Knongsrok

· 2023-10-11

ហេតុអីក្រមុំចាស់ ឬស្រីមេម៉ាយ ភាគច្រើនមានចរិតឆាប់មួម៉ៅ ឆេវឆាវជាងអ្នកមានគូ?

#ចំណេះដឹង# #ក្រមុំចាស់# #ស្នេហា#

413

តាមដែលដឹង និងសង្កេតកន្លងមក ឃើញថា ភាគច្រើននៃស្ត្រីមេម៉ាយ ឬក្រមុំចាស់ គឺតែងតែចិត្តក្ដៅ មួម៉ៅ ឆេវឆាវ ឆាប់ខឹងជាងអ្នកមានគូស្រករ។ ក្រោមហេតុផលមួយចំនួន ដែលជាដើមហេតុនាំឱ្យមានភាពខុសគ្នាបែបនេះក៏ព្រោះតែ ៖

១. អាចមកពីភាពឯកា

ធម្មតា ភាពឯកា តែងតែជំរុញឱ្យមនុស្សយើងធ្វើនូវអ្វីដែលប្លែកៗពីអ្នកដទៃ ជាពិសេសគឺ បង្កឱ្យចិត្តមនុស្សយើងរឹតតែស្មុគស្មាញ ធុញទ្រាន់ ឆាប់មួម៉ៅ ក្ដៅក្រហាយនឹងអ្នកជុំវិញ ដូច្នេះហើយ ទើបធ្វើឱ្យស្ត្រីមេម៉ាយ ឬក្រមុំចាស់ ឆាប់ផ្លាស់ប្ដូរអារម្មណ៍ ងាយនឹងប៉ះទង្គិច ព្រោះតែគ្មានអ្នកណានៅក្បែរកំដរបែបហ្នឹងឯង។

២. ស្ត្រេសខ្លាំងនឹងការងារ

ជាការពិត បញ្ហាការងារច្រើនផ្ទុកលើនាងតែម្នាក់ឯង ព្រោះតែនាងគ្មានដៃគូអាចជួយសម្រួលដល់ការងារ វាក៏ជាហេតុធ្វើឱ្យនាង គ្មានអារម្មណ៍ស្រស់ថ្លាផងដែរ នាងចេះតែខ្វល់ ចាក់ស្មុគជាមួយនឹងការងារ ទើបមិនមានពេលវេលា ឬឱកាស ក្នុងការកម្សាន្ត ឬសម្រួលផ្លូវចិត្ត។ មួយវិញទៀត នាងគ្មានដៃគូពិភាក្សាដូចគេអ្នកមានគូ ដូច្នេះ មិនថានាងត្រូវជួបអ្វី ប្រឈមមុខនឹងបញ្ហាបែបណា គឺនាងមានតែខ្លួនឯងដែលជាថៅកែ ក៏ជាកញ្ជះនៃការគិតគ្រប់យ៉ាងក្នុងជីវិតនាង។

៣. ខ្វះសេចក្តីសុខ ភាពផ្អែមល្ហែម

ឱ្យតែមនុស្សស្រី មិនថារឹងមាំប៉ុនណាទេ នាងតែងរំពឹងចង់មានអ្នកនៅក្បែរ មើលថែ លួងលោម យកចិត្តទុកដាក់ចំពោះនាង ជាពិសេសគឺ និយាយស្ដីពាក្យផ្អែមពីរោះ លើកទឹកចិត្តនាង។ ប៉ុន្តែចំពោះស្ត្រីមេម៉ាយ ឬក្រមុំចាស់ គឺនាងមានតែម្នាក់ឯងប៉ុណ្ណោះ ម្ល៉ោះហើយ ទើបធ្វើឱ្យនាង មិនដែលទទួលបានភាពកក់ក្ដៅ ការយកចិត្តទុកដាក់ មើលថែពីអ្នកណា ទើបធ្វើឱ្យនាងខ្វះនូវអារម្មណ៍មួយគឺ អារម្មណ៍នៃសុភមង្គល ឬសុវត្ថិភាពផ្លូវចិត្ត ជាហេតុធ្វើឱ្យនាងចេះតែមិនស្រណុកនៅក្នុងចិត្ត ក្នុងអារម្មណ៍។

៤. ចរិតឯករាជ្យពេក

មេម៉ាយ ឬក្រមុំចាស់ ជាប្រភេទមនុស្សដែលមានឯករាជ្យភាពខ្លាំងបំផុត ព្រោះនាងត្រូវរ៉ាប់រងលើជីវិតដោយខ្លួនឯង នាងមានការសម្រេចចិត្តគ្រប់យ៉ាងតែម្នាក់ឯង ទើបធ្វើឱ្យនាងលែងចង់បានអ្នកណាមកនៅក្បែរ ក៏រឹតតែលែងទុកចិត្តលើអ្នកណា ហើយនាងតែងទើសអ្នកនេះ ទើសអ្នកនោះ ព្រោះគេធ្វើអ្វីក៏មិនត្រូវចិត្តនាងដែរ និយាយឱ្យចំ នាងមានអារម្មណ៍ថា អ្នកណាក៏មិនយល់ពីនាង អ្នកណាក៏មិនល្អដូចនាងខ្លួនឯង។

៥. ផ្ដោតតែលើភាពចង់មានចង់បាន

មនុស្សស្រីដែលលែងលះ ឬមនុស្សស្រីដែលនៅលីវយូរ នាងពឹងលើខ្លួនឯងជាធំ នាងចង់មានចង់បាន ព្រោះជីវិតនាងមានបញ្ហាក្នុងគ្រួសារ នាងខ្វះការទំនុកបម្រុងពីដៃគូ ទើបធ្វើឱ្យនាងត្រូវតែខិតខំប្រឹងប្រែងដោយខ្លួនឯង នាងត្រូវតែមានគ្រប់យ៉ាង ព្រោះនាងមិនចង់ឱ្យអ្នកណាមើលងាយនាងនោះឡើយ នាងមានមហិច្ឆតាខ្លាំង ទើបគ្មានអ្នកណាអាចផ្គាប់នាងបាន ក្រៅពីនាងខ្លួនឯង៕

អត្ថបទ ៖ ភី អេច / ក្នុងស្រុករក្សាសិទ្ធ

រក្សាសិទ្ធិដោយ៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Panha

Tel:

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស