Knongsrok
· 2023-10-19
បើមនុស្សស្រីនិយាយឃ្លាទាំង ៣ នេះទៅកាន់អ្នក បញ្ជាក់ថា អ្នកពិសេសណាស់សម្រាប់នាង
#ចំណេះដឹង# #មនុស្សល្ងង់# #ស្នេហា#
1975
ពេលដែលចូលចិត្ត ឬស្រលាញ់មនុស្សម្នាក់ ច្បាស់ណាស់មនុស្សម្នាក់នេះគ្មាននរណាអាចជំនួសបានឡើយ ស្របពេលនោះដែរ យើងក៏សង្ឃឹមផងដែលថា គេក៏គិតដូចយើងដែរ។
ពេលដែលមនុស្សស្រីមានអ្នកនៅក្នុងចិត្ត ហើយនាងនឹងសម្តែងអាការៈចេញមកឱ្យយើងដឹងថា នៅក្នុងចិត្តនាងកំពុងតែមានយើង អ្វីដែលគួរឱ្យកត់សម្គាល់ ពេលដែលនាងនិយាយជាមួយអ្នកដទៃ គឺមានការគួរសម តែពេលដែលនិយាយជាមួយយើងវិញ គឺបង្ហាញភាពទន់ភ្លន់ និងអារម្មណ៍ស្និទ្ធស្នាល់យ៉ាងខ្លាំង ដូច្នេះពេលដែលមនុស្សស្រីហៅអ្នកនូវនាមស័ព្ទ ៣ ខាងក្រោមនេះ តាមពិតទៅគេបានទុកអ្នកជាមនុស្សពិសេសនៅក្នុងចិត្តគេបាត់ទៅហើយ។
១. មនុស្សល្ងង់
បើមនុស្សស្រីចូលចិត្តហៅអ្នកថា “មនុស្សល្ងង់” តាមពិតទៅអ្នកមិនមែនល្ងង់ដូចពាក្យនាងហៅនោះទេ គឺនាងចង់បង្ហាញពីអារម្មណ៍សិទ្ធិស្នាល និងការចូលចិត្តមកលើអ្នក អាចនិយាយបានថានាងចូលចិត្តចរិត ភាពស្មោះត្រង់ និងអាប្បកិរិយារបស់អ្នកជាដើម។
មានពេលខ្លះទៀតនាងហៅអ្នកថា “មនុស្សល្ងង់” នៅអាចបង្ហាញថា អ្នកបានប្រឹងប្រែងបង្ហាញចិត្តស្រលាញ់ចំពោះនាង ហើយនាងក៏អាចទទួលអារម្មណ៍ដឹងដែរ ជាពិសេសមានពេលខ្លះព្រោះតែនាងអ្នកសុខចិត្តខកខានរឿងផ្ទាល់ខ្លួនជាច្រើន ដើម្បីនាងសុខចិត្តបង្ហាញភាពឆោតល្ងង់ប្រាប់ទៅនាង។
ដោយសារតែក្តីស្រលាញ់មួយនេះ ទើបមនុស្សប្រុសក្លាយទៅជាល្ងីល្ងើ ជួនខ្លះខ្លួនជាមនុស្សរហ័សវាងវៃទេ តែពេលដែលបានជួបស្នេហាហើយក៏មិនដឹងបង្ហាញក្តីស្រលាញ់នោះចេញយ៉ាងដូចម្តេចដែរ។ ហើយនៅក្នុងពេលនេះ មនុស្សស្រីថាអ្នកល្ងង់ គីបានបង្កប់នូវអារម្មណ៍ដែលនាងបានទទួលពីអ្នក។
២. ដាក់រហ័សនាមឱ្យអ្នក
មានមនុស្សស្រីមួយចំនួន ចូលចិត្តដាក់រហ័សនាមឱ្យមនុស្សប្រុសណាស់ ដោយយោងតាមអត្តចរិត និងលក្ខណៈពិសេសរបស់គេ។ ហើយរហ័សនាមនេះទៀតសោត គឺគ្មាននរណាហៅអ្នកទេ មានតែនាងទេដែលហ៊ានហៅអ្នក ទង្វើររបស់នាងនេះបានបង្កប់នូវភាពហួងហែងនៅក្នុងនោះ។ ដូច្នេះសូមអ្នកកុំយល់ថាពេលដែលនាងដាក់ឈ្មោះអ្នកមិនពីរោះ ធ្វើឱ្យអ្នកអាម៉ាស់ តាមពិតទៅនាងចង់បង្ហាញពីអ្វីដែលខុសពីគេ និងភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរ។
ពេលខ្លះ យើងអាចមើលដឹងតាមរយៈ Messager ដែលនាងបាន Save ឈ្មោះរបស់អ្នក នេះក៏អាចបញ្ជាក់ដឹងពីចំណែករបស់អ្នកនៅក្នុងចិត្តនាងដែរ តាមពិតទៅរហ័សនាមដែលនាងដាក់ឱ្យនេះ វាមានប្រភពចេញមកពីការស្រលាញ់ និងការ Care ទៅវិញទេ។
៣. ឈ្មោះហៅក្រៅ
តាមពិតទៅឈ្មោះហៅក្រៅនេះភាគច្រើនមានតែក្រុមគ្រួសាររបស់អ្នកទេ ដែលហ៊ានហៅអ្នក វាបង្ហាញពីទំនាក់ទំនង និងភាពស្និទ្ធស្នាល តែបើមនុស្សស្រីម្នាក់នាងហ៊ានហៅឈ្មោះហៅក្រៅរបស់អ្នកដែលនោះ ច្បាស់ណាស់នៅក្នុងចិត្តរបស់នាងបានចាត់ទុកអ្នកជាសាច់ញាត្តិរបស់នាងហើយ ភាគច្រើនបើមនុស្សស្រីម្នាក់មិនហៅឈ្មោះពិតអ្នកទេ បែរជាហ៊ានហៅឈ្មោះហៅក្រៅរបស់អ្នកដូចអ្នកផ្ទះរបស់អ្នកដែលនោះ អាចនិយាយបានថានាងបានកំណត់តំណែងរបស់នាងនៅក្នុងចិត្តអ្នកបាត់ទៅហើយ ឬក៏អ្នកជាមនុស្សដែលសិទ្ធស្នាលជាងគេ នាងហៅអ្នកបែបនេះគិតចង់ទាញគន្លាតរបស់អ្នកទាំងពីរឱ្យកាន់តែស្និទ្ធស្នាលគ្នា។
បើមានមនុស្សស្រីហៅអ្នកដោយនាមស័ព្ទដែលបានរៀបរាប់ខាងលើនេះ ប្រហែលជាអ្នកអាចជួបនឹងឱកាសស្នេហាឆាប់ៗនេះហើយ ដូច្នេះបើអ្នកក៏ចាប់អារម្មណ៍អ្នកម្ខាងទៀតដែរនោះ សូមអ្នកកុំកំណាញ់បង្ហាញអារម្មណ៍របស់ខ្លួនឱ្យសោះ៕
អត្ថបទ ៖ បក្សី ទេព / Knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ប្រផ្នូលល្អ ហេងៗ! សុបិនទាំង ៩ នាំមកនូវសុខភាពល្អ សំណាងល្អ និងលាភពរជ័យចូលមកក្នុងជីវិត
អាចរកបានប្ដី ឬប្រពន្ធបែបហ្នឹង ដឹងតែសំណាងសោយសុខ សុភមង្គលពេញមួយជីវិតហើយ
ការណែនាំពិសេស
អាចរកបានប្ដី ឬប្រពន្ធបែបហ្នឹង ដឹងតែសំណាងសោយសុខ សុភមង្គលពេញមួយជីវិតហើយ
មនុស្សស្រីមួយចំនួនគឺបែបហ្នឹង អាងខ្លួនចេះធ្វើការរកស៊ី រកលុយបាន ព្រហើន ចង់ត្រួតត្រាលើប្ដី និយាយស្ដី បាត់បង់ភាពថ្លៃថ្នូរ
ឧត្តុង្គឧត្តមណាស់! មនុស្សស្រីមានសម្បត្តិទាំងនេះ ធ្វើឱ្យប្ដីគោរពឱ្យតម្លៃ និងមានមោទនភាពចំពោះនាងបំផុត
ចង់ឱ្យមនុស្សប្រុសទាំងអស់បានអាន ជាពិសេសមនុស្សប្រុស ដែលមានប្រពន្ធកូនរួចហើយ
យោបល់ទាំងអស់ (0)