Knongsrok

· 2023-09-11

កំហុសទាំង ៥ ដែលយើងតែងសាងឡើង នាំឱ្យស្ដាយក្រោយពេលចាស់ទៅ

#ចំណេះដឹង# #ការអប់រំ# #ចំណេះដឹងទូទៅ#

6657

បើមិនចង់ស្ដាយក្រោយ នៅពេលចាស់ទៅ ត្រូវឆាប់កែប្រែផ្លាស់ប្ដូរនូវទម្លាប់ និងកំនុសទាំង ៥ នេះជាបន្ទាន់។

១. ប្រគល់បេះដូងទៅមនុស្សខុស

ភាពស្មោះត្រង់ គឺដូចជាមាសដ៏កម្រណាស់ ពិតជាសក្តិសមនៃការគោរព និងថែរក្សាឱ្យបានល្អ។ បើអ្នកផ្តល់ចិត្តស្មោះចំពោះមនុស្សខុស ទោះជាលះបង់ធំប៉ុនណាក៏គ្មានន័យដែរ។ ស្នេហាពិតជាស្រស់ស្អាត ហើយសំខាន់ក្នុងជីវិតនេះ។ ដូច្នេះសូមឱ្យភាពស្មោះត្រង់របស់អ្នក ទៅកាន់មនុស្សដែលគួរតែសក្តិសមនឹងទទួល។ ការផ្តល់បេះដូងឱ្យទៅមនុស្សខុស មិនត្រឹមតែធ្វើឱ្យអ្នកវេទនានៅថ្ងៃនេះប៉ុណ្ណោះទេ ថែមទាំងបន្សល់នូវស្នាមរបួសដែលពិបាកព្យាបាល និងការចងចាំនៃភាពឈឺចាប់ទៅថ្ងៃក្រោយ។

២. ទុករាងកាយដូចជាម៉ាស៊ីន

រាងកាយ គឺជាឫសគល់នៃអ្វីៗទាំងអស់ ហើយសុខភាពក៏ជាការធានាសម្រាប់ជីវិតរបស់យើងម្នាក់ៗផងដែរ។ មនុស្សគ្រប់គ្នាដឹងថាសុខភាពមានតម្លៃ ប៉ុន្តែមិនមែនគ្រប់គ្នាពិតជាយល់ពីរបៀបថែរក្សាសុខភាពរបស់ពួកគេនោះទេ។ មានមនុស្សជាច្រើនដែលដេញតាមលុយ ដោយការលក់សុខភាពក្នុងតម្លៃថោកបំផុត។ ធ្វើការពេញមួយយប់ធ្វើឱ្យអ្នកនឿយហត់។ ត្រូវចាំថា ទោះអ្នកមាន និងជោគជ័យប៉ុនណាក៏ដោយ បើអ្នកមិនមានសុខភាពល្អ ជីវិតរបស់អ្នកនឹងគ្មានន័យ។ យើងមិនមែនជាម៉ាស៊ីនទេ ទាំងផ្លូវកាយ និងផ្លូវចិត្ត ត្រូវការការថែទាំជាប្រចាំ។

៣. គិតខុសការរៀបការ ជាសុភមង្គល

អាពាហ៍ពិពាហ៍មិនមែនជាអ្វីគ្រប់យ៉ាងនៅក្នុងជីវិតនេះទេ ប៉ុន្តែវាអាចកំណត់សុភមង្គលក្នុងជីវិតបាន។ មនុស្សនៅតែនិយាយថា ការជ្រើសរើសអាជីពត្រឹមត្រូវនាំឱ្យជីវិតជោគជ័យ។ ជ្រើសរើសមិត្តភក្តិដ៏ត្រឹមត្រូវជាជីវិតដ៏ឈ្លាសវៃ។ ជ្រើសរើសមនុស្សបានត្រឹមត្រូវនឹងមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍។ បើអ្នកចាត់ទុកការរៀបការ នឹងជួបតែសុភមង្គល ហើយប្រញាប់ប្រញាល់រៀបការ អ្នកប្រាកដជារងទុក្ខទៅថ្ងៃមុខ។

៤. កំហុសបុគ្គលិកលក្ខណៈសម្រាប់ជំនាញ

មនុស្សខ្លះអសមត្ថភាព និងខ្ជះខ្ជាយពេលវេលាខ្លាំងណាស់។ មនុស្សប្រភេទនេះច្រើនតែធ្លាក់ក្នុងស្ថានភាពបាត់បង់ស្មារតី ហើយជឿថាវាជាបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ ហើយមិនចាំបាច់ត្រូវគ្រប់គ្រងឡើយ។ មនុស្សកាន់តែអសមត្ថភាព កាន់តែមិនចេះគ្រប់គ្រងកំហឹង ដូច្នេះបញ្ហានៅតែមាន ពួកគេនឹងកាន់តែត្អូញត្អែរ ថាមពលអវិជ្ជមានក្នុងខ្លួនពួកគេ ក៏កាន់តែធ្លាក់ចុះ។

ប្រាំបួនភាគដប់នៃជីវិតនេះគឺមិនពេញចិត្ត ។ រឿងសំខាន់ដែលធ្វើឱ្យមានភាពខុសគ្នាក្នុងជីវិតនីមួយៗ គឺរបៀបប្រឈមមុខនឹងអាកប្បកិរិយា។ រក្សាអារម្មណ៍របស់អ្នកឱ្យស្ថិតក្រោមការគ្រប់គ្រង ប្រឈមមុខនឹងវាដោយអាកប្បកិរិយាវិជ្ជមាន និងបេះដូងស្ងប់ស្ងាត់។

៥. ពឹងផ្អែកលើឪពុកម្ដាយខ្លាំងពេក

មនុស្សខ្លះខ្ជិលច្រអូស ទោះធំពេញវ័យ មានគ្រួសារក៏ដោយ ក៏ពួកគេនៅតែពឹងលើឪពុកម្ដាយ កុំថាឡើយឱ្យប្រដៅកូន តែប្រដៅខ្លួនឯងហ្នឹង ប្រដៅមិនបានផង។ ការគាំទ្រពីឪពុកម្តាយសម្រាប់កុមារគឺជាទំនួលខុសត្រូវ។ តែយ៉ាងណា ការពឹងលើជំនួយរបស់ឪពុកម្ដាយខ្លាំងពេក ទាំងដែលខ្លួនមានកម្លាំងគ្រប់គ្រាន់ហើយ គឺជាបន្ទុកធំ និងអត់កំណើតបំផុត។ ដូច្នេះហើយ អ្នកគួរតែកែប្រែឡើងវិញ ទោះឪពុកម្ដាយរបស់អ្នកមានយ៉ាងណាក៏ដោយ កុំបណ្ដែតបណ្ដោយហើយពឹងលើឪពុកម្ដាយឱ្យសោះ នេះជាកំហុសធំបំផុតក្នុងជីវិតអ្នក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស