TNAOT News

· ម្សិលមិញ

ក្មេងទំនើង ២ក្រុម ជិះម៉ូតូប្រហែល ៣០គ្រឿង​ ប្រណាំងគ្នាបង្ហោះពេញផ្លូវហាណូយ ត្រូវបានសមត្ថកិច្ចឃាត់បានចំនួន ១៣នាក់

#NEW NEWS# #ផ្លូវហាណូយ# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង#

1904

នា​ថ្ងៃទី០៦ ​ខែធ្នូ ឆ្នាំ​២០២៥ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ​០៩នាក់ ​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ ​សង្ស័យ​​មាន​ការ​លបលួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) នៅចំណុចផ្ទះ​លេខ ​១៤ ផ្លូវ​លេខ ១៣ ស្ថិតក្នុង​បុរី​ពិភពថ្មី ​ផ្លូវជាតិ​លេខ ​៥ សង្កាត់​គីឡូម៉ែត្រ ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ខាងលើបាន​ធ្វើ​សកម្មភាព​លួច​យក​ព័ត៌មាន​ពី​គណនី​ធនាគារ​របស់​ជនរងគ្រោះ​ជាច្រើន​នាក់ និង​ក្លែងបន្លំ​ឯកសារ​អត្តសញ្ញាណ​ ដើម្បី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយមាន​គោលដៅ​ទៅ​ប្រទេស​ផ្សេងៗ។ក្នុងចំណោម​ជនសង្ស័យ​ទាំង ​០៩នាក់ មាន​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន​ ០៧នាក់ ​(​ស្ត្រី​ ០២​នាក់​) និង​ជនជាតិខ្មែរ ចំនួន​ ០២នាក់ ជា​អ្នកបើកបរ​រថយន្ត។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បាន​រឹបអូស​សម្ភារៈ​ជា​វត្ថុតាង​រួមមាន កុំព្យូទ័រ​យួរដៃ Laptop ចំនួន​ ០៦​គ្រឿង , កុំព្យូទ័រ All in one ចំនួន ​០៤គ្រឿង , ម៉ូនីទ័រ ចំនួន ​០៦​គ្រឿង , iPad ចំនួន ​០៨គ្រឿង រួមជាមួយ ឯកសារ​ក្លែងបន្លំ​ដែលមាន​ត្រា​របស់​ស្ថាប័ន​ពន្ធដារ​កូរ៉េ ​, រូបភាព​អីវ៉ាន់​ផ្សេងៗ ​, រូបភាព​បង្កើត​បណ្ណ​សម្គាល់​ក្លែងក្លាយ និង​ខ្លឹមសារ​អត្ថបទ ( script) សម្រាប់​និយាយ​ឆ្លើយឆ្លង​ជាមួយ​ភ្ញៀវ​ផង​ដែរ។

បច្ចុប្បន្នកម្លាំងកំពុងបន្ត​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ឈានទៅ​វែកមុខ និង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មេខ្លោង​ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស