TA X2
· 03-05
រដ្ឋាភិបាលអ៊ុយក្រែន ឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនPalantir ដើម្បីពន្លឿនការដោះមីនតាមរយៈAI
#ក្រុមហ៊ុនPalantir# #អ៊ុយក្រែន# #ព័ត៌មាន# #AI# #ព័ត៍មានអន្តរជាតិ#
6338
ក្រសួងសេដ្ឋកិច្ច បានរាយការណ៍កាលពីថ្ងៃទី៣ ខែមីនាថា កិច្ចព្រមព្រៀងមួយ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Palantir ដើម្បីប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)នៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌នៅអ៊ុយក្រែន។
ជនជាតិអ៊ុយក្រែនជាង ២៧០នាក់ រួមទាំងកុមារ១៤នាក់ ត្រូវបានសម្លាប់ដោយគ្រាប់មីន និងគ្រឿងផ្ទុះផ្សេងទៀត ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញទំហឹងរបស់រុស្ស៊ី។
លោក Yulia Svyrydenko រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងនៅឯពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅទីក្រុងឡុងដ៍ថា៖«ការដោះមីន គឺជាដំណាក់កាលសូន្យនៃការស្តារឡើងវិញរបស់អ៊ុយក្រែន។ បច្ចុប្បន្ននេះ ផ្ទៃដី ១៥៦.000គីឡូម៉ែត្រការ៉េ ត្រូវបានញាំញីដោយគ្រាប់មីន ដែលប្រជាជនអ៊ុយក្រែនជាង៦លាននាក់ ប្រឈមនឹងហានិភ័យ» ។
លោក Serhii Reva ជាប្រធានផ្នែកដោះមីនរបស់សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយយ៉ាងពេញទំហឹងមក ក្រុមអ្នកដោះមីន បានកម្ទេចគ្រឿងផ្ទុះជាង ៤៧០.00 គ្រាប់ និងបានបោសសម្អាតផ្ទៃដីជាង ១.១៧០គីឡូម៉ែត្រការ៉េ។
ទោះជាយ៉ាងណា ការបោសសម្អាតដីនេះ នឹងក្លាយជាកិច្ចការដ៏ធំ និងមានរយៈពេលច្រើនឆ្នាំ។
លោក Svyrydenko បាននិយាយថា សមត្ថភាពក្នុងការពន្លឿនដំណើរការដោះមីន ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនដូចជា Palantir គឺជាឱកាសមួយ ដើម្បីជួយ សង្គ្រោះជីវិតមនុស្ស និងពន្លឿនការកសាងឡើងវិញរបស់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រុស្ស៊ី និងចិន យល់ស្របថារុស្ស៊ី ត្រូវតែមានវត្តមានក្នុងកិច្ចពិភាក្សាស្ដីពីសង្រ្គាមអ៊ុយក្រែន
លោក Putinព្រមានពីហានិភ័យសង្រ្គាមនុយក្លេអ៊ែរ បើទាហានណាតូបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន
លោក ពូទីន បានសាទរដល់ការរួបរួមសាមគ្គីជាតិរុស្ស៊ី ខណៈការប្រយុទ្ធគ្នាបានកើតឡើងនៅអ៊ុយក្រែន
អ៊ុយក្រែនអះអាងថា ខ្លួនបានកំណត់អត្តសញ្ញាណជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមចំនួន ៥១១នាក់ ហើយ ៨១នាក់ ត្រូវបានកាត់ទោស
យោបល់ទាំងអស់ (0)