Lina លីណា

· 2023-10-01

រឿងប្រលោមលោក រឿងនិស្ស័យស្នេហ៍កម្ម ភាគ១

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

6637

ពេលនេះខ្ញុំនៅឯណាហ្នឹងហ៎ាស!អ្នកណាគេនៅទីនោះភ្លាមនោះស្ត្រីម្នាក់ចេញមករួចនិយាយគឺខ្ញុំលោករតនាខ្ញុំចង់ប្រាប់ថាលោកនិងជួបគ្រោះថ្នាក់លោករតនានិយាយនាងជាអ្នកណាម៉េចស្គាល់ឈ្មោះខ្ញុំហើយខ្ញុំជឿនាងយ៉ាងម៉េចស្ត្រីម្នាក់នោះនិយាយមិនជឿក៏តាមចិត្តតែខ្ញុំប្រាប់បានថាលោកនិងជួបគ្រោះមិនល្អនៅពេលលោកស្រលាញ់ស្រីម្នាក់ដែលលោកស្រលាញ់តែលោកយកនាងមិនបានលោករតនានិយាយគួរឲ្យចង់សើចស្មានតែរឿងអីខ្ញុំកំពុងនៅជាមួយហ៎ាស!បាត់ទៅណាហើយអ្នកនាង អ្នកនាងហ៎ាស!ពុទ្ធោអើយសុបិនសោះភ្លាមនោះកញ្ចនានិយាយបងមានរឿងអីលោករតនានិយាយគ្មានទេបងទៅផ្លាស់ខោអាវហើយប្រញាប់ទៅធ្វើការកញ្ចនានិយាយម្ហូបអូនធ្វើរួចហើយពិសាសិនចាំទៅលោករតនានិយាយងូតទឹកហើយចាំហូបភ្លាមនោះទូរស័ព្ទមួយខលមកបងរតនាកាលបងមកផ្ទះកុំនៅក្រៅយូរពេកកញ្ចនាលើករួចនិយាយបងរតនាចូលងូតទឹកហើយនីតាអ្នកណានិយាយហ្នឹងលោករតនាមកយកទូរស័ព្ទនិយាយមិត្តភក្តិហ្នឹងណាមិនអីទេប៉ុន្មានថ្ងៃទៀតបងនិងទៅហើយកុំបារម្មណ៍អីប្រាប់អ្នកម៉ាក់ផងនីតានិយាយចាស!បងប្រុសដឹងហើយលោករតនានិយាយបានហើយអញ្ចឹង។

កញ្ចនានិយាយជាប្អូនបងម៉េចមិននិយាយថាខ្ញុំត្រូវជាប្រពន្ធបងឬបងមានអ្នកណាលោករតនានិយាយហ្ហេ!គ្មានទេបងគ្រាន់តែត្រៀមចិត្តមិនទាន់ហើយដល់ពេលបងនិងប្រាប់ហើយបងទៅធ្វើការហើយកញ្ចនាយំរួចនិយាយពេលណាបងយកខ្ញុំទៅឲ្យស្គាល់គ្រួសារបងលោករតនានិយាយមិនយូរទេអូនរង់ចាំបងទេកញ្ចនាងក់ក្បាលលោករតនានិយាយត្រូវតែបែបនេះកញ្ចនានិយាយតែម្នាក់ឯងថាអូនយល់បងតែបងមិនយល់អូនទេតែអូននិងចាំរហូតដល់ទីបំផុត។លោកស្រីភានីនិយាយនីតាហើយបងឯងនិយាយថាម៉េចនីតានិយាយគាត់ប្រាប់ប៉ុន្មានថ្ងៃទៀតនិងមកហើយលោកស្រីភានីនិយាយហ្ហេ!មានកូនប្រុសមួយដើរលេងមិនឈប់មិនចេះនៅផ្ទះសោះនីតានិយាយអ្នកម៉ាក់កុំចេះតែថាគាត់ជួយការងារក្រុមហ៑ុនប៉ាដែរតើ!លោកស្រីភានីនិយាយឯងចេះស្អីជួយកាងារហើយផ្ទះមិនមានទេយ៉ាងម៉េចចាំបាច់ទៅនៅខាងក្រៅនីតានិយាយខ្ជិលប្រកែកនិងម៉ាក់ណាស់ខ្ញុំទៅរៀនសិនហើយលោកស្រីភានីនិយាយអើទៅណាទៅៗហើយចុះបងទៅណាលោកថានីននិយាយបងទៅក្រុមហ៑ុននិងណាលោកស្រីភានីនិយាយល្អហើយបើជួបកូនជើងល្អនោះជួយប្រាប់ផងថាកាលបានមកផ្ទះវិញឬផ្ទះនេះលែងមានតម្លៃក្នុងភ្នែកគេហើយលោកថានីននិយាយពេលណាមកស្រេចតែវាទៅខ្វល់ធ្វើអ្វីកូនធំហើយលោកស្រីថានីននិយាយយី!គ្រាន់តែប្រាប់វាយ៉ាងម៉េចលោកថានីននិយាយដឹងហើយ។លោកស្រីដាខលមករួចនិយាយនៅផ្ទះទេចាំខ្ញុំទៅលេងលោកស្រីភានីនិយាយចាស!អ្នកបងមកៗខ្ញុំនៅចាំ។លោករតនាមកដល់និយាយលោកប៉ាហៅខ្ញុំមកមានការអីទៅលោកថានីននិយាយអ្នកម៉ាក់ឯងចង់ឲ្យទៅផ្ទះឯងដឹងហើយមែនទេលោករតនានិយាយបាទនីតាប្រាប់ខ្ញុំរួចហើយលោកថានីននិយាយបើដឹងហើយឯងគិតយ៉ាងម៉េចលោករតនានិយាយលោកប៉ាហៅខ្ញុំមកព្រោះតែរឿងនេះលោកថានីននិយាយហ្នឹងហើយភ្លាមនោះទូរសព្ទលោកស្រីភានីខលមកលោកនិយាយឃើញទេម្តាយឯងខលមកទៀតហើយរួចនិយាយថាម៉េចដឹងហើយបងនិងប្រាប់គេឲ្យលោករតនានិយាយប្រាប់អីលោកប៉ាលោកថានីននិយាយអ្នកម៉ាក់ឯងចង់ឲ្យឯងរៀបការនិងកូនស្រីមិត្តភក្តិគាត់លោករតនានិយាយរឿងនេះអ្នកម៉ាក់ធ្លាប់និយាយដែរឮថានាងទៅរៀនឯបរទេសឯណោះលោកថានីននិយាយឥឡូវមកវិញហើយម្តាយនាងមកលេងនៅផ្ទះយើងហើយម្តាយឯងចង់ឲ្យឯងទៅលោករតនានិយាយដូចជាលឿនពេកហើយលោកប៉ាលោកថានីននិយាយឯងត្រូវតែទៅព្រោះនាងជាស្រីមកលេងឯងដល់ផ្ទះបើមិនទៅច្បាស់ជាមិនផ្តល់កិត្តិយសឲ្យគ្រួសារនាងទេលោករតនានិយាយស្រីស្អីមកផ្ទះមនុស្សប្រុសមុននោះលោកថានីននិយាយបិទមាត់ភ្លាមបើមិនមានការរាប់គ្នាលោកស្រីដាក៏មិនមកដែរហើយក្រុមហ៑ុនយើងក៏គ្រួសារលោកស្រីជួយវិនិយោគដែរឈប់និយាយហើយឆាប់ទៅផ្ទះទៅកុំឲ្យលោកស្រីចាំយូរ។កញ្ចនានិយាយថ្ងៃនេះដូចជាពិបាកក្នុងខ្លួនណាស់ម៉ារីមកសួរយ៉ាងម៉េចហើយកញ្ចនាមើលមុខឯងដូចជាស្លេកស្លាំងដល់ហើយទៅពិនិត្យហ្ហេ!ចាំយើងជូនទៅកញ្ចនានិយាយមិនអីទេម៉ារីខ្ញុំគ្រាន់តែវិលមុខបន្តិចម៉ារីនិយាយឆាប់អង្គុយចុះមកដល់ម៉ោងបាយហើយប្រហែលឯងឃ្លានហើយមើលទៅកញ្ចនានិយាយត្រូវហើយម៉ារីនិយាយអញ្ចឹងហូបឲ្យច្រើនៗទៅធ្វើការពេញមួយព្រឹកហើយយ៉ាងម៉េចនិងកញ្ចនានិយាយអូ!ខ្ញុំហូបមិនចូលទេដូចជាចង់ក្អួតខ្ញុំទៅបន្ទប់ទឹកសិនហើយម៉ារីនិយាយហ៎ាស!ចង់ក្អួតដូចមនុស្សចាញ់កូនឬក៏នាងមានទម្ងន់ពេលមកវិញម៉ារីសួរកញ្ចនាឯងខានមករដូវប៉ុន្មានខែហើយកញ្ចនានិយាយម៉េចបានជាឯងដឹងថាខ្ញុំខានមករដូវម៉ារីនិយាយមើលអាការៈឯងដូចអ្នកចាញ់កូនឬឯងមិនដឹងហើយលោករតនាដឹងហើយនៅកញ្ចនានិយាយនៅទេម៉ារីនិយាយទៅសម្រាកទៅច្បាប់គេទៅចាំយើងដាក់ឲ្យហើយខលទៅលោករតនាទៅឲ្យជូនទៅពេទ្យកញ្ចនានិយាយគាត់រវល់ប្រហែលមិនអាចម៉ារីស្រែករវល់ខ្លាំងជាងសុខភាពឯងទៀតមើលចាំយើងអ្នកនិយាយកញ្ចនានិយាយម៉ារីកុំអីខ្ញុំមិនអីទេម៉ារីនិយាយបានតែឯងទៅពេទ្យជាមួយយើងកញ្ចនានិយាយរំខានឯងហើយម៉ារីនិយាយរំខានស្អីយើងជាមិត្តនិងគ្នាចាន់ណាមកនិយាយពួកឯងប្រុងទៅណាម៉ារីនិយាយកញ្ចនាមិនស្រួលខ្លួនខ្ញុំចង់ជូននាងទៅពេទ្យឯងជួយដាក់ច្បាប់ឲ្យពួកយើងកន្លះថ្ងៃផងចាន់ណានិយាយដឹងហើយនាំគ្នាទៅចុះចាំយើងហៅតាក់សុីឲ្យម៉ារីនិយាយអរគុណហើយតោះកញ្ចនាយើងឆាប់ទៅ។លោកស្រីភានីនិយាយនៅបាយមួយពេលទៅស្រីដាអូ!កូនខ្ញុំមកហើយលោករតនានិយាយជម្រាបសួរអ្នកមីងនេះគឺលោកស្រីដានិយាយឃីមជម្រាបសួរបងទៅឃីមនិយាយចាស!ជម្រាបសួរលោករតនានិយាយខ្ញុំដូចជាធ្លាប់ជួបអ្នកនាងលោកស្រីភានីនិយាយអូ!ធ្លាប់ស្គាល់គ្នាល្អហើយទំនាក់ទំនងកាន់តែជិតស្និទ្ធលោកស្រីដានិយាយមែនទេកូនស្រីឃីមនិយាយនៅព្រលានយន្តហោះខ្ញុំធ្លាប់ជួយខ្ញុំនៅពេលចោរឆក់កាបូបលោកស្រីភានីនិយាយតោះទៅហូបបាយទៅហើយចាំនិយាយបណ្តើរហូបបណ្តើរទៅលោកស្រីដានិយាយចាស។លោកស្រីដានិយាយរតនាអ្នកណាខលមកមិនលើកទៅលោករតនានិយាយមិនអីទេមិត្តភក្តិទេខ្ញុំនិងខលទៅវិញនៅពេលក្រោយ។លោកស្រីដានិយាយក្មួយរតនាកូនស្រីមីងយ៉ាងម៉េចដែរស្រីឃីមនិយាយអ្នកម៉ាក់សួរអីអញ្ចឹងហ្ហេ!លោកស្រីភានីនិយាយក្មួយឃីមអៀនហើយមើលទៅតែយ៉ាងណាពួកឯងនិងត្រូវរៀបការនិងគ្នាតើនៅអៀនអីទៀតលោកស្រីដានិយាយត្រូវហើយលោករតនានិយាយប្អូនស្អាតទាល់តែក្មេងបន្តិចស្រីឃីមនិយាយដឹងដែរលោកស្រីដានិយាយឃីមកុំប្រហើនសុំទោសផងនាងនិយាយលេងទេលោករតនានិយាយបើឲ្យខ្ញុំរៀបការនិងនាងជាកិត្តិយសខ្ញុំខ្លាំងណាស់ដែលអ្នកមីងពេញចិត្តខ្ញុំធ្វើជាកូនប្រសារស្រីឃីមនិយាយហ៎ាស!ថាម៉េចយល់ព្រមហើយចិត្តងាយម្លេះលោកស្រីដានិយាយស្រីឃីមលោកស្រីដានិយាយស្រឃីមបិទមាត់សុំទោសផងនាងនៅក្មេងនិយាយអីមិនចេះគិតបន្តិចហើយលោកស្រីភានីនិយាយមិនអីទេអញ្ចឹងល្អហើយខ្ញុំនិងរៀបចំដើម្បីរៀបការកូនទាំងពីរហើយខ្ញុំនិងចូលស្តីទៅតាមប្រពៃណីយើងលោកស្រីដានិយាយចាស!អញ្ចឹងខ្ញុំសុំលាទៅវិញហើយមកនិងក៏យូរដែរហើយលោករតនានិយាយចាំខ្ញុំជូនទៅស្រីឃីមនិយាយខ្ញុំមានឡានខ្លួនឯងហើយលោកស្រីដានិយាយស្រីឃីមលោករតនានិយាយមិនអីទេអ្នកមីងខ្ញុំជូនទៅត្រឹមមុខផ្ទះចុះលោកស្រីភានីនិយាយខ្ញុំជូនទៅដែរលោកស្រីដានិយាយឯងមិនបាច់ទៅទេនៅហ្នឹងហើយលោកស្រីភានីនិយាយស្មានតែមិនព្រមពេលនេះឮហើយធូរទ្រូងហើយលោកស្រីដានិយាយបានហើយក្មួយទៅផ្ទះវិញចុះលោករតនានិយាយបាទអ្នកមីងពេលលោលស្រីដាចេញឡានទៅបាតើលោករតនានិយាយស្មានមិនដល់ថានាងនិងត្រូវរៀបការនិងខ្ញុំហើយក៏មើលទូរស័ព្ទហ៎ាស!កញ្ចនាខលមកច្រើនដងតើមានរឿងអីទៅហ្ន!ហើយក៏ចូលទៅវិញរួចនិយាយបិទទូរស័ព្ទហើយហើយក៏ចូលទៅក្នុងផ្ទះរួចនិយាយអ្នកម៉ាក់ស្អែកខ្ញុំរើមកផ្ទះវិញហើយ៕


អត្ថបទ លីណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)