Knongsrok
· 2023-12-16
មុននឹងចង់សប្បាយខាងក្រៅ ត្រូវដាស់តឿនខ្លួនឯងផងថា អ្នកមិនមែនខ្លួនមួយដូចមុនទេ
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
1979
ដឹងថាធម្មតាមនុស្សប្រុសត្រូវធ្វើការច្រើន ហត់នឿយ ចេញក្រៅ រកលុយ ដើម្បីគ្រួសារ អ្នកប្រាកដជាត្រូវការពេលវេលាដើម្បីសម្រាកលំហែខ្លះ ចង់ចេញក្រៅ ផឹកស៊ី ជួបជុំមិត្តភក្តិខ្លះ តែសូមកុំចង់សប្បាយរហូតដល់ភ្លេចខ្លួនឱ្យសោះ ព្រោះអ្នកមានប្រពន្ធ មានកូន អ្នកមានគ្រួសារ អ្នកមានមនុស្សដែលកំពុងតែរង់ចាំអ្នកនៅឯផ្ទះ។
យូរៗដើរលេងម្ដងមិនអីទេ យូរៗចេញក្រៅជួបជុំមិត្តភក្តិម្ដងម្កាល ស៊ីផឹកបន្តិចបន្តួច មិនមែនជាបញ្ហាអ្វីទេ តែសូមកុំញយពេក សូមកុំភ្លេចខ្លួន កុំហួសហេតុ ជាពិសេសគឺ ការដែលចង់សម្រាក ចង់សប្បាយតែម្នាក់ឯង ទាំងដែលប្រពន្ធ កូនមិនពេញចិត្តឱ្យអ្នកទៅ។ គ្រប់ពេលអ្នកត្រូវតែចេះរំឭក និងដាស់តឿនខ្លួនឯងឱ្យបានច្រើនឋ ថាខ្លួនអ្នកមិនមែនខ្លួនមួយ នៅកំលោះដូចកាលមុនឡើយ អ្នកមានប្រពន្ធកូនដែលកំពុងតែរង់ចាំអ្នកនៅឯផ្ទះ ពេលវេលាដែលអ្នកកំពុងតែសប្បាយក្អាកក្អាយជួបជុំ វាក៏ជាពេលវេលាដែលអ្នកផ្ទះរបស់អ្នកកំពុងតែរង់ចាំ នឹក គិត និងបារម្ភពីសុខសុវត្ថិភាពរបស់អ្នកដូចគ្នា។
ការសប្បាយមានច្រើនណាស់ មនុស្សប្រុសដែលនៅកំលោះខ្លួនមួយមានការសប្បាយផ្សេង ចំណែកមនុស្សដែលមានគ្រួសារ មានប្រពន្ធកូន ក៏មានការសប្បាយតាមបែបផ្សេង។ ការសប្បាយរបៀបអ្នកមានប្រពន្ធកូន គឺការដែលនៅជួបជុំប្រពន្ធកូនក្នុងគ្រួសារ មានពេលវេលាញុំាបាយជុំគ្នា មានឱកាសបានដើរលេងជាមួយគ្នា វាគឺជាសេចក្ដីសុខ សុភមង្គល និងភាពរីករាយដ៏ពិតប្រាកដ ថែមទាំងកក់ក្ដៅទៀតផង ចំណែកការជួបជុំខាងក្រៅ វាគ្រាន់តែជាការសប្បាយបែបមួយឆាវ និងទំនាក់ទំនងមួយផ្នែកតូចប៉ុណ្ណោះ។
អ្វីដែលសំខាន់ អ្នកត្រូវចងចាំថា មុននឹងអ្នកចង់សប្បាយ អ្នកត្រុវដឹងថា អ្នកមានមនុស្សនៅផ្ទះកំពុងតែរង់ចាំអ្នក អ្នកមានកូនប្រពន្ធដែលអាចផ្ដល់ស្នាមញញឹម ភាពកក់ក្ដៅ ព្រមទាំងកម្លាំងចិត្តដល់អ្នក តែលុះត្រាតែអ្នកចេះឆ្លៀតពេលវេលា និងផ្ដល់ឱ្យពួកគេដែរ កុំចង់សប្បាយនៅខាងក្រៅតែម្នាក់ឯងអី វាមិនមែនជាសេចក្ដីសុខរួមក្នុងគ្រួសារឡើយ ផ្ទុយទៅវិញ វាអាចជាហេតុ បង្កឱ្យគ្រួសារកាន់តែមានបញ្ហាទៅវិញទេ។
នៅផ្ទះជួបជុំប្រពន្ធកូនក្នុងគ្រួសារ ទើបមានក្ដីសុខសុភមង្គល និងកក់ក្ដៅ ចេញក្រៅជួបផឹកស៊ី មិនមែនជាជម្រើសល្អឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
បើមិនជឿកុំប្រមាថ ទំនៀមទម្លាប់វប្បធម៌ប្រពៃណីនៃពិធី សែងឆ្មា សុំទឹកភ្លៀង
ប្រផ្នូលល្អ ហេងៗ! សុបិនទាំង ៩ នាំមកនូវសុខភាពល្អ សំណាងល្អ និងលាភពរជ័យចូលមកក្នុងជីវិត
ការណែនាំពិសេស
អាចរកបានប្ដី ឬប្រពន្ធបែបហ្នឹង ដឹងតែសំណាងសោយសុខ សុភមង្គលពេញមួយជីវិតហើយ
មនុស្សស្រីមួយចំនួនគឺបែបហ្នឹង អាងខ្លួនចេះធ្វើការរកស៊ី រកលុយបាន ព្រហើន ចង់ត្រួតត្រាលើប្ដី និយាយស្ដី បាត់បង់ភាពថ្លៃថ្នូរ
ឧត្តុង្គឧត្តមណាស់! មនុស្សស្រីមានសម្បត្តិទាំងនេះ ធ្វើឱ្យប្ដីគោរពឱ្យតម្លៃ និងមានមោទនភាពចំពោះនាងបំផុត
ចង់ឱ្យមនុស្សប្រុសទាំងអស់បានអាន ជាពិសេសមនុស្សប្រុស ដែលមានប្រពន្ធកូនរួចហើយ
យោបល់ទាំងអស់ (0)