Knongsrok

· 2023-10-17

មនុស្សប្រុសដែលមានលក្ខណៈទាំងនេះ ទោះជាស្រឡាញ់ប៉ុនណាក៏ត្រូវនៅឱ្យឆ្ងាយ ពុំដូច្នេះទេនឹងកើតរឿងជាមិនខាន

#សេចក្តីស្នេហា# #ចំណេះដឹង# #ស្នេហា#

698

Madame de stael ធ្លាប់និយាយថា៖ “ ស្នេហាគឺជាប្រវត្តិសាស្រ្តរបស់មនុស្សស្រីពេញមួយជីវិត តែគ្រាន់តែជារឿងចៃដន្យមួយក្នុងជីវិតមនុស្សប្រុសដែលប៉ុណ្ណោះ។”

និយាយចំពោះមនុស្សស្រីវិញ ស្រលាញ់មនុស្សត្រូវម្នាក់នឹងទទួលបានសុភមង្គល តែបើស្រលាញ់មនុស្សខុសវិញនឹងនាំគ្រោះមហន្តរាយដល់ខ្លួនជាមិនខាន។ ដូច្នេះ ត្រូវបើកភ្នែកឱ្យធំៗ ប្រុងប្រយ័ត្នហើយប្រុងប្រយ័ត្នទៀត កុំចេះតែចង់លលេងសាកល្បងក្នុងរឿងស្នេហាឱ្យសោះ ម្យ៉ាងទៀតបើគេមានលក្ខណៈដូចខាងក្រោមនេះ ទោះជាស្រលាញ់ប៉ុនណាត្រូវឆាប់ចាកចេញឱ្យឆ្ងាយ ពុំដូច្នេះទេនឹងមហន្តរាយជាមិនខាន។

១. មនុស្សប្រុសដែលមានសមត្ថភាពអន់ជាងគេខ្លាំងពេក

មិនដឹងថាហេតុអ្វីទេ មនុស្សស្រីជាច្រើនយល់ថា រកមនុស្សប្រុសណាដែលមានសមត្ថភាពអន់ជាងខ្លួន ព្រោះបែបនេះមិនបាច់ធ្វើខ្លួនបារម្ភច្រើន គេក៏អាចដឹងពីតួនាទីរបស់ខ្លួន ល្អចំពោះខ្លួនស្ទើរតែអាចស្តាប់តាមគ្រប់រឿងទាំងផង។

តាមពិតទៅ គំនិតបែបនេះគឺល្ងង់ខ្លាំងណាស់ នៅក្នុងគំនិតមនុស្សប្រុស គំនិតប្រពៃណីដែលថា “ មនុស្សប្រុសចេញក្រៅរកលុយ រីឯមនុស្សស្រីរៀបចំទុកដាក់ផ្ទះសម្បែង” វាបានចាក់ឫសយ៉ាងជ្រៅក្នុងផ្នត់គំនិតពួកគេ ចំពោះការស្រលាញ់មុខមាត់ តាមពិតទៅពួកគេមិនសង្ឃឹមថាប្រពន្ធពួកគេខ្លាំងជាងខ្លួននោះទេ។ បើមនុស្សស្រីម្នាក់រកមនុស្សប្រុសដែលអន់ជាងខ្លួន ភាគរយនៃការទទួលបានសុភមង្គល គឺទាបខ្លាំងណាស់។

មានរឿងជាច្រើនដែលបានស្តែងឡើងនៅក្នុងសង្គម ៖

ពេលដែលមនុស្សស្រីម្នាក់ពូកែគ្រប់សព្វ ទាំងឆ្លាត ទាំងពូកែរកស៊ី ម្ហូបក៏ចេះធ្វើ លុយក៏ចេះរកចាយ ប្រាដកណាស់អាចធ្វើឱ្យដៃគូ ឬស្វាមីយល់ថាខ្លួនអន់ គ្មានតម្លៃនៅក្នុងភ្នែកមនុស្សស្រី មនុស្សប្រុសបែរជាយល់ថាខ្លួនទទួលសម្ពាធពីនាងទៅវិញ រឿងគ្រប់យ៉ាងសុទ្ធតែប្រពន្ធជារកទុកដាក់។ ដូច្នេះពេលដែលមនុស្សប្រុសជួបមនុស្សស្រីដែលទន់ភ្លន់ ចេះញ៉ិញ៉ក់ ច្បាស់ជាទប់ចិត្តមិនបាន ធ្វើឱ្យគេកើតចិត្តផឹកក្បត់។ តាមពិតទៅមនុស្សគ្រប់រូបសុទ្ធតែមានចំណុចខ្លាំង និងខ្សោយរាងខ្លួន គ្រាន់តែពេលខ្លះយើងត្រូវផ្តល់ឱកាសឱ្យគេបានបញ្ចេញសមត្ថភាព និងតួនាទីរបស់គេផង។

យើងតែងសង្កត់ធ្ងន់ចង់ឱ្យប្រុសស្រីមានសិទ្ធស្មើគ្នា តែមិនមែនមានន័យថាដាច់ខាតត្រូវតែមានចំណូលសេដ្ឋកិច្ចស្មើគ្នានោះទេ តែយ៉ាងហោចណាស់មានផ្នែកខ្លះក៏ត្រូវធ្វើឱ្យវាមានសមតុល្យគ្នាដែរ បែបនេះទើបជីវិតរបស់អ្នកទាំងពីរមានសុភមង្គល បើមិនដូច្នេះទេ ចំពោះអ្នកទាំងពីរសុទ្ធតែមានការឈឺចាប់។ មនុស្សប្រុសសុទ្ធតែចូលចិត្តចិត្តមុខមាត់ ឱ្យតែនៅក្បែរខ្លួនគេមានមនុស្សស្រីទន់ភ្លន់ជាងប្រពន្ធខ្លួនមកសិ្នទ្ធស្នាលនឹងខ្លួន ការផិតក្បត់គ្រាន់តែចាំពេលវេលាមកដល់តែប៉ុណ្ណោះ។ ពេលដែលសមត្ថភាពអ្នកខ្លាំងជាដៃគូអ្នកពេក អ្នកគួរតែពិចារណាដោយប្រុងប្រយ័ត្នបន្តិច ធ្វើយ៉ាងណាកុំភ្លេចថាខ្លួនជាស្រី ចេះបង្ហាញភាពទន់ភ្លន់ដាក់មនុស្សជាទីស្រលាញ់ផង។

២. មនុស្សប្រុសប៉ុននិយាយប៉ូបាច់ ពូកែលួងលោម

អ្នកនិពន្ធជនជាតិអ៊ីតាលី លោក Paolo Giordano បានសរសេរពាក្យ១ឃ្លាថា៖ “ មនុស្សដែលមិនស្រលាញ់យើង ក្តីស្រលាញ់ពួកគេដែលមានចំពោះយើងគ្រាន់តែឈប់ទ្រឹងនៅសម្បកខាងក្រៅប៉ុណ្ណោះ។”

មនុស្សម្នាក់ស្រលាញ់អ្នកឬអត់ មិនមែនស្ថិតលើគេនិយាយអ្វីចំពោះអ្នកឡើយ តែត្រូវមើលថាគេបានធ្វើអ្វីមកលើអ្នកខ្លះ។តែងមាននារីជាច្រើន ត្រូវបានពាក្យសម្ដីពីរោះស្តាប់ប៉ុន្មានម៉ាត់ត្រូវគេលួងលោមបាន។ ពេលអ្នករំភើបចិត្តដោយសារពាក្យសម្ដីរបស់គេ តែបែរជាមិនដឹងថាគេបានហាត់សម្ដែងច្រើនដងរាប់មិនអស់ទៅហើយ គឺជាពាក្យដែលគេធ្លាប់និយាយទៅកាន់នារីរាប់មិនអស់ ជឿជាក់ថាបើមានមនុស្សប្រុសប្រភេទនេះនៅក្បែរខ្លួនអ្នក បើស្រាលគឺគ្រាន់តែអស់ទ្រព្យសម្បត្តិ បើធ្ងន់វិញដឹងតែអស់ជីវិតហើយ។

នៅក្នុងសង្គមបច្ចុប្បន្ននេះមានរឿងជាច្រើនកើតឡើងពាក់ព័ន្ធនឹងផលប្រយោជន៍ អ្នកខ្លះដើម្បីតែលក់ផលិតផលខ្លួនឱ្យដាច់សុខចិត្តប្រើពាក្យសម្ដីពីរោះលួងលោមអតិថិជន ជួនកាលប្រើមនោសញ្ចេតនាក៏មាន ដូចជាមានមិត្តខ្ញុំម្នាក់ គាត់ត្រូវបានចាញ់បោកអ្នកលក់ផលិតផលម្នាក់ ម្នាក់ប្រុសនោះឆាតមកគាត់រាល់ថ្ងៃ ដើម្បីរាប់អានជាមួយគាត់ឱ្យកាន់តែស្និទ្ធស្នាល បំណងគេគឺចង់ធ្វើយ៉ាងណាលក់ផលិតផលខ្លួនឱ្យបានដាច់ តែមិត្តខ្ញុំបែរជាគិតថាគេមានចិត្តស្មោះមករាប់អានគាត់ទៅវិញ ដល់ចុងក្រោយគេប្រើមនោសញ្ចេតនាមកបង្ខំឲ្យមិត្តខ្ញុំទិញផលិតផលគេដោយងាយបំផុត នេះហើយពាក្យពូកែលួងលោមរបស់មនុស្សប្រុស។

មនុស្សស្រីគ្រប់រូបសុទ្ធតែចូលចិត្តពាក្យផ្អែមល្អែម តែពេលខ្លះពាក្យផ្អែមល្អែមនេះអាចបំផ្លាញមនុស្សស្រីក៏ថាបាន។ នៅក្នុងជីវិតរស់នៅការប្រើពាក្យផ្អែមល្អែម គឺដើម្បីបន្ថែមភាពសិទ្ធស្នាលឱ្យស្នេហាតែប៉ុណ្ណោះ តែការនិយាយពាក្យផ្អែមនេះ គឺត្រូវឱ្យមានកម្រិតមួយច្បាស់លាស់ផងដែរ។ មនុស្សប្រុសដែលតែងនិយាយពាក្យផ្អែមល្អែមដាក់មនុស្សស្រី អាចជាមនុស្សដែលបោកប្រាស់ក្នុងរឿងស្នេហា ហេតុនេះហើយអ្នកត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់។

៣. មនុស្សប្រុសមានចរិតទុច្ចរិត

ពេលដែលទើបតែស្គាល់គ្នា គ្មាននរណាដឹងមុនថាគេមានចរិកយ៉ាងដូចម្តេច ទម្លាប់រស់នៅគេយ៉ាងណាឡើយ ពេលដែលចាប់ផ្តើមស្រលាញ់គ្នាទាំងសងខាង សុទ្ធតែបង្ហាញពីភាពល្អរបស់ខ្លួន តែដល់ពេលរាប់អានគ្នាយូរទៅ ទើបមើលកាន់តែច្បាស់ពីអត្តចរិតរបស់ដៃគូ។ យ៉ាងណាម៉េចក៏មានមនុស្សមួយចំនួន តាមពិតគឺជាមនុស្សល្អទេ តែដោយសាររាប់អានមនុស្សមិនល្អក៏ធ្លាក់ខ្លួនដើរតាមគេ ដូច្នេះមនុស្សស្រីត្រូវប្រុងប្រយ័ត្នឱ្យខ្ពស់ បើឃើញមនុស្សប្រុសដែលខ្លួនស្រលាញ់មានបានផ្លាស់ប្តូរចរិត ឬដើរផ្លូវមិនល្អហើយ សូមព្យាយាមការពារខ្លួនឱ្យបានល្អ កុំឱ្យដើរផ្លូវដូចគេឱ្យសោះ។

នៅក្នុងអ៊ីធើណេតមានរឿងនិទានមួយ ៖

មាននារីម្នាក់បានស្រលាញ់គ្នាជាមួយសង្សាររបស់នាងអស់ ៤ ឆ្នាំហើយ ពួកគេស្គាល់គ្នាតាំងពីនៅវិទ្យាល័យម្ល៉េះ ពេលដែលពួកគេប្រលងថ្នាក់មហាវិទ្យាល័យក៏រៀននៅសាលាជាមួយគ្នាទៀត ក្នុងភ្នែកមិត្តរួមថ្នាក់យល់ថាពួកគេជាសង្សារដែលស្រលាញ់គ្នាណាស់ បែរជារៀនមិនបានប៉ុន្មានផង សង្សារនាងរៀនលែងចូល រាប់អានពួកម៉ាក់មិនល្អ គេចាប់ផ្តើមបោះបង់ការរៀនសូត្រ។ ដំបូងឡើយនារីម្នាក់នោះបារម្ភខ្លាំងណាស់ នាងបានពន្យល់សង្សារនាងរាល់លើក នៅតែអូសទាញសង្សារនាងត្រឡប់ដើរលើផ្លូវត្រឹមត្រូវវិញមិនបាន។

ក្រោយមកក្រោមការអូសទាញ និងពង្វក់របស់សង្សារនាង នាងក៏បានជ្រើសរើសដើរតាមគេ បោះបង់ការសិក្សា ប្រព្រឹត្តរឿងឧបាយមុខគ្រប់យ៉ាង ដើរលេងយប់ ចូលប៉ាការ៉ាអូខេស្ទើររាល់ថ្ងៃ។ ដោយសារតែត្រូវព្យួរមុខវិជ្ជាច្រើនពេក ក៏មិនដែលចូលរៀនទៀងទាត់ទៀតនោះ នាងក៏ជ្រើសរើសឈប់រៀន ដើមឡើយនាងជានារីពូកែម្នាក់ បែរជាមកបាត់បង់អនាគតដោយបែបនេះ។

សុភាសិតខ្មែរពោលថា៖ “សេពបណ្ឌិតនឹងក្លាយជាបណ្ឌិត សេពពាលនឹងក្លាយជាពាល” ។ នៅជាមួយមនុស្សម្នាក់ដែលគ្មានចិត្តចង់រីកចម្រើនបណ្តែតបណ្តោយតាមមិត្តភ័ក្រ្ត ប្រៀបដូចជាការសេពគ្រឿងញៀនអ៊ីចឹង លទ្ធផលប្រាកដជាញៀនរហូតដល់អត់វាមិនបាន។

អ្នកតែងយល់ថាអ្នកអាចពន្យល់គេឱ្យស្តាប់ ហើយកែប្រែស្ថានភាពគេបាន តាមពិតទៅ ឱ្យតែគេងប់ងល់ហើយ គឺពិបាកនឹងហៅត្រលប់មកវិញណាស់។ មនុស្សដែលមានគំនិតទុច្ចរិតហើយ គឺដាស់មិនភ្ញាក់ឡើយ យល់ល្អគួរតែឃ្លាតឱ្យឆ្ងាយពីគេទៅ កុំឱ្យគេអូសទាញទាន់។ ខ្ញុំយល់ថាស្នេហាដែលមានភាពត្រឹមត្រូវមួយគួរតែ ៖ ក្រោយពីមនុស្សពីរនាក់ស្រលាញ់គ្នាហើយ អាចគាំទ្រគ្នា រីកចម្រើនជាមួយគ្នា អភិវឌ្ឍន៍ឆ្ពោះទៅមុខជាមួយគ្នា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស