TA X2

· 02-27

កសិករតវ៉ាទូទាំងអឺរ៉ុប ដាក់សម្ពាធលើមេដឹកនាំដោះស្រាយក្ដីកង្វល់ការឡើងថ្លៃទំនិញ ផលិតផលកសិកម្ម និងបរិស្ថាន

#ព័ត៌មាន# #​ប្រទេសប៉ូឡូញ​# #អាល្លឺម៉ង់# #ព័ត៍មានអន្តរជាតិ#

5456

កាលពីថ្ងៃចន្ទក្រុមប្រជាករសិករបានបិទព្រំដែនរវាងប្រទេសប៉ូឡូញនិងអាល្លឺម៉ង់ ដោយគប់ដបទឹកលើកងកម្លាំងនគរបាល ក្នុងទីក្រុងព្រុចសែល និងបានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងម៉ាឌ្រីដ ដើម្បីទាមទារចំណាត់ការជួយបន្ធូរតម្លៃមុខទំនិញនៅតាមទីផ្សារ និងនូវអ្វីដែលពួកគេនិយាយថាជាការប្រកួតប្រជែងមិនស្មើភាពគ្នាពីបរទេស។

ក្រុមរដ្ឋមន្ត្រីកសិកម្មមកពីទូទាំងសហភាពអឺរ៉ុប បានប្ដេជ្ញាចាត់វិធានការបន្ថែមទៀតដើម្បីការបន្ថយការបង់សេវាក្រៅផ្លូវការនិងជួយក្រុមកសិករខណៈជួបជុំគ្នានៅក្នុងទីក្រុងព្រុចសែលដើម្បីពិភាក្សាវិបត្តិនេះបន្ទាប់ពីកសិករពោពេញដោយកំហឹងចេញតវ៉ារយៈពេលជាច្រើនសប្ដាហ៍នៅទូទាំងអឺរ៉ុប។

រដ្ឋជាសមាជិកទាំង២៧ បានបន្ធូរបន្ថយផ្នែកខ្លះនៃគោលនយោបាយកិច្ចព្រមព្រៀងបរិស្ថានបៃតង ដោយលុបចោលគោលដៅមួយដើម្បីលុបការបំភាយឧស្ម័នក្នុងការងារកិសកម្មពីផែនទីវិថីបម្រែបម្រួលអាកាសធាតុឆ្នាំ២០២៤របស់ខ្លួន។ប៉ុន្តែកសិករកំពុងទាមទារច្រើនជាងនេះទេ។

ប្រធានសម្របសម្រួលនៃអង្គការកសិកម្ម ឡាវីយ៉ា ខេមផេនស៊ីណា(La Via Campesina) លោក Morgan Ody បាននិយាយថា ពួកលោកមកកាន់ទីក្រុងព្រុចសែលជាថ្មីទៀតនៅថ្ងៃនេះក្នុងនាមជាប្រជាកសិករ ព្រោះសហភាពអឺរ៉ុប មិនបានស្ដាប់ការទាមទាររបស់យើងទេ។ ការទាមទាររបស់យើងគឺដើម្បីផលប្រយោជន៍ស្មើភាពគ្នាប៉ុណ្ណោះ។

នៅឯការប្រមូលផ្ដុំគ្នាក្នុងទីក្រុងព្រុចសែល នគរបាលបង្ក្រាបកុបកម្ម បានប្រើកាណុងបាញ់ទឹកលើក្រុមបាតុករ ដែលកំពុងគប់ដបទឹកនិងស៊ុតលើពួកគេ ខណៈត្រាក់ទ័រប្រហែល៩០០គ្រឿង បានធ្វើឲ្យកកស្ទះចរចារណ៍នៅតាមតំបន់មួយចំនួននៃរដ្ឋធានីរបស់បែលហ្ស៊ិក នៅមិនឆ្ងាយប៉ុន្មានពីទីតាំងជំនួបក្រុមរដ្ឋមន្ត្រី។

នៅឯការតវ៉ាមួយក្នុងទីក្រុងម៉ាឌ្រីដ ក្រុមកសិករមកពីទូទាំងប្រទេសអេស្ប៉ាញ បានផ្លុំកញ្ចែ ចុចស៊ីផ្លេ និងវាយស្គរលាន់ត្រហឹង ជំរុញឲ្យសហភាពអឺរ៉ុប បន្ធូរបទប្បញ្ញត្តិ និងទម្លាក់ចោលច្បាប់មួយចំនួនចំពោះគោលយោបាយកសិកម្ម CAP នៃការឧបត្ថម្ភធនបម្រុង និងកម្មវិធីផ្សេងទៀត៕


ប្រភពពី៖ Reuters https://www.reuters.com/

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា

https://www.reuters.com/world/europe/protesting-farmers-jam-brussels-with-tractors-ministers-meet-2024-02-26/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)