Razzle WeitaFy

· 2023-08-30

រឿង:លំហពេលវេលា ភាគទី២_ប្រលោមលោក

#រឿងប្រលោមលោក# #កម្សាន្ត# #ភាពយន្តអន្តរជាតិ#

4294

ភាគទី២

តើលោកអ្នកដឹងទេ?

នីងវ៉ាងបានលាក់បាំងពីអត្តសញ្ញាណពិតរបស់នាង នាងបានក្លែងបន្លំធ្វើជាមនុស្សស្រីធម្មតាម្នាក់ ហើយមករៀននៅសាលាដែលធម្មតាមិនមែនជាសាលាសម្រាប់អ្នកមានទេ។

នាងរស់នៅផ្ទះជួលដូចសិស្សទូទៅដែរ ហើយថ្ងៃចុងសប្តាហ៍នាងក៏ត្រឡប់ទៅផ្ទះវិញ។គ្មាននរណាម្នាក់ដឹងថានាងជាកូនស្រីតែមួយគត់របស់លោកមេបញ្ជាការទេ។

ដោយមិនដឹងពីអត្តសញ្ញាណពិតរបស់នីងវ៉ាង មានសិស្សស្រីមួយក្រុមដែលជាកូនអ្នកធូរធារដែរ ពួកនាងច្រណែននិងនីងវ៉ាងដែលទទួលបានការចាប់អារម្មណ៍ពីលោកគ្រូម្នាក់ ដែលមានរូបរាងខ្ពស់និងសង្ហារ អាចយកឈ្នះបេះដូងស្រីៗបាន។ ក្នុងភ្នែកពួកនាង នីងវ៉ាង គឺជាសត្រូវស្នេហារបស់ពួកគេ។

ជាការពិតណាស់លោកគ្រូសង្ហារម្នាក់ពិតជាចាប់អារម្មណ៍និង នីងវ៉ាងមែន។លោកគ្រូម្នាក់នេះមានឈ្មោះថា"ឆូវ សឺសុីន"ជាគ្រូបង្រៀនមុខវិជ្ជាភាសាបរទេស។

ក្រៅពីលោកនាយកសាលា គ្មាននរណាដឹងឡើយថាលោកគ្រូម្នាក់នេះមកពីណា ជានរណា...។អត្តសញ្ញារបស់គាត់ត្រូវបានលាក់យ៉ាងជិត គ្មានព័ត៌មានណាដែលបង្ហាញពីគាត់ទេ។

ថ្ងៃមួយពេលចេញពីរៀន នីងវ៉ាងបានដើរមកផ្ទះជួលវិញតែម្នាក់ឯង នាងត្រូវបានពួកស្រីៗមួយក្រុមនោះស្ទាក់ចាំធ្វើបាប។ នីងវ៉ាងនាងជានារីដែលធ្លាប់វឹកហាត់ពីមុនមក ចេះទាំងវៃ ចេះទាំងបាញ់កាំភ្លើង និងដោះគ្រាប់បែកផ្សេងៗទៀត។

នីងវ៉ាងនិយាយ"ត្រឹមពួកកំប៉េកកំប៉ុងប៉ុន្មាននាក់ដូចពួកនាងនេះ គឺនៅស្ទើរណាស់"នីងវ៉ាងបានវៃពួកនាងនាងនោះហើយ ក៏បន្តដំណើរទៅមុខទៀត តែនាងមិនបានដឹងទេថា លោកគ្រូសង្ហារបានឈរមើលមកពីចម្ងាយនិងបានឃើញហេតុការនោះតាំងពីដើមមក។

លោកគ្រូនិយាយ"គួរចាប់អារម្មណ៍មែន!" និយាយចប់គាត់ក៏លើកទូរស័ព្ទហើយcallទៅមនុស្សម្នាក់ឲគេជួយស៊ើបរកប្រវិត្តរបស់នីងវ៉ាង..។


តើលោកគ្រូសឺសុិនអាចរកព័ត៌មានដែលទាក់ទងនិង លីងវ៉ាង បានដែរឬទេ?

ដោយមានចិត្តកុំកួនពួកស្រីៗមួយក្រុមនោះ បានជួលពួកក្មេងស្ទាវមួយក្រុមឲទៅចាប់ជំរិត នីងវ៉ាង។បក្សពួកស្រីៗនោះមាន បៃឡាង ជាមេក្លោង នាងមានអំណួតព្រោះតែនាងជាកូនស្រីតែមួយគត់ក្នុងគ្រួសារបៃ។ឪពុកនាងជាម្ចាស់ក្រុមហ៊ុនតូចមួយ នាងរឹងរួស និងមិនចេះខ្លាចនរណាព្រោះតែឪពុកម្តាយនាងទំរើសតាំងពីក្មេង។

អ្នកដែល បៃឡាងបញ្ជូលទៅទាំងប៉ុន្មាន ពេលត្រឡប់មកវិញសុទ្ធតែត្រូវរបួសធ្ងន់ ខ្លះពិការក៏មាន។ មូលហេតុនេះហើយទើបធ្វើឲ បៃឡាង រៀងញញើតបន្តិចដែរ។

ប៉ុន្មានថ្ងៃក្រោយមក ជំនួយការលោកគ្រូសឺសុិន ក៏បានcallមកលោកហើយប្រាប់ថា"លោកប្រុសតូចខ្ញុំរកបានព័ត៌មានទាក់ទងនិងនាងខ្លះ នាងឈ្មោះស៊ាវ លីងវ៉ាង អាយុ19ឆ្នាំ សព្វថ្ងៃរស់នៅផ្ទះជួលផ្គុំជ្រុងកែង...ឪពុកម្តាយមិនដឹង ព័ត៌មានទាក់ទងនិងនាងដូចជាត្រូវបានបិទ" លោកគ្រូសឺសុិននិយាយ"បន្តតាមរកទៀតទៅ ប៉ុណ្ណឹងបានហើយ យើងរវល់"។

លោកគ្រូគិតតែម្នាក់ឯងក្នុងចិត្តថា"តើនាងជាអ្នកណាឲប្រាកដទៅ? មិចក៏ប្រវត្តិនាងមានអាថ៍កំបាំងយ៉ាងនេះ"។

ចំណែកឯ លីងវ៉ាង វិញក៏លែងមានអ្នកមករញ៉េរញ៉ៃទៀតដែរ។ នៅថ្ងៃចុងសប្តាហ៍នាងបានត្រឡប់ទៅផ្ទះវិញដោយឲតៃកុងឡានមកយក។ តែនាងមិនដឹងទេថានាងត្រូវបានគេតាមដានរហូតមក។

នៅពេលនាងឡើងឡានទៅបាត់ ជំនួយការលោកគ្រូសឺសុិន ក៏callទៅប្រាប់លោកគ្រូសឺសុិន។ពេលគាត់លឺហើយ គាត់កាន់តែចង់ដឹងពីអាថ៌កំបាំងរបស់នាងថែមទៀត គាត់ក៏បានឲជំនួយការរបស់គាត់បន្តតាមដានទៀត គាត់ប្រាប់ទៀតថា ត្រូវតែរកការពិតឲឃើញថានាងជានរណា..?

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)