Lookingtoday

· 2023-10-03

ផែនទីពិភពលោក កាលពីសម័យមុន ម៉េចក៏ប្លែកៗម្ល៉េះ! តែគូសអ៊ីចឹងៗ សុទ្ធតែមានបំណងហើយ

#ផែនទីពិភពលោក# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ#

5730

មុនឈានដល់ការប្រើប្រាស់ផែនទី ពិភពលោករួមគ្នា នាពេលបច្ចុប្បន្ន បើកាលពីជំនាន់មុន គឺប្រទេសនីមួយៗ បានគូសផែនទីរៀងៗខ្លួន ដើម្បីសម្គាល់ដែនអធិបតេយ្យ ជាពិសេសពេលមានសង្គ្រាម ។ ក្នុងនោះ ផែនទីខ្លះ ត្រូវបានគូសចេញជារូបរាងចម្លែក និងគួរឱ្យអស់សំណើចផងដែរ សម្រាប់ឌឺដងដាក់ប្រទេសជាសត្រូវ ។

១. ផែនទីគូសដោយអង់គ្លេស ពេលត្រូវបារាំងឈ្លានពាន ក្នុងឆ្នាំ ១៧៩៣

២. ផែនទីមួក គូសដោយជនជាតិបែលហ្សិក ក្នុងទសវត្សរ៍ឆ្នាំ១៥៨០។

៣. ផែនទីរុស្ស៊ី គូសដោយជប៉ុន ក្នុងអំឡុងប្រទេសទាំងពីរមានសង្គ្រាមនឹងគ្នានៅឆ្នាំ ១៩០៤។

៤. ផែនទីក្នុងឆ្នាំ១៨៩៣ គូសដោយសាស្ត្រាចារ្យអាមេរិកឈ្មោះ Orlando Ferguson ដោយគាត់ចង់បញ្ជាក់អំពីរូបរាងពិតប្រាកដរបស់ផែនដី។

៥. ផែនទីមុនស.វទី១៦ ត្រូវបានគូសឡើងចង់បញ្ជាក់ថា ក្រុងយេរ៉ូសាឡឹម ស្ថិតនៅចំណុចកណ្តាលរវាងទ្វីប៣ គឺអាស៊ី អឺរ៉ុប និងអាហ្វ្រិក។

៦. ផែនទីពិភពលោក ឆ្នាំ១៤៩៣ មុនទ្វីបអាមេរិកត្រូវបានរកឃើញ។

៧. ផែនទីបង្ហាញពីប្រទេសអង់គ្លេស និងវែល ក្នុងឆ្នាំ១៧៩១ ដោយគូសជារូបស្រ្តីម្នាក់ អង្គុយលើត្រីមួយក្បាលជាតំណាង។ ម្តុំក្បាលត្រី គឺជាក្រុងឡុងដ៏។

៨. ផែនទីអាកាសធាតុរាងដូចលឹង្គក្នុង ឆ្នាំ២០១០ បង្ហាញពីដំណើររបស់ខ្យល់ព្យុះ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)