TNAOT News
· ម្សិលមិញ
ម៉ាឡេស៊ី ប្ដេជ្ញាសម្របសម្រួលការអនុវត្តតាមខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ
#នាយករដ្ឋមន្ត្រី# #សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ប្រទេសម៉ាឡេស៊ី# #ព័ត៌មានសង្គម#
1996
ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់កម្ពុជា ក្នុងការសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះអនុវត្តភារកិច្ចរបស់ខ្លួននៅកម្ពុជា នាពេលកន្លងមក។ ឯកឧត្តមអគ្គមេបញ្ជាការបានគូសបញ្ជាក់ថា ជីវិត និងសន្ដិភាព ពិតជាមានតម្លៃណាស់។ នេះបើតាមអត្ថន័យក្នុងជំនួបពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី។
ក្នុងន័យនេះ ឯកឧត្តមបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការចូលរួមចំណែកសម្របសម្រួលឱ្យទទួលបាននូវសន្តិភាពនៃប្រទេសទាំងពីរ ក៏ដូចជាការប្ដេជ្ញាចិត្តក្នុងការបំពេញការងារប្រកបដោយអព្យាក្រឹតភាព ក្នុងការសម្របសម្រួលលើកិច្ចការនេះ។
ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ជាពិសេស តួនាទីដ៏សំខាន់របស់ឯកឧត្ដមនាយករដ្ឋមន្រ្តី Anwar Ibrahim ដែលបានចូលរួមចំណែកជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង ការឈានទៅសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាអរគុណដល់តួនាទីដ៏សកម្មរបស់ ឯកឧត្តមអគ្គមេបញ្ជាការ ក្នុងការដឹកនាំ និងសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន ស្របតាមបទឈប់បាញ់កម្ពុជា-ថៃ, ស្មារតីនៃកិច្ចប្រជុំគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ។
ឆ្លៀតក្នុងឱកាសនេះ, សម្ដេចបវរធិបតី បានជម្រាបជូនឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី អំពីស្ថានភាព និងការវិវត្ត នៃបញ្ហាព្រំដែន កម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ ព្រមទាំងផ្អែកលើច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់។
ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជម្រាបជូនសម្ដេចបវរធិបតី អំពីការប្ដេជ្ញាចិត្តក្នុងការខិតខំចូលរួមចំណែកសម្របសម្រួល និងធានាឱ្យបាននូវការអនុវត្តតាមបទឈប់បាញ់កម្ពុជា-ថៃ, ស្មារតីនៃកិច្ចប្រជុំគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សាកលវិទ្យាខេមតិច រៀបចំកម្មវិធីប្រកួត UNIIC Demo Day ដើម្បីបង្ហាញគម្រោងអាជីវកម្មប្រកបដោយគំនិតច្នៃប្រឌិតនៅប្រទេសកម្ពុជា និងថ្នាក់តំបន់
ផ្អើលពេញកម្មវិធី! មង្គលការ នាយព្រែក មានវត្តមានដ៏ខ្ពងខ្ពស់សម្តេចតេជោ ហ៊ុន សែន ចូលរួម
ជំងឺរើម គ្រោះថ្នាក់ដល់អាយុ
សំណេរសម្ដេចតេជោ ហ៊ុន សែន៖ កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើង
យោបល់ទាំងអស់ (0)