Knongsrok

· 2023-12-23

ម្ចាស់ស្រីឆ្នាំ ៤ តាមទំនាយក្រោយរៀបការមានកូនដំបូង ច្រើនតែមានលាភធំ ផ្តុំទ្រព្យមូល

#ជោគវាសនា# #ជំនឿ# #មនុស្សស្រី# #ទស្សទាយ#

4553

ជោគវាសនារបស់មនុស្សស្រី នឹងត្រូវបានផ្លាស់ប្តូរច្រើនក្រោយពេលរៀបការ ជាពិសេសបន្ទាប់ពីបានផ្តល់កំណើតកូនដំបូង ប្រសិនជាស្រ្តីនោះ ស្ថិតក្នុងចំណោមម្ចាស់ឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម៖

ស្រ្តីកើតឆ្នាំថោះ - ទន្សាយ

រមែងជាស្រ្តីដែលមានចរិតស្លូតបូត ស្មោះត្រង់ ហើយពួកគេជាមនុស្សមានទំនួលខុសត្រូវខ្ពស់ និងចេះមើលថែមនុស្សជុំវិញខ្លួន។ និយាយទៅមិនថាពេលនៅលាវ ឬក្រោយមានជីវិតរៀបការហើយទេ គឺមនុស្សនេះរមែងទទួលបានការគោរពស្រលាញ់ពីមនុស្សក្បែរខ្លួនជាប់ជានិច្ច។

តាមការទស្សន៍ទាយរបស់ហោរាសាស្រ្តនិយាយថា ក្រោយពេលសម្រាលកូនដំបូងរួច ម្ចាស់ស្រីឆ្នាំថោះ នឹងរមែងទទួលបានការផ្លាស់ប្តូរជោគវាសនាដ៏ធំ ដែលនាំឲ្យពួកគេមានសំណាងឥតឈប់។ ភាពក្រអូបរមែងសាយភាយចូលមកក្នុងផ្ទះ ជួយលើកដម្កើនការរកស៊ីអាជីពការងារឲ្យទទួលបានភាពចម្រុងចម្រើន លើសពីការរំពឹងទុក។ នោះដូចជាកូនទ្រព្យ ដែលជួយមកលើកទ្រព្យសម្បត្តិដល់ឪពុកម្តាយ។

ស្រ្តីកើតឆ្នាំម្សាញ់ - ពស់

ជាមនុស្សឆាប់ចុះសម្រុងជាមួយអ្នកដទៃ រួសរាយរាក់ទាក់ ហើយតែងតែរក្សាទំនាក់ទំនងល្អជាមួយមិត្តភក្តិ និងញាតិមិត្តជិតឆ្ងាយ។ ស្រ្តីកើតឆ្នាំម្សាញ់ បើជីវិតពេលនៅលីវ អាចថារាងពិបាកបន្តិច តែក្រោយរៀបការរួច និងសម្រាលកូនរួច គឺដូចផ្លាស់ប្តូរ ១៨០ ដឺក្រេ ជួយលើកយីអ៊ុននាងឲ្យផ្លាស់ទៅជីវិតថ្មីមួយផ្សេងទៀត។

រាសីក៏ឡើងខ្ពស់ គ្រប់យ៉ាងទៅមុខរលូនជានិច្ច ហើយកម្រនឹងជួបឧបសគ្គណាមួយក្នុងជីវិតខ្លាំងណាស់។ រីឯកូនដំបូង ក្រោយធំធាត់ឡើងក៏មានការចេះគោរពឪពុកម្តាយ ចេះស្តាប់បង្គាប់ ប្រៀបដូចជាគ្រាប់ពេជ្រដ៏មានតម្លៃមួយគ្រាប់ទៀតផង។

ស្រ្តីកើតឆ្នាំមមី - សេះ

ជាមនុស្សស្រីមានភាពឈ្លាសវៃ រហ័សរហួននិងពូកែខាងស្វែងរកភាពល្អឥតខ្ចោះ។ ពេលខ្លះជោគវាសនារបស់ពួកគេគឺល្អហើយ តែដោយសារគោលដៅខ្ពស់ពេក ប្រៀបដូចជាការដាក់សម្ពាធលើខ្លួនឯង ទើបនាំឲ្យជីវិតរាងស្មុគស្មាញបន្តិចជួនខ្លះ។

ទ្រព្យសម្បត្តិរបស់ម្ចាស់ស្រីឆ្នាំសេះ នឹងមានការផ្លាស់ប្តូរឡើងទៅលើ ដូចទឹកបាក់ទំនប់ ចាប់តាំងពីក្រោយរៀបការ និងសម្រាលកូនដំបូងរួច។ ថាមពល ភាពចុះសម្រុងនៃក្រុមគ្រួសារ ក៏ដូចជាយីអ៊ុនលើករាសីការងារ ការរកស៊ីនឹងមានគ្រប់សព្វសម្រាប់ម្ចាស់ស្រីឆ្នាំមមី។ មិនខំខ្លាំងក៏មានដែរ ព្រោះសំណាងនៅនឹងមុខរង់ចាំរហូតហើយ។

ស្រ្តីកើតឆ្នាំកុរ - ជ្រូក

កូនដំបូងដែលនាងបានសម្រាល មិនថាជាកូនប្រុសឬកូនស្រី ដូចបានជួយលើករាសី ឲ្យស្វាមី ភរិយា ជាម្តាយឪពុក វៀសអស់ទុក្ខព្រួយធ្លាប់ជួបប្រទះ រះមកវិញ តែលាភសំណាង ភាពមានបាននៅចំពោះមុខ។

តារានាំសំណាង មកដំណាលគ្នានឹងកំណើតកូនដំបូងនោះ ប្រៀបដូចដឹកផ្លូវ ទេវតាទ្រព្យ មកគោះទ្វារ ដឹកមាសដឹកពេជ្រចូលខាងក្នុងផ្ទះ។ ជោគវាសនាកូនដំបូងនេះសោត ក៏នឹងមិនជួបការលំបាកអ្វីដែរក្នុងជីវិត ពោលនឹងមានតែស្នាមញញឹម ភាពសើចកក្អឹក ក្រោមទ្រនំផ្ទះតូច ផ្ទះធំក្តី។

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស