Knongsrok
· 01-23
មនុស្សខ្លះស្រឡាញ់គ្នាទាក់ទងគ្នារាប់ឆ្នាំគិតថាគេជាមនុស្សត្រឹមត្រូវល្អជា តែដល់ពេលបានគ្នាជាប្ដីប្រពន្ធទើបដឹងថាគេនោះឆ្កួតសុទ្ធ
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
4076
គេថា រើសប្ដីប្រពន្ធ គូស្រករ ត្រូវរកមនុស្សល្អជា ត្រឹមត្រូវ កុំយកមនុស្សឆ្កួត ប៉ុន្តែ សុទ្ធតែមិនមានអ្នកណាអាចដឹងមុនឡើយថា ម្នាក់នោះឆ្កួត ឬជា ព្រោះចរិត មារយាទសន្ដានរបស់មនុស្ស ពិបាកនឹងយល់ ជាពិសេសគឺ ចិត្តគំនិតរបស់មនុស្ស ងាយឆាប់ផ្លាស់ប្ដូរណាស់ តាមមិនទាន់ឡើយ។
តួយ៉ាង ដូចមនុស្សខ្លះ ទាក់ទងគ្នាមកជាយូរឆ្នាំ ស្គាល់គ្នារាប់ឆ្នាំ សុទ្ធតែអាចនិយាយបានថា ស្គាល់ និងដឹងចិត្តថ្លើមគ្នាច្បាស់ណាស់ តែអ្នកណាទៅដឹងថា គេបែរជាផ្លាស់ប្ដូរទៅជាមនុស្សឆ្កួត លែងដឹងខុសត្រូវ បន្ទាប់ពីរៀបការរួច។
ជាការពិត មនុស្សខ្លះ កាលនៅជាសង្សារល្អនឹងគ្នាណាស់ ស្រឡាញ់ណាស់ បារម្ភ មើលថែ យកចិត្តទុកដាក់ ល្អចំពោះយើង និយាយជារួម គឺគេល្អស្ទើរតែគ្រប់យ៉ាង ដែលជាហេតុធ្វើឱ្យយើងនេះ ជឿជាក់ ទុកចិត្ត និងរឹតតែស្រឡាញ់គេ ព្រមឱ្យគេចូលមករួមដំណើរជីវិតជាមួយ ហើយក៏សម្រេចចិត្តចូលរោងការ សាងគ្រួសារមួយជាមួយនឹងគ្នា។ ប់ុន្តែ ពេលដែលរៀបការ ក្លាយជាគ្រួសារ មិនដឹងថាគេចាប់ផ្ដើមផ្លាស់ប្ដូរ កើតរោគឆ្កួតឡប់តាំងពីពេលណា ប្រែពីទេវតា ទៅជាបិសាច ឆ្កួតឡប់សតិអស់ទៅ។
ពាក្យថាឆ្កួតនេះ គឺសំដៅដល់អត្តចរិត សន្ដាន មារយាទរបស់បុគ្គល គឺឆ្កួតបី ដែលគ្រប់គ្នាបានដឹង ឆ្កួតនោះគឺ ឆ្កួតស្រី ឆ្កួតស្រា ឆ្កួតល្បែង។ មនុស្សខ្លះ កាលនៅលីវ កាលស្រឡាញ់គេដំបូង គឺល្អទាំងព្រម ល្អហួសនិស្ស័យ តែពេលរៀបការហើយ ក៏ចាប់ផ្ដើមឆ្កួតលីលា ប្រែទៅជាវីវក់នឹងល្បែងពាលា ស្រី ស្រា ដើរភ្លេចផ្ទះសម្បែងទៅវិញ។ អ៊ីចឹងបានថា ពេលខ្លះ យើងគិតថាយើងបានមើលគេច្បាស់ហើយ គិតថាគេល្អជា តែចុងក្រោយ ក៏ប្រែទៅជាឆ្កួតលីលាបែបហ្នឹងទៅវិញ តើគួបន្ទោសអ្នកណា ឬវាជាកម្មចាស់មែនទេ?
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ប្រផ្នូលល្អ ហេងៗ! សុបិនទាំង ៩ នាំមកនូវសុខភាពល្អ សំណាងល្អ និងលាភពរជ័យចូលមកក្នុងជីវិត
អាចរកបានប្ដី ឬប្រពន្ធបែបហ្នឹង ដឹងតែសំណាងសោយសុខ សុភមង្គលពេញមួយជីវិតហើយ
ការណែនាំពិសេស
អាចរកបានប្ដី ឬប្រពន្ធបែបហ្នឹង ដឹងតែសំណាងសោយសុខ សុភមង្គលពេញមួយជីវិតហើយ
មនុស្សស្រីមួយចំនួនគឺបែបហ្នឹង អាងខ្លួនចេះធ្វើការរកស៊ី រកលុយបាន ព្រហើន ចង់ត្រួតត្រាលើប្ដី និយាយស្ដី បាត់បង់ភាពថ្លៃថ្នូរ
ឧត្តុង្គឧត្តមណាស់! មនុស្សស្រីមានសម្បត្តិទាំងនេះ ធ្វើឱ្យប្ដីគោរពឱ្យតម្លៃ និងមានមោទនភាពចំពោះនាងបំផុត
ចង់ឱ្យមនុស្សប្រុសទាំងអស់បានអាន ជាពិសេសមនុស្សប្រុស ដែលមានប្រពន្ធកូនរួចហើយ
យោបល់ទាំងអស់ (0)