Cambo-China

· 01-08

ជំនួយមនុស្សធម៌ពីរដ្ឋាភិបាលចិនលើកទី២ នឹងរៀបចំបញ្ចូនមកដល់កម្ពុជា ទទួលដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

#ជំនួយមនុស្សធម៌# #សង្គម# #រាជរដ្ឋាភិបាលចិន# #ព័ត៌មានសង្គម# #CAMBO-CHINA#

1779

ជំនួយមនុស្សធម៌ ដែលផ្តល់ដោយរដ្ឋាភិបាលចិន ជាមួយនឹងថ្នាក់ដឹកនាំនៃរដ្ឋាភិបាលកម្ពុជា ខណៈសម្ភារៈជំនួយមនុស្សធម៌ពីរដ្ឋាភិបាលចិនលើកទី២ នឹងរៀបចំបញ្ចូនមកដល់កម្ពុជាដែលទទួលពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ចំនួយមនុស្សធម៍ដល់កម្ពុជា ដើម្បីបន្តចែកជូនជនភៀសសឹកតាមបន្ទាត់ព្រំដែន។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀបចំដឹកជញ្ជូនបន្តទៅតាមខេត្តនិងផ្តល់អោយបានទាន់ពេលវេលា។

គណៈកម្មាធិការជាតិគ្រប់គ្រោះអន្តរាយជាសេនាធិការអោយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តតាមដាន និងណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹកដែលអាចបន្តជម្លៀសមកពីព្រំដែនគ្រប់ពេលវេលា។ ខណៈពេលដែលវីរកងទ័ពបានលះបង់ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី រាជរដ្ឋាភិបាលក៏មិនដែលធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបតាមមណ្ឌលសុវត្ថិភាព ជាអាទិភាពខ្ពស់។

គួរឲ្យដឹងដេរថា ក្នុងពេលជំនួយមនុស្សធម៌លើកទី១ បានដល់កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ថា ចិនបន្តផ្តល់ជំនួយមនុស្សធម៌លើកទី២ ជួយជនភៀសសឹក ក្នុងទឹកប្រាក់ចំនួន ២០លានយ័ន ស្មើនឹង ២,៨លានដុល្លាអាមេរិក។ ប្រទេសកម្ពុជាជាមិត្តដែកថែបនៃប្រទេសភាគីចិននឹងគាំទ្រកម្ពុជារក្សាស្ថិរភាពនិងការអភិវឌ្ឍន៍ ឈានទៅភាពរុងរឿង និងការស្តារឡើងវិញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)