Knongsrok

· 01-09

ជ្រើសមនុស្សដែលយើង ស្រឡាញ់ពេញចិត្តគិតថាសក្តិសម និងរស់នៅជាមួយគ្នាបានសុខ មិនបាច់ទៅខ្វល់ពីមាត់អ្នកណាទេ

#ចំណេះដឹង# #តិចនិចស្នេហា# #ស្នេហា#

2942

ការរៀបការ សាងគ្រួសារ ការជ្រើសរើសដៃគូជីវិត គឺជាការសម្រេចចិត្តរបស់បុគ្គល មិនអាចជ្រើសនរណាម្នាក់តាមតែគំនិត ការគិត ឬមាត់របស់អ្នកដទៃបានឡើយ ព្រោះចុងក្រោយ គឺយើងជាអ្នករស់នៅជាមួយគ្នា មិនថាសុខទុក្ខ លំបាក ស្រណុក ឬវេទនា ជីវិតគូជួបអ្វី គឺយើងជាអ្នករ៉ាប់រង មិនមែនអ្នកដៃលនិយាយទាំងនោះឡើយ។

ត្រូវចាំថា ស្នេហា គឺជាការស្រឡាញ់ កើតចេញពីអារម្មណ៍ មនោសញ្ចេតនា និងនិស្ស័យរវាងមនុស្សពីរនាក់ដែលមានចំពោះគ្នា ដូច្នេះ យើងក៏គួរតែជ្រើសយកមនុស្សដែលយើងគិតថា សក្តិសម កាន់ដៃគ្នានឹងបានសមប្រកប រស់នៅជាមួយគ្នាបានសុខ ចេះរួមទុក្ខលំបាកជាមួយគ្នា អាចមើលថែ ការពារគ្នាទៅវិញទៅមកបាន រស់នៅចុះសម្រុងគ្នា អាចចាប់ដៃគ្នាសាងគ្រួសារមួយដ៏ពិតប្រាកដ ចេះរកទុកដាក់សន្សំសំចៃជាមួយគ្នា។

លើសពីនេះ អាចរកបានមនុស្សដែលមានភាពស្មោះត្រង់ចំពោះយើង ស្រឡាញ់យើងជាយើង គោរព ឱ្យតម្លៃយើង ហើយយើងក៏ស្រឡាញ់ពេញចិត្តនឹងគេ ប៉ុណ្ណឹង ជីវិតអ្នកបានជួបគូដែលសក្តិសមហើយ។

ស្នេហា ការស្រឡាញ់សម័យនេះហើយគេមិនខ្វល់ពីរឿងមានក្រ សខ្មៅ ខ្ពស់ទាប ស្នេហាក៏មិនប្រកាន់ឋានៈ មុខមាត់ ទ្រព្យសម្បត្តិ អាយុ ឬភេទនោះដែរ សំខាន់ឱ្យតែជាការស្រឡាញ់ពេញចិត្តទាំងសងខាង ក៏ចាប់ដៃគ្នាសាងអនាគតទៅ។

ត្រូវចាំថា កុំខ្មាសអ្នកណា កុំខ្លាចអ្នកណានិយាយដើមមុខក្រោយ ក៏មិនបាច់ខ្លាចថា គេសើចចំអក ពេបជ្រាយអ្នកនោះដែរ ព្រោះតែហេតុអ្វីអ្នកដឹងទេ? ព្រោះថា មិនថាអ្នកជ្រើសយកមនុស្សបែបណា ក៏នៅតែចៀសមិនផុតពីមាត់អ្នកជុំវិញខ្លួន ចៀសមិនផុតពីត្រូវគេនិយាយដើមទេ ព្រោះមនុស្សមួយចំនួន មានគំនិតគិតឃើញតែភាពអវិជ្ជមានរបស់អ្នកដទៃ ជាពិសេសគឺ មនុស្សដែលគេមិនពេញចិត្តយើង គេក៏មើលមិនឃើញពីអ្វីដែលល្អរបស់យើងដែរ។

ទោះអ្នករកបានប្ដី/ប្រពន្ធក្មេង ក៏គេនិយាយដើម!

ទោះអ្នកយកប្ដូី/ប្រពន្ធចាស់ ក៏គេនិយាយដើម!

ទោះអ្នកយកប្ដូី/ប្រពន្ធមានជាង ក៏គេនិយាយដើម!

ទោះអ្នកយកប្ដូី/ប្រពន្ធក្រជាង ក៏គេនិយាយដើម!

ទោះអ្នកយកប្ដូី/ប្រពន្ធមិនស្អាត ក៏គេនិយាយដើម!

ទោះអ្នកយកប្ដី/ប្រពន្ធអាក្រក់ជាង ក៏គេនិយាយ!

រៀបការហើយ រស់នៅគ្មានក្ដីសុខក៏គេនិយាយដើម!

លេងគ្នា ក៏គេនិយាយដើម!

ផ្អែមល្ហែមពេក ក៏គេនិយាយដើម!

ឈ្លោះទាស់គ្នារាល់ថ្ងៃក៏គេនិយាយដើម!

រកស៊ីមិនរីកចម្រើន ក៏គេនិយាយដើម!

ចុងក្រោយ សូម្បីតែយើងស្រឡាញ់គ្នា ល្អនឹងគ្នា រកស៊ីមានបាន ក៏គេនិយាយដើមយើងដែរ

និយាយរួមទៅ មិនថាអ្នករៀបការជ្រើសបានប្ដី/ប្រពន្ធបែបណា ក៏គេនិយាយដើមអ្នកដែរ តែវាមិនមែនជារឿងសំខាន់ដែលយើងត្រូវទៅខ្វល់ យកចិត្តទុកដាក់ នឹងពាក្យសម្ដីរបស់មនុស្សទាំងនោះ នោះឡើយ ព្រោះចុងក្រោយ វាក៏នៅតែជាការសម្រេចចិត្ត ការរួមរស់គូជីវិតរបស់យើង យើងជាអ្នករ៉ាប់រង ប្រឈមមុខ មិនមែនគ្រប់គ្នាដែលនិយាយដើមយើងនោះឡើយ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស