TA X2

· 02-29

មនុស្ស ៤នាក់ស្លាប់ និង ២នាក់ រងរបួសក្នុងឧបទ្ទេវហេតុបំណាក់ថ្មនៅអណ្តូងរ៉ែដែកក្នុងរដ្ឋ Chhattisgarh ប្រទេសឥណ្ឌា

#ព័ត៌មាន# #ប្រទេសឥណ្ឌា# #ព័ត៍មានអន្តរជាតិ# #Chhattisgarh#

6304

ក្រុមហ៊ុន និយាយនៅថ្ងៃពុធនេះថា មនុស្ស ៤នាក់ បានស្លាប់ និង ២នាក់ផ្សេងទៀត បានរងរបួស ក្នុងឧបទ្ទេវហេតុបំណាក់ថ្មីនៅអណ្តូងរ៉ែដែករបស់ក្រុមហ៊ុនអភិវឌ្ឍន៍រ៉ែជាតិ (NMDC) ស្ថិតក្នុងទីក្រុង Dantewada រដ្ឋភាគកណ្តាល Chhattisgarh ប្រទេសឥណ្ឌា ។ 


 មន្រ្តីនគរបាលជាន់ខ្ពស់មួយរូបរបស់រដ្ឋ Chhattisgarh និយាយថា មនុស្ស ៤នាក់ បានបាត់បង់ជីវិត ដោយសារបំណាក់ថ្មធ្លាក់សង្កត់លើជើងភ្នំ ។ 

 ដោយឡែក កម្មករជាប់កិច្ចសន្យា ២នាក់ ដែលបានរងរបួស ទទួលបានការព្យាបាលនៅមន្ទីរពេទ្យក្រុមហ៊ុន ហើយក្រុមហ៊ុន NMDC ដែលជាក្រុមហ៊ុនរ៉ែដែករដ្ឋធំជាងគេបំផុតរបស់ឥណ្ឌា និយាយថា បំណាក់ថ្មនេះ បានកើតឡើងដោយមិនអាចដឹងមុននោះឡើយ ។ 

 សូមបញ្ជាក់ថា ឧបទ្ទេវហេតុបំណាក់ដីនៅតាមអណ្តូងរ៉ែក្នុងប្រទេសឥណ្ឌា គ្មានអ្វីចម្លែកនោះទេ ដោយសារតែក្រុមហ៊ុនមួយចំនួន ខ្វះបទដ្ឋានបច្ចេកទេសត្រឹមត្រូវតាមស្តងដាអន្តរជាតិ និងកង្វះខាតការអង្កេតតាមដានរបស់ក្រុមមន្រ្តីពាក់ព័ន្ធ ៕


https://www.reuters.com/world/india/four-dead-landslide-nmdcs-chhattisgarh-mine-police-say-2024-02-28/


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)