សុខ វិសាល Sok Visal

· 06-10

ហេតុអ្វីនាគមិនអាចបួសបាន?

#ចំណេះដឹង# #នាគ# #ចំណេះដឹងទូទៅ#

4281

ហេតុអ្វីនាគមិនអាចបួសបាន? 

តាមតម្រា... 

ការហាមមិនអោយនាគរបួស បានកើតឡើងក្នុងសម័យព្រះពុទ្ធអង្គទ្រង់នៅមានព្រះជន្ន ។ 


តាមពុទ្ធប្រវត្តិបានពោលថា កាលនោះ មាននាគ ១ រូប ធុញថប់ និងស្អប់ជាតិកំណើតជានាគរបស់ខ្លួន ព្រោះត្រូវលូនទៅណាមកណាដោយប្រើដើមទ្រូង មិនមានឡើយភាពស្រស់ស្អាត បានរិះគិតថាធ្វើយ៉ាងណាទៅហ្ន៎ទើបរួចផុតពីកំណើតជានាគនេះបាន និងអាចទៅកើតជាមនុស្សបានលឿន.... 


ក៏បាននឹកឃើញថា ព្រះសមណៈខ្សែស្រឡាយសាកាយៈបុត្រជាបុគ្គលប្រព្រឹត្តដោយធម៌ ស្ងបស្ងាត់ មានសីល មានកល្យាណធម៌ បើសិនបានបួសក្នុងសំណាក់ទ្រង់ នោះខ្លួននឹងអាចរួចផុតភាពជានាគ និងបានកើតជាមនុស្សកាន់តែលឿនមិនខានឡើយ ។ 


គិតដូចនោះហើយក៏រាយមន្តប្រែកាយជាមាណពចូលទៅរកភិក្ខុទាំងឡាយដើម្បីសុំបំបួស ភិក្ខុទាំងឡាយមិនបានប្លែកចិត្តអ្វីឡើយបានធ្វើការបុព្វជាអោយតាមការសុំនោះ ។ 


សង្ឃនាគ បានស្នាក់នៅក្នុងកុដិក្រោយវត្តជាមួយព្រះសង្ឃ ១ រូប កាលពេលជិតភ្លឺភិក្ខអង្គនោះបានងើបទៅដើរសម្មាធិខាងក្រៅ កាលភិក្ខុនោះចេញទៅ សង្ឃនាគទុកចិត្តក៏បានភ្លេចខ្លួនដេកលង់លក់ទៅ ធ្វើអោយកាយប្រែមកជានាគរាជដូចដើម ។ 


កាលភិក្ខុត្រឡប់ចូលមកវិញឃើញពស់ដ៏ធំដេកវ័ន្តខ្លួនស្ទើរតែពេញកុដិ បានភ្ញាក់ផ្អើលស្រែកឆោឡោ សង្ឃនាគភ័យបានប្រែកាយជាមនុស្សវិញ ។ 


ភិក្ខុទាំងឡាយ ទើបសួរថា៖ អ្នកជាអ្នកណា? 

សង្ឃនាគឆ្លើយថា៖ ខ្ញុំជានាគ

ភិក្ខុទាំងឡាយសួរថាៈ អ្នកធ្វើបែបនេះដើម្បអ្វី? 

នាគបានឆ្លើយប្រាប់ពីចេតនាខ្លួន... 


ភិក្ខុទាំងឡាយបានយកសេចក្តីនេះទៅទូលដល់ព្រះពុទ្ធអង្គ ។ ព្រះពុទ្ធអង្គបានអោយមានការប្រជុំភិក្ខុសង្ឃ ទ្រង់បានប្រទានពុទ្ធឱវាទដល់នាគរូបនោះថា “ពួកអ្នកជានាគ មានភាពមិនចម្រើនក្នុងធម៌វិន័យនេះជារឿងធម្មតា ទៅចុះនាគ ចូរទៅរក្សាឧបោសថសីលក្នុងថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃប័ក្សនេះ (ថ្ងៃ ១៤ កើត/រោច ១៥ កើត/រោច ៨ កើត/រោច) ការរក្សាឧបោសថសីលនេះមានបុណ្យណាស់ វិធីនេះនឹងជួយអោយឯងផុតពីភាពជានាគ និងជួយអោយបានអថភាពជាមនុស្សបានយ៉ាងលឿន ។ 


កាលបានស្តាប់លឺថា ខ្លួនមិនចម្រើនក្នុងធម៌វិន័យ បានមានសេចក្តីសោកសៅរហូតដល់ស្រក់ទឹកភ្នែក និង បញ្ចេញសម្លេងយ៉ាងខ្លាំងមុនគេចខ្លួនចេញទៅ។ 


ព្រះពុទ្ធអង្គថែមទាំងបានផ្តាំដល់ភិក្ខុទាំងឡាយថា ហេតុនាំអោយបង្ហាញសភាពពិតរបស់នាគមាន ២ ប្រការ គឺៈ

១. ពេលរួមសង្វាសជាមួយនាងនាគដែលមានជាតិកំណើតស្មើរគ្នា 

២. កាលលង់លក់មិនដឹងខ្លួន នោះនឹងបង្ហាញអោយឃើញសភាពដើមរបស់នាគ ។ 


ម្នាលភុក្ខុទាំងឡាយ អនុបៈសៈបាន់ គឺសត្វតិរឆ្ឆាន ភិក្ខុមិនគួរបំបួសអោយឡើយ បើបំបួសរួចហើយត្រូវតែផ្សឹកវិញ (អត្ថន័យក្នុងព្រះត្រៃយបិតកចប់ត្រឹមនេះ) ។ 


កាលព្រះពុទ្ធអង្គអោយនាគផ្សឹក នាគកើតសេចក្តីសោកសៅយ៉ាងខ្លាំង រហូតស្រក់ទឹកភ្នែកព្រោះនឹកតូចចិត្តថាខ្លួនមិនបានកើតជាមនុស្ស ទើបសុំអោយបណ្តាភិក្ខុហៅបុគ្គលដែលនឹងបួសថា “នាគ” ដើម្បីជាការរំលឹកដល់ខ្លួន នោះឈ្មោះរបស់ខ្លួននឹងនៅស្ថិតស្ថេរជាប់ជានិរន្ត ចាប់ពីពេលនោះមកមុននឹងបួសជាសង្ឃ តែងហៅថា បំបួសនាគ រហូតដល់បច្ចុប្បន្ន 


ដោយសេក្តីជ្រះថ្លា និងសេចក្តីព្យាយាមបំពេញបារមីរបស់នាគ ទើបយើងហៅស្តេចពស់ដែលជាសត្វពាក់កណ្តាលទេវត្តានេះថា “នាគរាជ” ព្រោះទោះមានកំណើតជាតេរិឆ្ឆានក៏នៅប្រឹងស្វែងរកគុណដ៏ប្រសើរ ទោះនាគរាជខ្លះជាពពួកមានមឆ្ឆាទិដ្ឋិ តែពេលបានទទួលការដុះលាងសម្អាតចិត្ត ក៏អាចក្លាយជាបុគ្គលដ៏ប្រសើរបាន ។ 


អនុមោទាមិ សាធុ សាធុ 

សូមឧទិស្ទកុសលនេះដល់ជនទាំងឡាយ ទាំងពួង

សូមជនទាំងឡាយទាំងពួងបានទទួលនូវកុសលដ៏ប្រសើរ <3

#ប្រភពហ្វេសបុក


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស