TNAOT News

· 01-11

សមត្ថកិច្ចបង្ក្រាបក្រុមជនសង្ស័យជាជនជាតិចិនចំនួន ៥នាក់ ករណីចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥មុឺនដុល្លារ

#NEW NEWS# #សង្គម# #ជនជាតិចិន# #ជម្រិតទារប្រាក់# #ព័ត៌មានសង្គម#

2020

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥០,០០០$។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៉ិន រដ្ឋា ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់ទីតាំងបង្ខាំងជនរងគ្រោះខាងលើ។

លុះនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញបានធ្វើការជួួយសង្គ្រោះបានជនរងគ្រោះចំនួន០៩នាក់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ រួមមាន៖

១-ឈ្មោះ CHEN YUE អាយុ៤០ឆ្នាំ ភេទប្រុស ជនជាតិចិន

២-ឈ្មោះ LAING CHANG LAI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន

៣-ឈ្មោះ DA HAL ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន

៤-ឈ្មោះ TONG YUN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ

៥-ឈ្មោះ LU YI WANG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន។ ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បួងឃ្មុំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)