ដើមអម្ពិល-DAP News

· 2023-09-07

រដ្ឋមន្ត្រីកសិកម្មរុស្សី ស្នើសុំហាមឃាត់ ការនាំចេញប្រេងសាំងទៅក្រៅប្រទេស

#ក្រសួងកសិកម្ម# #ព័ត៌មាន# #រុស្ស៊ី# #Dmitry Patrushev# #ព័ត៍មានអន្តរជាតិ#

1212

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Dmitry Patrushev បានព្រមានកាលពីថ្ងៃពុធម្សិលមិញនេះថា កសិកររុស្ស៊ី អាចនឹងប្រឈមមុខ ទៅនឹងការខ្វះខាតប្រេងឥន្ធនៈសម្រាប់ការប្រមូលផល និងដាំដុះនៅរដូវរងានាពេលខាងមុខនេះហើយ កំពុងស្នើឱ្យមានការរឹតបន្តឹងការនាំចេញជាបណ្តោះអាសន្ន ដើម្បីជាដំណោះស្រាយចំពោះមុខ។

លោកPatrushev បានថ្លែងប្រាប់ទៅកាន់គណៈកម្មាធិការសភាបែបនេះថា៖ យើងមានបញ្ហាជាមួយនឹងការស្តុកប្រេង នៅក្នុងតំបន់មួយចំនួននៅក្នុងប្រទេស។ លោកបានបន្តថា បើគ្មានឥន្ធនៈ កសិករនឹងមិនអាចធ្វើការច្រូតកាត់ ហើយមិនអាចដាំដំណាំរដូវរងាឡើយដែលវានឹងនាំឲ្យក្លាយជាគ្រោះមហន្តរាយមួយសម្រាប់រុស្សី ជាមិនខាន។

កាលពីសប្តាហ៍មុន លោក Patrushev បានរំលឹកសមាជិកសភារួចមកហើយថា ក្រសួងបានកត់សម្គាល់ពីការកើនឡើងគួរឱ្យព្រួយបារម្ភ នៃតម្លៃប្រេងឥន្ធនៈ និងប្រេងរំអិលដែលប្រើប្រាស់ក្នុងការធ្វើកសិកម្មហើយចាប់តាំងពីពេលនោះមក បញ្ហានេះបានវិវត្តទៅជាតម្រូវការក្នុងការធានាបាន នូវប្រេងឥន្ធនៈប្រហែល៥០ម៉ឺនតោនត្រឹមខែវិច្ឆិកា។

គួរឲ្យដឹងដែរថា តម្លៃប្រេងបានកើនឡើងលើសពី៩០ដុល្លារក្នុងមួយបារ៉ែលកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានយល់ព្រមបន្តកាត់បន្ថយ ការផលិតហើយក្នុងនោះរដ្ឋាភិបាលទីក្រុងមូស្គូ បានបន្តនាំចេញប្រេងក្នុងល្បឿនយ៉ាងលឿន ដោយមិនខ្វាយខ្វល់ពីសំណើររបស់ G7 ដើម្បីធ្វើឲ្យតម្លៃប្រេងធ្លាក់មកត្រឹម៦០ដុល្លារក្នុងមួយបារ៉ែលនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស