Knongsrok

· 2023-09-04

ហេតុផលទាំង ៧ យ៉ាង ដែលប្ដីប្រពន្ធមួយចំនួន ងាយនឹងក្បត់ផិតគ្នា ដែលគ្រប់គ្នាច្រើនតែមើលរំលង

#ចំណេះដឹង# #បញ្ហាស្នេហា# #ស្នេហា#

625

ហេតុផលទាំង ៧ ចំណុចនេះហើយ ដែលធ្វើឱ្យប្ដីប្រពន្ធមួយចំនួនកើតចិត្ត មានគមនិតក្បត់ផិតគ្នាដោយមិនដឹងខ្លួន ហើយនេះក៏ជាចំណុចដ៏សាមញ្ញ ដែលគ្រប់គ្នាមើលរំលង និងមិននឹកស្មានថា វានឹងកើតឡើងនោះឡើយ។

១. ព្រោះតែអស់ចិត្ត

ក្នុងករណីនេះ អំពើផិតក្បត់ជាវិធីបញ្ចប់ទំនាក់ទំនង ដែលមនុស្សពីរនាក់បានដឹងច្បាស់

ក្នុងចិត្តរៀងៗខ្លួនហើយ ហើយការបញ្ចប់ដោយហេតុផលនេះ ក៏មិនធ្វើឱ្យពួកគេមានអារម្មណ៍ថាស្ដាយក្រោយនោះដែរ។

២. មិនបើកចំហតម្រូវការឱ្យដៃគូបានដឹង

ការចែករំលែកទស្សនៈ ឬនិយាយអំពីតម្រូវការ ចំណាប់អារម្មណ៍ របៀបរស់នៅជាដើម ក៏បង្កើនភាពសុខដុមក្នុងជីវិតប្រចាំថ្ងៃ និងក្នុងការរួមដំណេកផងដែរ។ ជាអកុសល មនុស្សជាច្រើនមិនមានជំនាញ ដើម្បីនិយាយដោយស្មោះត្រង់ និងបើកចំហនូវអ្វីដែលជាតម្រូវការរបស់ខ្លួន ទៅប្រាប់ដៃគូនោះឡើយ។ ជាលទ្ធផល ម្នាក់ក្នុងចំណោមមនុស្សពីរនាក់ ក៏ចាប់ផ្ដើមស្វែងរកការបំពេញតម្រូវការនោះជាមួយមនុស្សម្នាក់ទៀតទៅវិញ។

៣. ដៃគូម្ខាងបានក្បត់មុន

នេះជាមូលហេតុទូទៅមួយ ដែលនាំឱ្យគូស្នេហ៍បែកបាក់គ្នាដែលពេញនិយមបំផុតសព្វថ្ងៃនេះ។ ភាពមិនស្មោះត្រង់នៃផ្លូវចិត្ត គឺនៅពេលសម្លឹងមើលអ្នកដទៃដោយចង់បំពេញចំណង់ផ្លូវភេទរបស់បុគ្គល។

៤. អំពើហឹង្សា

ការរំលោភបំពានផ្លូវចិត្ត ឬផ្លូវកាយ គឺជាមូលហេតុចម្បងមួយនៃការលែងលះនៅក្នុងគ្រួសារជាច្រើន។ មិនដូចមូលហេតុផ្សេងទៀត នេះមិនមែនជាបញ្ហាជាមួយនឹងជម្លោះព្រោះតែមានអ្នកទីបីជ្រៀទជ្រែតនោះទេ ប៉ុន្តែជាមួយនឹងដៃគូរបស់អ្នក។ ការដកខ្លួនអ្នកចេញពីជីវិតគូដែលមានតែអំពើហិង្សា គឺជាវិធីល្អបំផុត ដើម្បីរក្សាខ្លួនអ្នកឱ្យមានសុវត្ថិភាព។

៥. តម្រូវការមិនពេញចិត្ត

តម្រូវការផ្លូវអារម្មណ៍ និងរាងកាយដែលមិនពេញចិត្ត ធ្វើឱ្យមនុស្សងាយទទួលការទាក់ទាញពីជនទី៣ ដូចជាការជួបមនុស្សដែលស្រលាញ់ យកចិត្តទុកដាក់ និងកោតសរសើរចំពោះពួកគេ ដែលទាំងអស់នេះ ពួកគេមិនធ្លាប់ទទួលបានពីដៃគូ។ មនុស្សស្រី និងបុរសងាយនឹងក្បត់ផិតដោយសារពួកគេមិនអាចបែងចែករវាងការកោតសរសើរពិត ឬគ្រាន់តែជាការលើកសរសើរ និងការបោកបញ្ឆោត។

៦. អស់ភាពអត់ធ្មត់ចំពោះគ្នា

មនុស្សជាច្រើនដែលបានរៀបការជាយូរមកហើយ មានការលំបាកក្នុងការចាកចេញពីអាពាហ៍ពិពាហ៍។ ពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេបានព្យាយាមគ្រប់មធ្យោបាយ ដើម្បីរក្សាជីវិតអាពាហ៍ពិពាហ៍ ប៉ុន្តែមិនបានជោគជ័យខ្លាំងឡើយ។ ពួកគេបានព្យាយាមបន្តទំនាក់ទំនងរបស់ពួកគេ ប៉ុន្តែដៃគូហាក់ដូចជាមិនមានចលនាអ្វីទាំងអស់។ គេនឹងឃើញថាការខិតខំទាំងអស់មានតែម្ខាង។ ចាប់ពីពេលនោះមក រាល់ការមិនចុះសម្រុងគ្នាបន្តិចបន្តួច នាំឱ្យមានអារម្មណ៍មើលងាយ និងអាក់អន់ចិត្ត រហូតដល់ថ្ងៃមួយពួកគេភ្ញាក់ពីដំណេក ហើយសម្រេចចិត្តថា វាដល់ពេលសម្រាប់ពួកគេរស់នៅក្នុងជីវិតផ្សេងគ្នាហើយ។

៧. ហិរញ្ញវត្ថុ

លុយតែងតែជាបញ្ហាតានតឹងបំផុតក្នុងជីវិតអាពាហ៍ពិពាហ៍។ ការខ្វែងគំនិតគ្នាផ្នែកហិរញ្ញវត្ថុ ធ្វើឱ្យអ្វីៗកាន់តែស្មុគស្មាញ។ អ្នកខ្លះគិតថាប្តី ឬប្រពន្ធចំណាយច្រើនពេក អ្នកខ្លះអន់ចិត្តដោយសារដៃគូរកចំណូលមិនបានច្រើនដូចការរំពឹងទុក អ្នកខ្លះទៀតមានបំណុល ឬមិនអាចសម្រុះសម្រួលពីរបៀបចាយលុយ មួយណាសមហេតុផល។ យូរៗទៅ ភាពតានតឹងកាន់តែលើសលប់ ដែលនាំទៅដល់ការបែកបាក់ក្នុងអាពាហ៍ពិពាហ៍៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស