Edu For U

· 01-31

ទិញរបស់ប្រើប្រាស់តាមសមត្ថភាព

#សមត្ថភាព# #ចំណេះដឹង# #របស់ប្រើប្រាស់# #ចំណេះដឹងទូទៅ#

4145

មុនពេលយើងចង់ចំណាយប្រាក់ទិញទំនិញ យើងគួរពិចារណាអំពីចំណូលរបស់ខ្លួនឬបើកកាបូបប្រាក់របស់ខ្លួនមើលសិនដើម្បីមើលចំនួនប្រាក់ដែលនៅក្នុងកាបូបនោះឱ្យបានច្បាស់។យើងមិនចាំបាច់ត្រូវធ្វើជាមនុស្សដែលជាប់ដោយប្រែននេមដោយប្រើរបស់ថ្លៃៗដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើងនិងនាឡិកានោះឡើយ។

នៅពេលដែលយើងធ្វើបាន យើងក៏ជាមនុស្សបានទទួលជោគជ័យដូចគេឯងដែរ ព្រោះតម្លៃមនុស្សគេវាស់ដោយសក្ដានុពលជាគោល ប្រសិនបើយើងជាមនុស្សមានសមត្ថភាព ទោះជាយើងមិនបានពាក់អាវថ្លៃៗ ប៉ុន្តែយើងតែងខ្លួនមើលទៅសមរម្យនិងថ្លៃថ្នូរ ទោះបីវាជាសម្លៀកបំពាក់តម្លៃ៦-៧ដុល្លារក៏ដោយ ប្រសិនបើចេះជ្រើសរើសនិងថែវាឱ្យស្អាតស្រួលបួលនោះ វាក៏មើលទៅសមភ្នែកមិនអន់ជាងគេក្នុងសង្គមនោះឡើយព្រមទាំងបញ្ជាក់អំពីការនិយមនិងការចេះចំណាយប្រាក់យ៉ាងត្រឹមត្រូវទៀតផង។

អត្ថបទដោយ: On Hinnakhim

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)