Knongsrok

· 01-07

សំណាងពេញមួយឆ្នាំ! ថ្ងៃចូលឆ្នាំចិននេះ មាន ៣ យ៉ាងហាមទុកឱ្យនៅទទេរ បើមិនដូច្នោះទេ អ្នករកស៊ីមិនឡើងឡើយ

#ជំនឿ# #អបិយជំនឿខ្មែរ# #ទំនៀមទម្លាប់#

844

នៅក្នុងថ្ងៃចូលឆ្នាំចិនខាងមុខនេះ តាមទំនៀមទម្លាប់ហាមដាច់ខាត ទុករបស់ ៣ យ៉ាងនេះឱ្យនៅទំនេរ ទទេរឱ្យសោះ បើមិនដូច្នោះទេ ជីវិតអ្នកពេញមួយឆ្នាំហ្នឹង រកស៊ីមិនឡើង មិនភ្លឺស្វាងឡើយ។

១. កុំទុកអង្ករធុងឱ្យនៅទទេរ

អាហារ គឺជារបស់ដែលមនុស្សគ្រប់គ្នាត្រូវការជាចាំបាច់បំផុត។ សម្រាប់គ្រួសារ ការមានអាហារគ្រប់គ្រាន់គឺមានសារៈសំខាន់ខ្លាំងណាស់។ ចាស់បុរាណមានពាក្យមួយឃ្លាថា នៅថ្ងៃចូលឆ្នាំ ត្រូវតែមានអាហារដាក់ក្នុងឆ្នាំង ចាននៅផ្ទះមិនត្រូវទទេរ នេះជាសញ្ញាមានហូបចុកគ្រប់គ្រាន់ពេញមួយឆ្នាំ។ ដូច្នេះនៅថ្ងៃចូលឆ្នាំចិន ត្រូវមានអាហារនៅក្នុងឆ្នាំង បើមិនដូច្នេះទេវានឹងប៉ះពាល់ដល់ទ្រព្យសម្បត្តិគ្រួសារទាំងមូល។

២. ភ្លើងត្រូវតែបើកឱ្យភ្លឺពេញផ្ទះ

នៅថ្ងៃចូលឆ្នាំ នៀមទម្លាប់ដ៏សំខាន់បំផុតមួយ គឺក្នុងផ្ទះត្រូវតែមានពន្លឺភ្លឺស្រឡះ។ នៅពេលយប់គ្រប់គ្នាអង្គុយជុំគ្នាត្រូវតែបើកភ្លើងឱ្យភ្លឺ។ ភ្លើងក្នុងផ្ទះភ្លឺចិញ្ចែងចិញ្ចាច ជាសញ្ញាបង្ហាញថាផ្លូវអាជីព និងផ្លូវជីវិតមានពន្លឺ មិនងងឹត។

មូលហេតុគឺត្រូវបើកភ្លើងក្នុងថ្ងៃចូលឆ្នាំចិនដើម្បីដេញអារក្ស និងសត្វកាចសាហាវ ជួយគ្រួសារបានជួបជុំគ្នាយ៉ាងកក់ក្តៅ និងស្វាគមន៍ឆ្នាំថ្មីដោយសុខសាន្ត។ ម្ចាស់ផ្ទះគួរតែបំភ្លឺភ្លើងពីខាងក្នុងផ្ទះ ដើម្បីបណ្តេញលាភសំណាងពីឆ្នាំចាស់ និងស្វាគមន៍សំណាងល្អក្នុងឆ្នាំថ្មី។

៣. ក្នុងផ្ទះត្រូវតែមានមនុស្ស កុំទុកផ្ទះចោល

នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី គឺជាពេលវេលាសម្រាប់ការជួបជុំគ្រួសារ។ មិនថាធ្វើការឆ្ងាយ ឬជិត រាល់ពេលចូលឆ្នាំ សមាជិកគ្រួសារនឹងត្រលប់មកជួបជុំគ្នាវិញ ដើម្បីស្វាគមន៍ឆ្នាំថ្មីជាមួយគ្នា។ ថ្ងៃចូលឆ្នាំ គឺជាពេលដែលស្ថានសួគ៌ និងផែនដីមានភាពសុខដុមរមនា។ វាជាការហាមប្រាមណាស់ក្នុងការទុកផ្ទះឱ្យនៅទទេរ ឬគ្មានមនុស្សរស់នៅ។ ព្រោះបើផ្ទះនៅទទេរ នោះនឹងមានអារម្មណ៍ថាស្ងាត់ឈឹង។ ដូច្នេះហើយ វត្ថុមិនស្អាតចូលមកក្នុងផ្ទះ នាំរបស់អាក្រក់មកជាមួយ។ ដូច្នេះនៅថ្ងៃចូលឆ្នាំ មនុស្សគ្រប់រូបត្រូវតែប្រាកដថាផ្ទះរបស់ពួកគេមិនទទេរឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស