TNAOT News
· ម្សិលមិញ
ការប្រកួតបាល់ទាត់វ័យចាស់ “ពានរង្វាន់ ៧មករា ក្រុងអង្គរ” ខេត្តសៀមរាប បានបើកជាផ្លូវការ
#រដ្ឋបាល# #ក្រុងអង្គរ# #NEW NEWS# #សង្គម# #ភ្ញៀវទេសចរណ៍# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#
1954
រដ្ឋបាលខេត្តសៀមរាប បានប្រកាសបើកការប្រកួតកីឡាបាល់ទាត់វ័យចាស់ “ពានរង្វាន់ ៧មករា ក្រុងអង្គរ” ខេត្តសៀមរាប ដើម្បីអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៦ ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក លី សារី អភិបាលរងខេត្ត ដោយមានក្រុមកីឡាករមកពី ៨ ក្លិប ចូលរួម ដែលមានកីឡាករសរុប ១៧៦នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ លោក លី សារី បានគូសបញ្ជាក់ថា ប្រកួតនេះរៀបចំឡើងដើម្បីអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា ដែលជាថ្ងៃប្រជាជនកម្ពុជា បានរស់រានមានជីវិតឡើងវិញ និងជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា កីឡាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ សុខមាលភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាការទូតមិត្តភាព លើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ និងទាក់ទាញភ្ញៀវទេសចរណ៍។
គួរបញ្ជាក់ផងដែរថា ការប្រកួតនេះគឺជាការចូលរួមចំណែកធ្វើឱ្យវិស័យកីឡានៅទូទាំងខេត្តសៀមរាប រីកចម្រើន និងជាឱកាសសម្រាប់កីឡាករ វាស់ស្ទង់គុណផល ផ្លាស់ប្ដូរ បច្ចេកទេស និង បទពិសោធន៍ ព្រមទាំងបំផុសស្មារតីដល់មហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា។ កីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការ ពង្រឹងសុខភាពផ្លូវកាយ លើកកម្ពស់ សុខភាពផ្លូវចិត្ត បង្កើន ផលិតភាពការងារ និង កាត់បន្ថយភាពតានតឹង ស្របតាមពាក្យស្លោក៖ «កីឡាជាទូតសន្តិភាព កីឡាក្នុងសន្តិភាព កីឡាជាគំរូល្អ ជាទូតនៃសន្តិភាព និងដណ្ដើមនូវកិត្យានុភាពជូនជាតិ»៕ 








សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Porcelain serves as a significant symbol of traditional Chinese culture.
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ត្រូវបិទជាបណ្តោះអាសន្ន ក្រោយរកឃើញថាមានការបំពុលបរិស្ថាន
យោបល់ទាំងអស់ (0)