចម្លងមេរោគ

មានបាក់តេរីនិងមេរោគល្អិតៗជាច្រើនដែលអ្នកមើលមិនឃើញនៅក្នុងបង្គន់ ហើយពេលអ្នកយកទូរស័ព្ទទៅតាម មិនចាំបាច់តែអ្នកកាន់ទូរស័ព្ទជាប់មិនដាក់វានៅលើទីតាំងណាមួយនោះទេ ក៏បាក់តេរីដែលហោះក្នុងបរិយាកាសវាមកទុំជាប់ដែរ។ នេះក៏មិនខុសពីការដែលយើងយកស្មាតហ្វូនទៅចម្លងមេរោគ ហើយបញ្ជូនមកដៃរបស់យើងនោះឡើយ។

៣) អាចកើតជំងឺឫសដូងបាត

យោងតាមការលើកឡើងរបស់វេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា ការដែលអង្គុយនៅក្នុងបង្គន់ចន្លោះពី ១ ទៅ ១៥ នាទីគឺជាស្តង់ដារធម្មតា ប៉ុន្តែបើចំណាយពេលច្រើនជាងនេះវាអាចដាក់សម្ពាធទៅលើរន្ធគូថរបស់អ្នក ហើយជំងឺឫសដូងបាតប្រឈមខ្ពស់នឹងអាចកើតឡើងឆាប់រហ័ស។

យូរៗទៅសភាពកាន់តែធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៅខាងក្នុង ហើយចុងក្រោយត្រូវតែរត់ទៅរកពេទ្យជាចាំបាច់។

២) ខាតពេលវេលា

អ្នកខ្លះគិតថាយកស្មាតហ្វូនទៅតាម គឺដើម្បីកាត់បន្ថយភាពតានតឹង ឬកុំឲ្យអផ្សុកនៅពេលបន្ទោបង់។ ស្តាប់ទៅសមហេតុដែរ តែស្រមៃទៅមើលកាលពីសម័យអត់ស្មាតហ្វូន ហេតុអ្វីអ្នកអត់វាបាន។ មួយផ្សេងទៀតវានាំតែខាតបង់ពេលវេលាឥតប្រយោជន៍ រហូតយូរទៅក្លាយជាទម្លាប់អាក្រក់ថែមទៀត។

១) អ្នកត្រូវបានទូរស័ព្ទពង្វក់បានសម្រេច

មួយក្នុងរោគសញ្ញាទាំង ៣ នៃអ្នកដែលញៀនទូរស័ព្ទ គឺជាមនុស្សដែលអត់ទូរស័ព្ទមិនបាន។ នៅពេលដែលអ្នកធ្លាក់ចូលទៅក្នុងបញ្ហាមួយនេះ ផលអវិជ្ជមានជាច្រើននឹងចូលមកក្នុងជីវិតអ្នក ដោយពេលខ្លះវាជាដើមចមនាំឲ្យអ្នកមានការធុញថប់អារម្មណ៍ ឬសូម្បីតែការធ្លាក់ទឹកចិត្តទៅវិញទេ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)