Knongsrok

· 2023-07-05

ស្រីៗកុំជឿ! ពេលប្ដីនិយាយថា អូនស្អាតហើយ មិនបាច់តែងខ្លួន ក៏នៅតែស្អាតដែរ នេះជាពាក្យកុហកប៉ុណ្ណោះ!

#ចំណេះដឹង# #អាពាហ៍ពិពាហ៍# #ស្នេហា#

2373

មនុស្សប្រុសភាគច្រើនគឺ ចូលចិត្តមើលស្រីស្អាត ពេលឃើញគេស្លៀកពាក់ឡូយៗ ជាពិសេសគឺ ស្រីស្អាត ស្រីស៊ិចស៊ី មើលឡើងហៀរទឹកមាត់អស់ហើយ តែមិនចូលចិត្តឱ្យប្រពន្ធរបស់ខ្លួន តុបតែងខ្លួន ឬស្លៀកពាក់ខើចលើខើចក្រោមទេ ដោយយកលេសថា មិនសមរម្យ តែតាមការពិតគឺ ខ្លាចគេមើលប្រពន្ធខ្លួន ដូចខ្លួនសម្លឹងមើលប្រពន្ធគេ ឬស្រីក្មេងអ៊ីចឹងដែរ។

ត្រូវហើយ បើគេស្រឡាញ់យើងជាយើង នោះច្បាស់ណាស់គឺ យើងស្អាតល្អជានិច្ចក្នុងចិត្ត និងកែវភ្នែកគេ ទោះយើងមិនតុបតែងខ្លួនក៏ដោយ។ ម្យ៉ាងវិញទៀត បើគេស្រឡញ់យើងមែន គេប្រាកដជាចង់ឱ្យយើងស្លៀកពាក់ស្អាតបាត ឡូយៗ ដោយមិនខ្លាចអ្នកណាមើលយើងនោះទេ។ ប៉ុន្តែកុំជឿឱ្យសោះ បើគេនិយាយថា អូនស្អាតហើយមិនបាច់តែងខ្លួន នោះជាពាក្យជំនួសឱ្យភាពភ័យខ្លាច ដែលគេមិនចង់បិទសិទ្ធយើងតែប៉ុណ្ណោះ។

មនុស្សស្រីត្រូវចាំថា ខ្លួនយើងជាស្រី ធ្វើការងារហត់នឿយ ដូច្នេះ ងាយនឹងឆាប់ចាស់ ស្បែកជ្រីវជ្រួញណាស់ ម្យ៉ាងទៀត យើងឆ្លងកាត់ការពពោះ បង្កើតកូនយ៉ាងលំបាក ដូច្នេះ សម្រស់របស់យើងនឹងប្រែប្រួលខ្លាំងបំផុត។ ប៉ុន្តែបើយើងចេះសម្អាត តុបតែងខ្លួន ចេះរៀបចំការស្លៀកពាក់របស់ខ្លួន ច្បាស់ណាស់គឺ អាចទប់ទលនឹងភាពចាស់បានច្រើន។

ម្យ៉ាងវិញទៀត បើយើងស្អាត នោះប្ដីនឹងមិនសូវសម្លឹងមើលស្រីណាទេ ព្រោះរវល់ហួងហែងយើង ហើយគេក៏ចូលចិត្តបណ្ដើរយើងចេញក្រៅដែរ ជឿទៅមនុស្សប្រុសចេញទៅក្រៅ គឺសប្បាយចិត្តបំផុតការដែលបានបណ្ដើរមនុស្សស្រីដែលស្អាតៗ ធ្វើឱ្យគេមានមុខមាត់។ ប្ដីដែលស្រឡាញ់ប្រពន្ធ គឺចង់ឱ្យប្រពន្ធស្អាត មិនមែនខ្លាចប្រពន្ធតែងខ្លួននោះទេ៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស